ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​ៗ​ភ្លើង​ឆេះ​ព្រៃ​យ៉ាង​សន្ធោសន្ធៅ​នៅ​ក្រោយ​វត្ត​បឹង​កុក

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ ស្ថិត​នៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មាន​ហេតុ​ការ​ណ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​ភ្លើង​បាន​ឆាបឆេះ​ព្រៃ​យ៉ាង​សន្ធោរ​សន្ធៅ​នៅ​ក្បែរ​បឹង ក្រោយ​វត្ត​បឹង​កុក…

ខេត្តកំពង់ចាម​ ៖ កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ ស្ថិត​នៅ​សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មាន​ហេតុ​ការ​ណ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​ភ្លើង​បាន​ឆាបឆេះ​ព្រៃ​យ៉ាង​សន្ធោរ​សន្ធៅ​នៅ​ក្បែរ​បឹង ក្រោយ​វត្ត​បឹង​កុក ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចំនួន​៤​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​អធិការដ្ឋាន​នគរបាល ស្រុក​កំពង់សៀម​១​គ្រឿង​ទៀត​បាន​ចេញ​មក​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ដើម្បី​ការពារ​កុំ​ឲ្យ​ឆេះ​រាលដាល​ឆ្លង​មក​ដល់​ផ្ទះ​ពលរដ្ឋ​។

លោក​វរ​សេនី​យ៍​ឯក យ៉​ន ឌី​ន នាយការិយាល័យ​ពន្លត់អគ្គីភ័យ​ខេត្ត ប្រាប់​ឲ្យ​ដឹង​ថា មិន​ថា​នៅ​រដូវវស្សា​ឬ​ប្រាំង​នោះ​ទេ លោក​ឧត្តម​សេនី​យ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត បាន​ដាក់​កម្លាំង​ឲ្យនៅ​ប្រចាំ
ការ​២៤​ម៉ោង​លើ​២៤​ម៉ោង ។

ស្រប​ពេល​ដែល​មាន​ហេតុ​ការ​ណ៏​ខាងលើ​កើតឡើង​នោះ រថយន្ត​ដែល​នៅ​ប្រចាំការ​ដល់​ទៅ​៤​គ្រឿង​បាន​ចេញ​ទៅ​បាញ់​ទឹក​ពន្លត់​ជា​បន្តបន្ទាប់​ព្រម​ៗ​គ្នា ដោយសារ​តែ​ភ្លើង​បាន​ឆាបឆេះ​នៅ​បឹង​កុក​ក្រោយ​វត្ត​នោះ​បាន​ឆេះ​ស្មៅ​ដែល​ដុះ​នៅ​លើ​ទឹក​បឹង ។

លោកនាយ​ការិយាល័យ​ពន្លត់អគ្គីភ័យ​បាន​ប្រាប់​បន្ត​ថា ក្នុង​រដូវប្រាំង ស្មៅ​ស្ងួត​បាន​ឆាបឆេះ​លឿន
ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​ចុះ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់ ដោយ​មិន​បាន​ឆេះ​រាលដាល​ដល់
ផ្ទះ​របស់​ពលរដ្ឋ​ណា​ម្នាក់​នោះ​ទេ​។

ដោយសារ​តែ​មាន​កងកម្លាំង​សមត្ថកិច្ច​គ្រប់​ច្រកល្ហក​បាន​ចុះ​ទៅ​ជួយ​សស្រាក់សស្រាំ​បាញ់​ទឹក​ពន្លត់​ទប់ស្កាត់​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​២០​រថយន្ត រហូត​ដល់​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទើប​រលត់​ជា​ស្ថាពរ ។ ករណី​បង្ក​ឱ្យ​មាន​ភ្លើង​ឆេះ​ព្រៃ​នេះ​សង្ស័យ​មក​ពី​ពលរដ្ឋ​បាន​ដុត​ព្រៃ ដើម្បី​ដាំ​ត្រកួន ។

សូម​បញ្ជាក់​ថា​កាលពីដើម​ឆ្នាំ​២០១៨​កន្លង​ទៅ ភ្លើង​បាន​ឆាបឆេះ​នៅ​បឹង​កុក​ក្រោយ​ភូមិ​បឹង​កុក​ទី​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម បាន​ឆាបឆេះ​យ៉ាង​លឿន​ក្នុង​ពេល​នោះ លោក​ចាន់ ផ​ល្លី អភិបាលក្រុង​កំពង់ចាម បាន​ចេញ​មក​បញ្ជារ​ដល់​សមត្ថកិច្ច​ក្រោម​ឪ​វាទ រួម​ជាមួយនឹង​លោក​ចៅសង្កាត់​បឹង​កុក​។

កាល​ណោះ​ភ្លើង​បាន​ឆេះ​មក​ដល់​ជិត​ដល់​ស្ថា​នី​យ៏​លក់​ប្រេងឥន្ធនៈ មួយ​កន្លែង​មុខ​ត្រង់​ចំហៀង​វិទ្យា
ល័យ​ហ៊ុន សែន បឹង​កុក បាន​ធ្វើ​ឲ្យ​ម្ចាស់ផ្ទះ​នីមួយ​ៗ​ការ​ភ័យ​ស្លន់ស្លោរ ខ្លះ​បាន​ជញ្ជូន​របស់ទ្រព្យ
ចេញ​មក​រក​កន្លែង​សុវត្ថិភាព ។

កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ បាន​ចុះ​មក​ជួយ​អន្តរា​គម​ន៍​រួមទាំង​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង បាន​បាញ់​ទឹក​ពន្លត់ ហើយ​​ភ្លើងក៏​​បាន​រលត់​ទៅ​វិញផងដែរ ​ដោយ​មិន​បាន​ធ្វើ​ឲ្យ​ផ្ទះ​ណាមួយត្រូវ​រង​គ្រោះ​នោះ​ទេ  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ