ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេច​ឃុំខ្លួន​ប្តី​វាយ​ប្រពន្ធ ដោយសារ​រឿង​ម្តាយក្មេក​ឲ្យ​ទិញ​ដី​បងថ្លៃ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ប្តី​វាយ​ប្រពន្ធ​ទំនាស់​ដោយសារ​រឿង​ម្តាយក្មេក​ឲ្យ​ទិញ​ដី​បងថ្លៃ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ…

ខេត្តកណ្តាល ៖ លោក គឹ​ម រ័​ត្ន​ណា​រិ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន ប្តី​វាយ​ប្រពន្ធ​ទំនាស់​ដោយសារ​រឿង​ម្តាយក្មេក​ឲ្យ​ទិញ​ដី​បងថ្លៃ ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ពី​បទ “​ហិង្សា​ប្រព្រឹត្ត​ដោយ​សហ​ព័ទ្ធ ឬ​អ​នីតិ​សង្វាស​ជន​” ដែល​ប្រព្រឹត្ត​នៅ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៧ និង​៤៥​នាទី តាម​មាត្រា​២២២ នៃ​ក្រមព្រហ្មទណ្ឌ​។ អំពើ​ហិង្សា​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ពី ២(​ពីរ​)​ឆ្នាំ ទៅ​៥(​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៤.០០០.០០០ បួន​លាន​រៀល ទៅ​១០.០០០.០០០. ដប់​លាន​រៀល​។

ជន​ត្រូវ​ចោទ​ឈ្មោះ ញ៉ែ​ម ផានិត អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​នេសាទ​ត្រី មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល​។ ជន​រង​គ្រោះ​ឈ្មោះ ញ៉ែ​ម ឃី​ម ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដេរខោ​អាវ​រយ មាន​ទីលំនៅ​សព្វថ្ងៃ​ភូមិ​កំពង់​អុស ឃុំ​កំពង់​អុស ស្រុក​ពញាឮ​ខេត្តកណ្តាល​។ សូម​រំលឹក​ថា កាលពី​ថ្ងៃ និង​វេលា​កើតហេតុ​ខាងលើ​ជនសង្ស័យ​ជា​ប្តី​ជន​រង​គ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ពី​រឿង​ម្តាយក្មេក​ឲ្យ​ទិញ​ដី​បងថ្លៃ ដោយពេល​នោះ​ជនសង្ស័យ​និយាយ​ថា​៖

គ្មាន​លុយ​ទិញ​ទេ រួច​ក៏​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ​នឹង​ម្តាយក្មេក ភ្លាម​នោះ​ជនសង្ស័យ​ក៏​បាន​យក​ដំបង​ឈើមូល​ខាងលើ​វាយ​ត្រូវ​ក្បាល​ជន​រង​គ្រោះ​០១​ដំបង បណ្តាល​ឲ្យ​បែក​ហូរ​ឈាម និង​វាយ​ចំ​ឆ្អឹងជំនី​ខាងស្ដាំ​ចំនួន​០១​ដំបង​បន្ថែម​ទៀត​បណ្ដាល​ឲ្យ​មាន​របួស​តែ​ម្តង​។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ សមត្ថកិច្ច​ប៉ុស្តិ៍​កំពង់​អុស និង​កម្លាំង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ នាំ​ខ្លួន​ជនសង្ស័យ​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ