រថយន្ត​បុក​ម៉ូតូ​ពីក្រោយ​លាន់​ដូច​រន្ទះ ស្លាប់​បុរស​ម្នាក់​យ៉ាង​អាណោចអាធ័ម


ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​គួរ​ឲ្យ​ញាក់សាច់​បណ្តាល​មក​ពី​គ្រោះថ្នាក់ ចរាចរ​មួយ​បាន​កើតឡើង​រវាង​រថយន្ត​បែន​ដឹក​ដី និង​ម៉ូតូ​បាន​បុក​គ្នា​យ៉ាង​ពេញទំហឹង​លាន់​ដូច​រន្ទះ ហើយ​កិន​ម៉ូតូ និង​មនុស្ស​អូស​ជាង​៣០​ម៉ែត្រ ខ្ទេច​សាច់​ចេញ​ពោះវៀន​មក​ក្រៅ​គួ​ឲ្យ​សង្វេគ​។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​សាមគ្គី សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយ​រៀង នៅ​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច រីឯ​រថយន្ត​បង្ក​បុក ហើយ​អូស​ជាង​៣០​ម៉ែត្រ ទើប​ជាន់​ហ្វ្រាំង​ជាប់​។

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល បានឃើញ​ហេតុការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​រថយន្ត ដឹក​ដី​មួយ គ្រឿង​បើក​យ៉ាង​លឿន​មក​ពី​ទិស​ខាងលិច ឆ្ពោះទៅ​ទិស​ខាងកើត​ស្រប​ទិស​ដៅ​គ្នា​លុះដល់​ត្រង់ ចំណុច​កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​ពីរ​គ្រឿង បើក​វ៉ា​ជែង​គ្នា​បណ្ដាល​ឲ្យ​រេ​ចង្កូត​ចូល​ចំ​ផ្លូវ​រថយន្ត ដែល​កំពុង​តែ​បើកបរ​ស្រប​ទិស​ដៅ​គ្នា ត្រង់​ចំណុច​ភូមិ​កើតហេតុ​ខាងលើ​បាន​បុក​យ៉ាង​ពេញទំហឹង​រួច​កិន​ពីលើ​ម៉ូតូ និង​មនុស្ស​អូស​ចម្ងាយ​ជាង​៣០​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ដាច់​សាច់​ដាច់​ជើង ធ្លាយ​ពោះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​តែ​ម្តង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ហេង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ បន្ទាយ​ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយ​ទាប មុខរប​ជា​អ្នកលក់​សាច់​គោ រីឯ​រថយន្ត​បង្ក​ពាក់​ស្លាក​លេខ កំពង់ចាម 3A-5751​បើកបរ​ដោយ​បុរស​ឈ្មោះ ពត ដឹ​ម អាយុ​៣៤​ឆ្នាំ មុខរបរ​បើករថយន្ត បច្ចុប្បន្ន​រស់នៅ ភូមិ​ព្រៃ​គគីរ ឃុំ​ព្រៃ​គគីរ ស្រុក​ច​ន្ទ្រា​។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ត​យក​ទៅ​អធិការ​រ​ដ្ឋា​ន នគ​បាល​ស្រុក​ស្វាយ​ទាប រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ រីឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច បាន​ប្រគល់​ឱ្យទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​រីឯ​វត្ថុ​តាង ទាំងអស់​សមត្ថកិច្ច​កំពុង​កសាង សំណុំរឿង​បញ្ជូន​ទៅ​អធិការ​ស្រុក​ស្វាយ​ទាប​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។

សូម​បញ្ជាក់​ថា នៅ​ត្រង់​ចំណុច​កើតហេតុ​គ្រោះថ្នាក់​ខាងលើ​នេះ​ខាងលិច​ស្ពាន​ប្រ​សូត្រ​ចម្ងាយ​ប្រហែល ជាង​១​គីឡូម៉ែត្រ គឺ​ជួប​ប្រទះ​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​ណាស់ ហើយ​សុទ្ធសឹងតែ​ស្លាប់​ធ្វើ​ឱ្យ ប្រជាពលរដ្ឋ​មួយ​ចំនួន ហៅ​ថា​កន្លែង​ជើងកប​ហើយ​ពួក​គាត់​ចង់​ឲ្យ​អាជ្ញាធរ​និមន្ត​ព្រះសង្ឃ និង​អាចារ្យ​ធ្វើ ពិធីសូត្រមន្ត​ដើម្បី​កុំឱ្យ​កើត​មាននូវ​គ្រោះថ្នាក់​ដ៏​សាហាវ​ៗ​ដូច្នេះ​ទៀត​៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ