ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់​មក​ពី​បុណ្យកឋិន​វិញ​ជួប​គ្រោះថ្នាក់​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ក្មេង​ប្រុស​វ័យ​ជំទង់​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​បាន​ទៅ​កៀរ​នឹង​គោ​យន្ដ​ដែល​កំពុង​ដឹក​មនុស្ស​មក​ពី​បុណ្យកឋិន បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាក់ដៃ​បាក់ជើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ឯ​អ្នក​រួម​ដំណើរ​បាន​រង​បួស​ស្រាល​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨…

ខេត្តពោធិ៍សាត់​៖ ក្មេង​ប្រុស​វ័យ​ជំទង់​២​នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ឌុ​ប​គ្នា​បាន​ទៅ​កៀរ​នឹង​គោ​យន្ដ​ដែល​កំពុង​ដឹក​មនុស្ស​មក​ពី​បុណ្យកឋិន បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​បាក់ដៃ​បាក់ជើង​រង​របួស​យ៉ាងធ្ងន់ធ្ងរ ឯ​អ្នក​រួម​ដំណើរ​បាន​រង​បួស​ស្រាល​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​យប់​។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ជា​អ្នក​បើក​ម៉ូតូ​ឈ្មោះ ម៉ោ​ត បណ្ឌិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ប៉ោ​ឡោ ឃុំ​មេទឹក ស្រុក​បាកាន និង​អ្នក​រួម​ដំណើរ​ឈ្មោះ រី សីហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​អង្កាញ់ ឃុំ​មេទឹក ស្រុក​បាកាន​។ ម៉ូតូ​ដែល​ជន​រង​គ្រោះ​ជិះ​ម៉ាក​ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១០ ពាក់​ស្លាក​លេខ ពោធិ៍សាត់ ១C-២២៧៨ ។

​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នោះ​ប្រជាពលរដ្ឋ​ស្រី​ប្រុស​ចាស់​ក្មេង​បាន​ជិះ​គោ​យន្ដ​កន្ត្រៃ​មាន​សណ្ដោង​រ៉ឺ​ម៉ក​ត្រឡប់​មក​ពី​បុណ្យ​កឋិនទាន​នៅ​វត្ត​ភូមិ​អូរ ឃុំ​បឹង​បត់​កណ្ដោល ស្រុក​បាកាន​។

លុះ​ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​ត្រាំ​សេះ ឃុំ​បឹង​បត់​កណ្ដោល ត្រង់​ចំណុច​ផ្លូវ​កោង ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​មក​ពីមុខ យ៉ាង​លឿន បាន​កៀរ​ជាមួយ​គោ​យន្ដ បណ្ដាល​ឲ្យ​អ្នក​បើក​ម៉ូតូ​រង​របួស​បាក់ជើង​ឆ្វេង និង​ដៃ​ឆ្វេង​ធ្ងន់ធ្ងរ ឯ​អ្នក​រួម​ដំណើរ​បាន​រង​របួសស្រាល​។ ចំណែក​អ្នក​ជិះ​លើ​គោ​យន្ដ​ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ​។

ក្រោយ​ពេល​កើតហេតុ​ ​ម៉ូតូ និង​គោ​យន្ដ​កន្ត្រៃ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បាកាន ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​អ្នក​បើក​គោ​យន្ដ​បាន​រត់គេច​ខ្លួន សមត្ថកិច្ច​កំពុង​ស្វែងរក ដើម្បី​ឃាត់ខ្លួន​ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ