ក្រសួង​ធនធានទឹក​ចាប់ផ្ដើម​ជួសជុល​ទំនប់​ទឹក​ឡើង​វិញ បន្ទាប់​ពី​ទុក​ចោល​ជា​យូរ​ឆ្នាំ


ខេត្តកំពត ៖ ទំនប់​ទឹក​បឹង​លំ​ពូ ស្ថិត​ក្នុងភូមិ​បឹង​ធំ ឃុំ​អង្គរ​សុរភី ស្រុក​កំពង់ត្រាច ខេត្តកំពត​។ ទំនប់​ទឹក​មួយ​នេះ​ត្រូវ​បាន​កសាង​កាលពី​សង្គមរាស្ត្រនិយម ប៉ុន្តែ​ត្រូវ​បាន​ខូច​អស់​មក​ដល់​សព្វថ្ងៃ​។ ដោយសា​តែ​មាន​ស្ថានភាព​ពិបាក​របស់​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​បឹង​លំ​ពូ​នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចាប់ផ្ដើម​ការ​របស់​ខ្លួន ហើយ​កាលពី​ថ្ងៃ​ទី​២ ខែវិច្ឆិកា ២០១៨​។ លោកតា ប្រាក់ ឆឹ​ម អាយុ​៨៣​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដំរី ឃុំ​ដំណាក់​កន្ទួត ខាងជើង ស្រុក​កំពង់ត្រាច បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា បាន​ក្រសួង​ធនធានទឹក​មក​ជួសជុល​ទំនប់​លំ​ពូ​នេះ​ឡើង​វិញ​គឺ​គាត់​ត្រេកអរ​ណាស់​ព្រោះ​បាន​ផ្លូវ​ល្អ​មិន​ពិបាក​ឆ្លងកាត់​ដូច​មុន​។

ម្យ៉ាងទៀត​បាន​ទឹក​ធ្វើស្រែ​ខួប​ប្រាំង​វស្សា និង​សល់​ធនធានធម្មជាតិ​ទៀត​ផង ព្រោះ​សព្វ​ថ្ងៃនេះ​ទឹក​ក៏​រាក់​ត្រី​ក៏​ហិនហោច​ដោយសា​តែ​មាន​អ្នក​ឆក់​។ លោក ហៀ​ង ម៉េ​ង ប្រធាន​នាយកដ្ឋាន​វិស្វក​កម្ម ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​និយាយ​ប្រាប់​ឲ្យ​ដឹង កាលពី​ម្សិលមិញ​ថា ទំនប់​ទឹក​លំ​ពូ​នេះ ត្រូវ​បាន​ខូចខាត​អស់​ទៅ​ហើយ សូ​ម្បី​តែ​ប្រជាពលរដ្ឋ ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ឃុំ​មួយ​ទៅ​ឃុំ​មួយ​ក៏​ពិបាក់​នឹង​ឆ្លងកាត់​បឹង​នេះ​ដែរ​។ ដោយ​មានការ​សំណូមពរ​ពី​ព្រះសង្ឃ និង​ពលរដ្ឋ​ចង់បាន​ផ្លូវ​ល្អ​ធ្វើ​ទំនប់​នេះ​ឡើង​វិញ ក្រសួង​ធនធាន​ទឹកបាន​រៀបចំ​គ្រឿងចក្រ និង​មានការ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម លឹ​ម គាន​ហោ ជួសជុល​ឲ្យ​បាន​ជូន​ប្រជាពលរដ្ឋ​។

លោក ហៀ​ង ម៉េ​ង ប្រធាន​នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ធនធានទឹក បាន​ប្រាប់​បន្ត​ថា ទំនប់​ដែល​យើង​ជួសជុល​នេះ​ដោយ​គិត​ពី​បឹង​ម្ខាង ឆ្លង​បឹង​ម្ខាង រាប់​ទាំង​ផ្លូវ​ចាក់​ចូល​ក្នុង ភូមិ​ផង​មាន​ប្រវែង​ជា​១​គីឡូម៉ែត្រ ស្ពាន​១ និង​ទ្វារ​ទឹក​សម្រាប់​បង្ហៀរទឹក​ផ្សេង​ទៀត​។ លោក ហៀ​ង ម៉េ​ង និយាយ​ថា បើ​ទំនប់​នេះ​ធ្វើ​ហើយ​ប្រជាពលរដ្ឋ​លែង​ខ្វះ​ទឹក​ប្រើ​ទៀត​ហើយ អាច​ស្រោចស្រព​ស្រូវប្រាំង និង​វស្សា​បាន​។ បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​មេ​ភូមិ​បឹង​ធំ និយាយ​ប្រាប់​ឲ្យ​ដឹង​ថា ទំនប់​នេះ​អាច​នឹង​ក្លាយជា​កន្លែង​រមណីយដ្ឋាន​ទេសចរណ៍​មួយ​ព្រោះ​មាន​ភ្នំ​អម​ផ្លូវ​ចេញចូល​ត​ភ្ជាប់​ពី​ភ្នំ​កំពង់ត្រាច​៕


Facebook Google Twitter Email

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ