ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទៀត​ហើយ​សរសៃរ​គុយទាវ​ដាក់​លាយ​សារធាតុ​គីមី

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ស្វាយ​អ​ន្ទ​រ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ពោធិ៍​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង…

ខេត្តព្រៃវែង ៖ មន្ត្រី​ជំនាញ​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ វិច្ឆិកា​នេះ ដែល​ដាក់​តាំង​លក់​នៅ​ក្នុង​ផ្សារ​ស្វាយ​អ​ន្ទ​រ ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១១ ក្នុងភូមិ​ពោធិ៍​ចិ​ន្តាំ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។

ក្នុង​សកម្មភាព​ត្រួតពិនិត្យ​នេះ​មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​បឋម​រក​វត្តមាន​សារធាតុ​គីមី​ហាមឃាត់​លើ​សរសៃរ​គុយទាវ​, ប្រហិត​សាច់​គោ​, ណែម​ត្រី​, ជ្រក់ និង​បន្លែ​ផ្លែ​ឈើ សរុប​បាន​ចំនួន​១១​គំរូ ដែល​លទ្ធផល​មន្ត្រី​ជំនាញ​បាន​រក​ឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ ប៉ូ​រ៉ា​ក់ (Borax) ផ្ទុក​ក្នុង​ផលិតផល​គុយទាវ​សរសៃ​តូច​ចំនួន​១៨.៥ គីឡូក្រាម និង​ផ្ទុក​ក្នុង​បាញ់​កាញ់​ចំនួន​០៧ គីឡូក្រាម សរុប​២៥.៥ គីឡូក្រាម ។ បន្ទាប់​មក​មន្ត្រី​កាំកុងត្រូល​បាន​តម្រូវ​អោយ​ម្ចាស់​គុយទាវ​ធ្វើ​កិច្ចសន្យា​កែប្រែ​ក្នុង​ការ​ផលិត​ឡើង​វិញ លែងអោយ​ដាក់​សារធាតុ​គីមី​ទៀត និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​គុយទាវ និង​បាញ់​កាញ់ យក​ទៅ​កម្ទេច​ចោល​ភ្លាម​ៗ​តែ​ម្តង ។

ក្រៅពី​ការ​វិភាគ​លើ​មុខទំនិញ​ទាំងនោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ កាលបរិច្ឆេទ​នៃ​ទំនិញ (​ដឺ​ឡេ ) និង​ស្លាក​សញ្ញា​លើ​សំបក​វេច​ខ្ចប់​ទំនិញ​នៅ​តាម​តូប និង​តាម​ហាង​ជុំវិញ​ផ្សារ​ស្វាយ​អ​ន្ទ​រ និង​ជា​លទ្ធផល​បាន​រក​ឃើញ​ស្រា​បៀ​ផុតកំណត់​ថ្ងៃ​ប្រើប្រាស់​ចំនួន​៦០​កំប៉ុង ស្មើនឹង​២០​គីឡូក្រាម​ផង​ដែរ ។ ទន្ទឹម​នឹង​នោះ​មន្ត្រី​កាំកុងត្រូល​ក៏​បាន​ធ្វើការ​អប់រំ​ណែនាំ​អំពី​អនាម័យ និង​ការ​រៀបចំ​ដាក់​តាំង​លក់​តាម​ប្រភេទ​ផលិតផល​ដល់​អាជីវក អោយ​ពូក​គាត់​បាន​យល់​ដឹង​ពី​សុវត្ថិភាព​ម្ហូបអាហារ​បន្ថែម​ទៀត ដោយ​បាន​ចែក និង​បិទ​ផ្ទាំង​រូបភាព​ផ្សព្វផ្សាយ​« Poster» ផង​ដែរ ។

មន្ត្រី​ជំនាញ​កាំកុងត្រូល​ក៏​បាន​សំណូមពរ​ផង​ដែរ​ដល់​អាជីវករ ដែល​ប្រកប​មុខរបរ​ផលិត​គុយទាវ​លក់ ដែល​មាន​លក្ខណៈ​ជា​គ្រួសារ សូម​មេត្តា​បញ្ឈប់​ការ​ដាក់​សារធាតុ​គីមី​ហាមឃាត់​បូ​រ៉ា​ក់ ក្នុង​គុយទាវ ដែល​ធ្វើ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ចៀសវាង​ថ្ងៃក្រោយ​ប្រឈម​នឹង​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ