ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​អនាគត​ស្ថានីយ​អវកាស​របស់​ខ្លួន

5 ឆ្នាំ មុន

ប្រទេស​ចិន​៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​បាន​បង្ហាញ​អនាគត​ស្ថានីយ​អវកាស​របស់​ខ្លួន​។​ស្ថានីយ​នោះ​អាច​កសាង​ហើយ​រួចរាល់​រង្វង់​ឆ្នាំ​២០២២ ហើយនឹង​ក្លាយជា​ស្ថានីយ​អវកាស​តែ​មួយ​គត់ បន្ទាប់​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ISS​ដក​ចេញ​លែង​ប្រើប្រាស់​។ ស្ថានីយ​អវកាស​ចិន​នោះ​គេ​ក៏​ហៅ​ផង​ដែរ​ថា​ស្ថានីយ​TIANGONG(​វិមានអាកាស​)​ដែល​នឹង​មាន​៣​ផ្នែក​។​បង្ហាញ​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា យាន​មាន​ប្រវែង​ជិត​១៧​ម៉ែត្រ​នោះ នឹង​ជា​កន្លែង​ស្នាក់​នៅ​និង​កន្លែងធ្វើការ​។​ស្ថានីយ​TIANGONG​នៅ​មាន​ផ្នែក​ឧ​ប​សម្ព័ន្ធ​២​ទៀត សម្រាប់​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​។​អវកាសយានិក​៣​រូប​អាច​ប្រចាំការ​ជា​អចិ​ន្ត្រៃ​ក្នុង​ស្ថានីយ​នោះ ដែល​មាន​ទម្ងន់​សរុប​យ៉ាងតិច​៦០​តោន ហើយ​បំពាក់​ដោយ​បណ្ដា​ប៉ាណូ​ចាប់​ពន្លឺព្រះអាទិត្យ​។…

ប្រទេស​ចិន​៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា​បាន​បង្ហាញ​អនាគត​ស្ថានីយ​អវកាស​របស់​ខ្លួន​។​ស្ថានីយ​នោះ​អាច​កសាង​ហើយ​រួចរាល់​រង្វង់​ឆ្នាំ​២០២២ ហើយនឹង​ក្លាយជា​ស្ថានីយ​អវកាស​តែ​មួយ​គត់ បន្ទាប់​ពី​ស្ថានីយ​អវកាស​អន្តរជាតិ​ISS​ដក​ចេញ​លែង​ប្រើប្រាស់​។

ស្ថានីយ​អវកាស​ចិន​នោះ​គេ​ក៏​ហៅ​ផង​ដែរ​ថា​ស្ថានីយ​TIANGONG(​វិមានអាកាស​)​ដែល​នឹង​មាន​៣​ផ្នែក​។​បង្ហាញ​កាលពី​ថ្ងៃ​ទី​៦​វិច្ឆិកា យាន​មាន​ប្រវែង​ជិត​១៧​ម៉ែត្រ​នោះ នឹង​ជា​កន្លែង​ស្នាក់​នៅ​និង​កន្លែងធ្វើការ​។​ស្ថានីយ​TIANGONG​នៅ​មាន​ផ្នែក​ឧ​ប​សម្ព័ន្ធ​២​ទៀត សម្រាប់​ការ​ពិសោធន៍​វិទ្យាសាស្ត្រ​។​អវកាសយានិក​៣​រូប​អាច​ប្រចាំការ​ជា​អចិ​ន្ត្រៃ​ក្នុង​ស្ថានីយ​នោះ ដែល​មាន​ទម្ងន់​សរុប​យ៉ាងតិច​៦០​តោន ហើយ​បំពាក់​ដោយ​បណ្ដា​ប៉ាណូ​ចាប់​ពន្លឺព្រះអាទិត្យ​។

ស្ថានីយ​អវកាស​ចិន​នេះ​អាច​បញ្ជូន​ទៅ​កាន់​ទី​អវកាស​រង្វង់​ឆ្នាំ​២០២២ ហើយ​អាយុកាល​របស់​វា​អាច​មាន​១០​ឆ្នាំ​។​វិមានអាកាស​នោះ​នឹង​ក្លាយជា​ស្ថានីយ​អវកាស​តែ​មួយ​គត់ ស្ថិត​ក្នុង​តារាវិថី ក្រោយ​ការ​ដកថយ​នៃ​កម្ម​វិធីស្ថានីយ​អវកាស​អន្តរជាតិ ជា​ស្នាដៃ​រួម​គ្នា​របស់​សហរដ្ឋអាមេរិក រុ​ស្ស៊ី អឺរ៉ុប ជប៉ុន​និង​កា​ណា​ដា​ក្នុង​ឆ្នាំ​២០២៤​។​ប៉ុន្តែ​ស្ថានីយ​អវកាស​នោះ​ពិតជា​តូច​ជាង​ISS តែ​បើកចំហ​សម្រាប់​គ្រប់​ប្រទេស​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ