ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរ​ស្លា.ប់​៣​នាក់ របួសធ្ងន់​១០​នាក់ របួសស្រាល​៧​នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើត​ឡើ​៩​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរ និង​សណ្តាប់ធ្នាប់​សាធារណៈ គ្រោះថ្នាក់​ចរាចរ​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ កើត​ឡើ​៩​លើក​(​យប់​៤​លើក​) ស្លាប់​ប្រុស​៣​នាក់ របួសធ្ងន់​១០​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៧​នាក់​(​ស្រី​៣​នាក់​)​។ មូលហេតុ​គ្រោះថ្នាក់​៖ ល្បឿន​២​លើក ស្លាប់​១​នាក់​,​មិន​ប្រកាន់​ស្តាំ​៣​លើក​,​មិន​គោរព​សិទ្ធិ​២​លើក​, បត់​គ្រោះថ្នាក់​១​លើក ស្លាប់​១​នាក់​, ប្រជែង​១​លើក​ស្លាប់​១​នាក់​។ សរុប​ស្លាប់​៣​នាក់​៖ ម៉ូត​៣​នាក់​(​មិន​ពាក់មួក​៣​នាក់​)​។

គ្រោះថ្នាក់​ប៉ះទង្គិច​៖ ម៉ូតូ និង​ម៉ូតូ​២​លើក ស្លាប់​១​នាក់​,​ម៉ូតូ និង​រថយន្ត​តូច​៦​លើក ស្លាប់​២​នាក់​, ម៉ូតូ និង​រថយន្ត​ធំ​១​លើក​។ បណ្តាល​ឲ្យ​ខូចខាត​យាន​២១​គ្រឿង ក្នុង​នោះ​មាន​៖ ម៉ូតូ​១២​គ្រឿង​,​រថយន្ត​តូច​៨​គ្រឿង​,​រថយន្ត​ធំ​១​គ្រឿង​។ យានយន្ត​បង្កហេតុ​៖ ម៉ូតូ​៦​លើក​,​រថយន្ត​តូច​៣​លើក​។ គ្រោះ​ថ្នាក់លើ​ផ្លូវ ផ្លូវជាតិ​៥​លើក ,​ផ្លូវ​ខេត្ត​៤​លើក​។ រាជធានី​-​ខេត្ត មាន​គ្រោះថ្នាក់ និង​រង​គ្រោះ​ច្រើន ខេត្តព្រះវិហារ​១​លើក ស្លាប់​១​នាក់ របួស​៤​នាក់​(​ស្រី​៣​នាក់​) ,​កំពង់ចាម​១​លើក ស្លាប់​១​នាក់ និង​ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​។

លទ្ធផល​ត្រួតពិនិត្យ​ថ្ងៃ​ទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ មធ្យោបាយ​ចូល​គោលដៅ​៤.៩៨៣​គ្រឿង (​ម៉ូតូ​៧៣%), មធ្យោបាយ​ល្មើស​៧៨៧​គ្រឿង (​ម៉ូតូ​៨២%), អប់រំ​១៥៦​គ្រឿង​(​ម៉ូតូ​៣០%),​មធ្យោបាយ​ពិន័យ​៦៣១​គ្រឿង (​ម៉ូតូ​៩៩%)​។ លទ្ធផល​ត្រួតពិនិត្យ​មួក និង​កញ្ចក់​ថ្ងៃ​ទី​០៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៨ បាន​ចុះ​អនុវត្ត​ចំនួន​៣៨​គោលដៅ ម៉ូតូ​ចូល​គោលដៅ​២.៦៥៤​គ្រឿង ,​អប់រំ​១៣៥​គ្រឿង​, ពិន័យ​ចំនួន​សរុប​៨៧៨​គ្រឿង (​មួក​៦៦៦​គ្រឿង​,​កញ្ចក់​១២៧​គ្រឿង​,​ស្រវឹង​១១​គ្រឿង​,​ផ្សេង​ៗ៧៤​គ្រឿង​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ