ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស​ទាំង​សព និង​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ដើម្បី​បំបាត់ភស្តុតាង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​ភាគី​បង្ក​អូស​យក​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​នៅ​ក្នុងភូមិ​វាល​ស្បូវ…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​ត្រូវ​បាន​ភាគី​បង្ក​អូស​យក​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​ពី​កន្លែង​កើតហេតុ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​បណ្តោយ​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​នៅ​ក្នុងភូមិ​វាល​ស្បូវ ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​។

តាម​ប្រភព​ព័ត៌មាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បានដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សែ​ម សេះ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​តា​សាំ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។

មុន​ពេល​កើតហេតុ យុវជន​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ ១A-៣០៧១ បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំណុច​កើតហេតុ គេ​មិន​បានដឹង​ថា​បុក​ជាមួយ​អ្វី​នោះ​ទេ ។

ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​បាន​សង្ស័យ​ថា ជន​រង​គ្រោះ​បើក​ម៉ូតូ​បាន​បុក​ជាមួយនឹង​គោ​យន្ត​មាន​ដឹកឈើ ហើយ​ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​ត្រូវ​បាន​ភាគី​បង្ក អូស​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ពី​ខាងលិច​ផ្លូវ​ចម្ងាយ​ប្រមាណ​៨​ម៉ែត្រ​កន្លះ រួច​ហើយ​អ្នកបើកបរ​បង្ក​រត់គេច​ខ្លួន​បាត់​។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែវិច្ឆិកា​នេះ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​វាស់វែង និង​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ខាងលើ​ពិតជា​បាន​បុក​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត​ប្រាកដ​មែន ហើយ​ត្រូវ​បាន​ភាគី​ម្ខាង​នោះ​អូស​ទាំង​សព​និង​ម៉ូតូ​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ប្រឡាយ​ដើម្បី​បំបាត់ភស្តុតាង​។

ក្រោយ​ពី​ការ​ពិនិត្យ​សព​រួច​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​ដើម្បី​បន្ត​ការ​ស្រាវជ្រាវ​រក​ជន​បង្ក​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ