ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​ស្រោមអនាម័យ​៣​ម៉ឺន​ស្រោម​ចែក​ជូន​ដោយ​ឥត​គិតថ្លៃ​នៅ​ថ្ងៃ​បុណ្យអុំទូក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៍​បាន​ត្រៀម​ស្រោមអនាម័យ​ចំនួន​៣​ម៉ឺន​ស្រោម សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប សំពះ​ព្រះខែ​ និង​អកអំបុក​នា​ពេល​ខាង​មុខ​នេះ​។ លោក តែង គ​ន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៍…

រាជធានី​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៍​បាន​ត្រៀម​ស្រោមអនាម័យ​ចំនួន​៣​ម៉ឺន​ស្រោម សម្រាប់​ចែក​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អំ​ទូក បណ្តែតប្រទីប សំពះ​ព្រះខែ​ និង​អកអំបុក​នា​ពេល​ខាង​មុខ​នេះ​។

លោក តែង គ​ន្ធី អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៍ បានអោយ​ដឹង​ថា ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ក្រុមការងារ​បាន​ត្រៀម​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នឹង​រៀបចំ​ក្រុម​ឡាន​ចល័ត ដើម្បី​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ត្រៀម​ចែក​ស្រោមអនាម័យ​៣​ម៉ឺន​ស្រោម ដោយ​ឥត​គិតថ្លៃ នៅ​តាម​ទីប្រជុំជន សួនច្បារ តំបន់​កោះ​ពេជ្រ កន្លែង​ក្រុម​កីឡាករ​អុំទូក​ស្នាក់​នៅ និង​តំបន់​មាត់ទន្លេ​ត្រើយ​ខាងលិច ដែល​មាន​មនុស្ស​ច្រើន​កុះករ​មក​លេង​កម្សាន្ដ​ច្រើន ដើម្បី​ផ្ដល់​សារ​អប់រំ​ខ្លី​ៗ អំពី​មេរោគ​អេ​ដស៍​ជំងឺអេដស៍ ។

លោក​បន្ត​ថា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺអេដស៍​នឹង​មានការ​រៀបចំ​កន្លែង​ធ្វើតេស្ត​ឈាម សម្រាប់​ធ្វើតេស្ត​ឈាម​ស្វែងរក​មេរោគ អេ​ដ​ស៏​ដោយ​ឥត​គិតថ្លៃ នឹង​ណែនាំ​ដើម្បី​ទទួល​បាន​ថ្នាំ​ពី​ក្រសួងសុខាភិបាល នៅ​ភ្នំពេញ​ឬ​នៅ​តាម​ភូមិ​ឃុំ​ដែល​រស់នៅ​។

ជាមួយ​គ្នា​នោះ​ដែរ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដស៍ ក៏​បាន​សហការ​ជាមួយ​តារាចម្រៀង តារា​សម្តែង និង​តារា​កំប្លែង ដែល​នឹង​ត្រូវ​សម្តែង​សិល្បៈ​កម្សាន្ត​សប្បាយ​ផង​ផង​ហើយ​ផ្តល់​ជា​សារ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​ផង​ដែរ ធ្វើ​យ៉ាងណា​ឲ្យ​ពួក​គាត់​ចេះ​ការពារ​ខ្លួន​ពី​ជំងឺអេដស៍ ។

យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បាន​ឲ្យ​ដឹង​ថា អត្រា​ឆ្លង​ជំងឺអេដស៍​ថ្មី​នៅ​កម្ពុជា​បាន​ថយ​ចុះ​ពី​១០០​នាក់​នៅ​ឆ្នាំ​១៩៩៨ មក​នៅ​ត្រឹម​៣​នាក់ នៅ​ឆ្នាំ​២០១០ និង​បន្ត​ថយ​ចុះ​នៅ​សល់​២​នាក់ នៅ​ឆ្នាំ​២០១៦​។

ទោះបី​យ៉ាងណា​ក្ដី តាម​ការ​ប៉ាន់​ស្មាន ​បច្ចុប្បន្ន​នេះ​មាន​អ្នក​រស់នៅ​ជាមួយ​មេរោគ​អេ​ដស៍​ចំនួន​៧២០០០​នាក់ ក្នុង​នោះ​បាន​ទទួល​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍​ចំនួន ៥៧០០០​ស្មើនឹង​៧៥​ភាគរយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ