ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គស្នងការ​រង​គ​របាល​ជាតិ​៖ ត្រូវ​យកចិត្តទុកដាក់​បង្ក្រាប​គ្រឿងញៀ.ន ល្បែងស៊ីសង ក្មេង​ទំនើង

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ «​កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​បន្តសកម្មភាព​បង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង ក្រុម​ក្មេង​ទំនើ ង​រួម​នឹង​បទល្មើស​ផ្សេង​ៗ​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ថមថយ​កាន់តែ​តិច​ទៅ​ៗ» នេះ​ជា​ប្រសាសន៍ របស់​លោក​ឧត្តម​សេនី​យ៏​ឯក ឆាយ…

ខេត្ត​ត្បូងឃ្មុំ ៖ «​កម្លាំង​សមត្ថកិច្ច​ត្រូវ​តែ​បន្តសកម្មភាព​បង្ក្រាប​គ្រឿងញៀន ល្បែងស៊ីសង ក្រុម​ក្មេង​ទំនើ
ង​រួម​នឹង​បទល្មើស​ផ្សេង​ៗ​ទៀត ធ្វើ​យ៉ាងណា​ឲ្យ​មានការ​ថមថយ​កាន់តែ​តិច​ទៅ​ៗ» នេះ​ជា​ប្រសាសន៍
របស់​លោក​ឧត្តម​សេនី​យ៏​ឯក ឆាយ គឹ​ម​ឌឿ​ន អគ្គស្នងការ​រង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តម
សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​។ ដែល​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា
២០១៨ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់​អគារ​សេនាធិការដ្ឋាន នៃ​ស្នងការដ្ឋាន​នគរ​បា
ល​ខេត្ត ស្ថិត​នៅ​កន្លែង​ថ្មី​ក្នុងភូមិ​និគម​លើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ក្នុង​តំបន់​រដ្ឋបាល​សាលាខេត្ត​។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​គូសបញ្ជាក់​ថា សមិទ្ធិ​ផល​នានា​របស់​ស្ន
ង​ការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​សម្រេច​បាន​រយៈពេល​២៣​ខែ​កន្លង​មក ក្នុង​នោះ​មាន​ដូច​ជា
១-​កសាង​ដោយ​ថវិការ​របស់​ក្រសួងមហាផ្ទៃ ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​៧ ក្នុង​នោះ​កសាង​រួចរាល់​ស្ថាពរ​ចំនួន​៣
និង​៤​ទៀត​កំពុង​ដំណើរការ​សាងសង់​ជិត​រួច​ជា​ស្ថាពរ​។ ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ចំនួន​៣​ប៉ុស្តិ៍​ស្មើ
នឹង​៦​អគារ (​អគារ​ធ្វើការ និង​អគារ​ផ្ទះបាយ​ប៉ុស្តិ៍​)​កសាង​រួច​ជា​ស្ថាពរ​។

២-​កសាង​ដោយ​សប្បុរសជន ស្នងការដ្ឋាន​ចំនួន​០៤​អគារ (​ក្នុង​សាលាស្រុក​ពញាក្រែក​) វរ​សេនា​តូច​ការពារ​ព្រំដែន​ចំនួន​០២​អគារ អធិការដ្ឋាន​នគរបាល​ចំនួន​០៥​អគារ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ ទ្វេរ​ភាគី​ចំនួន​០១​ខ្នង ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ចំនួន​០៤​ខ្នង ប៉ុស្តិ៍​រដ្ឋបាល​ចំនួន​១១​ប៉ុស្តិ៍ ទូ​ទាំង​ខេត្ត
(​ក្នុង​នោះ​ជួសជុល​០៦​ប៉ុស្តិ៍​) រួចរាល់​ជា​ស្ថាពរ និង​នៅ​ប៉ុស្តិ៍​០២​ទៀត ដែល​បាន​នឹង​កំពុង​សាងសង់​ជិត
រួចរាល់​ស្ថាពរ​ហើយ របង​ស្នងការដ្ឋាន​ថ្មី​នេះ​ប្រវែង​១.៤៣២​ម៉ែត្រ កសាង​បាន​៤០​ភាគរយ ប្រើប្រាស់​អ
ស់​១៨.០០០​ដុល្លារ តែ​ត្រូវ​បាន​នឹង​កំពុង​បន្ត​សរុប​ថវិកា ចំណាយ​អស់​៤៨០.១៦២ ដុល្លារ​។

លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ឌឿ​ន អគ្គស្នងការ​រង​នគរបាល​ជាតិ មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា
កាលពី​ប៉ុន្មាន​ខែ​មុន​ធ្លាប់​បាន​ចុះ​មក​ពិនិត្យ​ម្តង​រួច​មក​ហើយ ដែល​កាលនោះ​មានព្រៃ​ដុះ​ច្រើន​តែ​មក
ដល់​ពេល​នេះ​មានការ​ប្រែប្រួល​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ សម្រាប់​អគារ​សេនាធិការដ្ឋាន​ត្រូវ​បាន​អាជ្ញា
ធរ​ខេត្ត​បាន​ជួយ​ថវិការ​ក្នុង​ការ​សាងសង់​ចំនួន​២០​លាន​។ លោក​ឧត្តមសេនីយ៍ឯក ឆាយ គឹ​ម​ឌឿ​ន អគ្គស្នងការ​រង​នគរបាល​ជាតិ មាន​ប្រសាសន៍​បន្ត​ថា នគរបាល​ខេត្ត​ត្បូងឃ្មុំ នា​ពេល​កន្លង​មក​បាន​ធានា​ការពារ សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ ដោយ​បាន​ធ្វើ​ឲ្យ​ដំណើរការ​បោះ​ឆ្នោត​ទាំង​ព្រឹទ្ធសភា និង​រដ្ឋសភា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​។

ដោយសារ​តែ​មានការ​ដឹកនាំ​ល្អ​របស់​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​ខិតខំ​កៀងគរ​ចលនា​សប្បុរសជន​បាន​ថវិកា​រហូត​ដល់​ទៅ​ជិត​៥០​ម៉ឺន​ដុល្លារ សម្រាប់​យក​មក​កសាង​នូវ​សំណង់​អគារ​សេនា​ការដ្ឋាន និង​សំណង់​ផ្សេង​ៗ​ទៀត បាន​លេច​ចេញ​រូបរាង​បណ្តើរ​ៗ​។ ត្រូវ​បាន​រឹតចំណង​សាមគ្គីភាព​នៅ​តាម​ព្រំដែន​កម្ពុជា​វៀតណាម រួម​គ្នា​ទប់ស្កាត់​បទល្មើស​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ។

សូម​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត កាលពី​នៅ​គ្រប់គ្រង​ស្នងការ
នគរបាល​ខេត្តកំពង់ចាម និង​ផ្លាស់​មក​កាន់​ខេត្ត​ត្បូងឃ្មុំ បាន​បន្ត​យកចិត្តទុកដាក់​កសាង​សំណង់​បាន
ច្រើន និង​មាន​ប្រជាពលរដ្ឋ​ស្រឡាញ់ និង​ចូល​ចិត្ត​គ្រប់​ទិស​ទី​ផង​ដែរ​។ ពិធី​នេះ​ផ្តល់​លិខិត​ថ្លែងអំណរគុណ ដល់​សប្បុរសជន​ជិត​ឆ្ងាយ ហើយ​ភាគី​គ​របាល​ខេត្ត​តៃ​និ​ញ និង​ប៊ិ​ញ​ភឿ​ក​នៃ​សាធារណៈរដ្ឋ​សង្គម
និយម​វៀតណាម បាន​មក​ចូលរួម​ជូន​បាច់ផ្កា​ស្រស់​ស្អាត​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ