ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរប្លន់មាស​ហាង«G99»​…ជាជនជាតិថៃសោះ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​អំពើប្លន់​ហាង​លក់​មាស​យីហោ​ «G៩៩» ជិត​ធនាគារ​កសិករ ជាប់​ផ្សារ​រុង​ក្លឿ ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ក្នុង​អំពើប្លន់​ហាង​លក់​មាស​យីហោ​ «G៩៩» ជិត​ធនាគារ​កសិករ ជាប់​ផ្សារ​រុង​ក្លឿ ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ កាលពី​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា កន្លង​ទៅ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន​បាន​ហើយ គឺជា​ជនជាតិ​ថៃ និង​ជា​អ្នកស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ។ នេះ​បើ​យោង​តាម​ប្រភព​​ពី​ភាគី​ថៃ ។ ក្រោយ​ពី​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ នាំ​មក​ធ្វើ​ត្រាប់​ពី​អំពើ​ប្លន់​នៅ​កន្លែង​កើតហេតុ​នា​រសៀល​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ។

មុន​នេះ ការ​និយាយ​មិន​យក​ជា​ផ្លូវការ​ត​គ្នា​ៗក្រោយ​ពេល​កើត​មាន​អំពើ​ប្លន់​នោះ ត្រូវ​គេ​សង្ស័យ​ថា ចោរប្លន់​នោះ​អាច​ជា​ខ្មែរ ព្រោះតែ​ចោរ​នោះ​បាន​លោត​ចូល​អូរ​ព្រំដែន​រវាង​ប្រទេស​ទាំង​២ ។ ប៉ុន្តែ​អ្វី​ដែល​ជា​ភ័ស្តុតាង​ជាក់ស្តែង​គឺ​ខុសស្រឡះ ដែល​ការ​ពិត​ជនសង្ស័យ​គឺជា​ជនជាតិ​ថៃ និង​ជា​អ្នកស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ មាន​អាយុ​២៧​ឆ្នាំ ឈ្មោះ ស៊ុន សាក់​សែន​ឡឺត ។

សូម​រំឭក​ថា ចោរ​ប្រដាប់​អាវុធ​ម្នាក់​បាន​ចូល​ប្លន់​ហាង​មាស​យីហោ​G៩៩ យក​អស់​មាស​គិត​ជា​ទឹកប្រាក់​ស្មើនឹង​៤៨០.០០០​បាត កាលពី​វេលា​ម៉ោង​២​និង​៤៣​នាទី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា​កន្លង​ទៅ នៅ​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ជា​ផ្សារ​ដែល​អាជីវករ​ខ្មែរ​ភាគច្រើន​លក់ដូរ​នៅ​ទីនោះ ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ពេល​ចោរ​ចូល​ប្លន់​ហាង​មាស​ដែល​នៅ​ក្បែរ​ធនាគារ​កសិករ គឺ​គេ​ឃើញ​ជន​ម្នាក់​ជិះ​ម៉ូតូ​ពណ៌​ខ្មៅ មិន​ស្គាល់​ម៉ាក ពាក់​ម៉ាស់​បិទមុខ និង​ពាក់មួក បាន​ចុះ​ពី​ម៉ូតូ​ប្រដាប់​ដោយ​អាវុធ​ខ្លី​សម្រុកចូល​ក្នុង​ហាងលក់​មាស ។ បន្ទាប់​មក ជន​នេះ​បាន​ធ្វើ​សកម្មភាព​ដោយ​យក​កាំភ្លើងខ្លី​ភ្ជង់​ម្ចាស់​ហាង ហើយ​ប្រមូល​យក​គ្រឿងអលង្ការ​ជា​មាស​សុទ្ធ​ដាក់​ក្នុងកាបូប រួច​ជិះ​ម៉ូតូ​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិ
ភាព ។ ទោះជា​យ៉ាងណា ករណី​ប្លន់​ប្រដាប់​អាវុធ​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​ឡើយ ។

ក្រោយ​ពេល​មាន​ហេតុការណ៍​ប្លន់​កើតឡើងសមត្ថកិច្ច​ក៏​មក​ដល់​តែ​ចោរ​បាន​ចេញ​ផុត​ទៅ​ហើយ ហើយ​ករណី​ប្លន់​នេះ​ក៏​បាន​ធ្វើ​ឱ្យ​អាជីវករ​ខ្មែរ​លក់ដូរ​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​មានការ​ភ្ញាក់ផ្អើល​និង​ភ័យ​ខ្លាច​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ