ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុ​ចាប់ផ្តើម​ត្រជាក់​ ខណៈខោអាវ​ជជុះ និង​អាវ​រងា​កំពុង​ត្រូវប៉ាន់ 

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​បាន​ចាប់ផ្តើម​ត្រជាក់ នៅ​ជិត​សាល​មហោស្រព​ខេត្ត​ និង​ក្នុង​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​ទិញ​ខោអាវ​ជជុះ…

ខេត្តកំពង់ចាម​ ៖ ស្រប​ពេល​ដែល​អាកាសធាតុ​បាន​ចាប់ផ្តើម​ត្រជាក់ នៅ​ជិត​សាល​មហោស្រព​ខេត្ត​ និង​ក្នុង​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី​បាន​នាំ​គ្នា​ទិញ​ខោអាវ​ជជុះ និង​អាវ​រងា ពិតជា​លក់ដាច់​ដោយសារ​តែ​តំលៃ​ថោក ។ ក្នុង​នោះ​មាន​អ្នកខ្លះ​ទិញ​៥​កំ​ប្លេ និង​ខ្លះ​ទៀត​ទិញ​រហូត​ដល់​ច្រើន​ជាង​នេះ សម្រាប់​យក​ទៅ​ចែក​ដល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​នីមួយ​ៗ​ផង​ដែរ ។

អ្នកស្រី​ឈ្មោះ ណា រ៉ុ​ង អាយុ​៤៥​ឆ្នាំ រស់នៅ​ក្រុង​កំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​នឹង​ចូល​ទិញ​ម្ហូប​គាត់​បាន​មក​ទិញ​ខោអាវ​ជជុះ មួយ​ក្នុង​តំលៃ​៣.០០០​រៀល​ទិញ​ចំនួន​៥​កំ​ប្លេ សម្រាប់​យក​ទៅ​ស្លៀកពាក់ និង​ទិញ​សម្រាប់​ឱ្យ​កូន​ៗ​ផង ក្នុង​នោះ​មាន​ក៏​មាន​អាវរ​ងារ​ផង​ដែរ ព្រោះ​អាកាសធាតុ បាន​ចាប់ផ្តើម​ចុះ​ត្រជាក់​ជា​
បណ្តើរ​ៗ ហើយ​កន្លែង​ដែល​គាត់​បាន​ឈរ​ទិញ​នោះ មាន​មនុស្ស​មក​ទិញ​ច្រើន​ណាស់ ។

អ្នកស្រី​បាន​បន្ត​ទៀត​ថា​ថា ត្បិត​ខោអាវ​ជជុះ​ក៏​ពិតមែន តែ​សាច់​ក្រណាត់​មានគុណ​ភាពល្អ គាត់​ទិញ​ទៅ​ទុក​ស្លៀកពាក់ ឲ្យ​ហើយ ទាន់​ខោអាវ​ជជុះ និង​អាវ​រងា​នៅ​តម្លៃ​ថោក បើ​ក្នុង​ពេល​ខាង​មុខ​អាកាសធាតុ​ចុះ​ត្រជាក់​ជាង​នេះ​ខោអាវ​នឹង​ឡើងថ្លៃ ណាមួយ​គាត់​មិនសូវ​សម្បូរ​​លុយ​ផង ។

ស្ត្រី​ជា​អ្នកលក់​ខោអាវ​ជជុះ​ម្នាក់​ឈ្មោះ វ៉ា​ន់ លី​ណា អាយុ​៣១​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា គាត់​ទើប​ចាប់ យក​របរ​លក់​ខោអាវ​ជជុះ​នៅ​ចុងឆ្នាំ​២០១៨​នេះ​ទេ ស្រប​ពេល​ដែល​អាកាសធាតុ​បាន​ចាប់ផ្តើម​ចុះ​ត្រជាក់​ជា​
បណ្តើរ​ៗ ហើយ​ក្នុង​១​ព្រឹក​ៗ​គាត់​អាច​រក​ចំណូល​បាន​ជាង​១០​ម៉ឺន​រៀល​ផង​ដែរ ។

ប្រសិនណាបើ​របរ​នេះ​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​គ្រួ​សារបាន​ធូរស្រាល នោះ​នៅ​ឆ្នាំ​ខាង​មុខ​គាត់​នឹង​បន្ត​របរ​នេះ​តទៅ​ទៀត​។

ស្ត្រី​ចំណាស់​ម្នាក់​អាយុ​ជាង​៥០​ឆ្នាំ​មក​ពី​ជនបទ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា មក​ដល់​ព្រឹក​ថ្ងៃ​ទី​៨ វិច្ឆិកា ២០១៨
អាកាសធាតុ​ទើបតែ​ចុះ​ត្រជាក់​បាន​២​ថ្ងៃ​ប៉ុណ្ណោះ គាត់​បាន​ធ្វើ​ដំណើរ​មក​ផ្សា​របឹង​កុក ក្រុង​កំពង់ចាម
ដោយ​បាន​ទិញ​ខោ​និង​អាវ​ជជុះ​រហូត​ដល់​ទៅ​២០ ដើម្បី​យក​ទៅ​ចែក​ដល់​សមាជិក​ក្នុង​ក្រុម​គ្រួសារ​រួម​ទាំង
ចៅ​ៗ​ជា​ច្រើន​នាក់​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ