លោក​វរសេនីយ៍ឯក ប៉ិច ប៊ុ​ន​រិ​ទ្ធ មេបញ្ជាការ​រង​បាន​ទទួលមរណៈភាព​ហើយ


ខេត្តបាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សា​វុន មេបញ្ជាការ​រង យោធភូមិ​ភាគ​ទី​៥ តំណាង​លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥ អមដំណើរ មាន​លោក​ឧត្តមសេនីយ៍ត្រី ហូ​ម ខ្វែក មេបញ្ជាការ​រង នាយសេនាធិការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្តបាត់ដំបង ព្រមទាំង​វត្តមាន​ប្រតិភូ នាយទាហាន នាយ​នគរបាល នាយ​អាវុធហត្ថ មន្ត្រី​រដ្ឋបាល​សាលាខេត្ត មន្ត្រី​រដ្ឋបាល​សាលាក្រុង​បាត់ដំបង ជា​ច្រើន​រូប បាន​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​សព លោក​វរសេនីយ៍ឯក ប៉ិច ប៊ុ​ន​រិ​ទ្ធ មេបញ្ជាការ​រង តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង ដែល​បាន​ទទួលមរណៈភាព កាលពី​ថ្ងៃ​ទី​០៥ ខែ វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​ក្នុង​ជន្មាយុ​៧២​ឆ្នាំ ដោយ​រោគាពាធ​។

ពិធី​បុណ្យសព​ត្រូវ​បាន​ប្រារ​ព្វ​ឡើង​តាម ទំនៀមទម្លាប់​ប្រពៃណី ព្រះពុទ្ធ​សាសនា និង​បែបបទ​របស់​កង​យោធពលខេមរភូមិន្ទ នៅ​គេហដ្ឋាន​នៃ សព ភូមិ​ថ្កូវ សង្កាត់​ក្តុល​ដូនទាវ ក្រុង​-​ខេត្តបាត់ដំបង​។ នៅ​ក្នុង​ពិធី​បុណ្យសព​នា​ពេល​នោះ​ដែរ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សា​វុន និង​អស់លោក នាយទាហាន សហការី បាន​អញ្ជើញ​ដាក់​កម្រងផ្កា ព្រមទាំង​បាន​ធ្វើការ គោរព​វិញ្ញាណក្ខន្ធ អុជ​ធូប​បួងសួង ដល់​ដួង​វិញ្ញាណក្ខន្ធ​សព បាន​ទៅ​កាន់ សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ​។ ព្រម​ជាមួយនឹង​ការ ធ្វើ​ពិធី​បំពាក់​ឋានន្តរ​ស​កិ្ក​ថ្នាក់​ឧត្តមសេនីយ៍ត្រី ជា កិច្ច​ប​ច្ឆា​មរណៈ​ផង​ដែរ​។

ស្រប​ពេល​ជាមួយ​នោះ​ដែរ នាយទាហាន​តំណាង​គ្រប់​ស្ថាប័ន គ្រប់​កងឯកភាព ចំណុះ​តំបន់​ប្រតិបត្តិការ​សឹក​រង​បាត់ដំបង និង​ស្ថាប័ន​មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត មន្ត្រី​ស្នងការ​នគរបាល​ខេត្ត មន្ត្រី​សាលា សាលាក្រុង​បាត់ដំបង បាន​ធ្វើការ​អុជ​ធូប​បួងសួង ដាក់​កម្រងផ្កា គោរព​វិញ្ញាណក្ខន្ធ តាម​បែបបទ​របស់​កង​យោធពលខេមរភូមិន្ទ លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សា​វុន បាន​មាន​មតិ​សំណេះសំណាល ជាមួយ​ក្រុម​គ្រួសារ​សព។

លោក​ឧត្តមសេនីយ៍ត្រី ប៉ិច ប៊ុ​ន​រិ​ទ្ធ បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ និង​ក្តី​នឹករលឹក​យ៉ាង​ជ្រាលជ្រៅ​បំផុត ពី​សំណាក់ លោក​ឧត្តមសេនីយ៍ឯក ប៊ុ​ន សេង មេបញ្ជាការ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិ​ភាគ និង​ឯកឧត្តម ថ្នាក់ដឹកនាំ​យោធភូមិ​ភាគ ជូន​ចំពោះ​ក្រុម​គ្រួសារ​សព ព្រមទាំង​បាន​សម្តែង ការ​កោតសរសើរ រាល់​សកម្មភាព និង​ស្នាដៃ​ជា​ច្រើន​បាន​បន្សល់​ទុក​មក​របស់ លោក​ឧត្តមសេនីយ៍ត្រី ប៉ិច ប៊ុ​ន​រិ​ទ្ធ បាន​បំពេញ​តួនាទី​ភារកិច្ច​សម​ស្រប​ទៅ​នឹង​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន និង​ហ៊ាន​ធ្វើ​ពលី​កម្ម គ្រប់​បែប​យ៉ាង ដើម្បី​ជាតិ​មាតុភូមិ និង​ជា​ថ្នាក់ដឹកនាំ​គំរូ ហើយ​ត្រូវ​បាន​ទទួលមរណៈភាព​នា​ពេល​នេះ​៕

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ