ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ខេត្តឧត្តរមានជ័យ​ជាប់​ព្រំដែន​ថៃ​មាន​ភ្នំ​ប៉ុន្មាន ? (មាន​វីដេអូ)

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ខេត្តឧត្តរមានជ័យ​មាន​ផ្ទៃដី​៦.៨៤០,៩២​គីឡូ​មែ​ត្រ​ក្រឡា បាន​លាតសន្ធឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ជួរ​ភ្នំ​ដងរ៉ែក​ប្រវែង​២២៤​គីឡូ​ម៉ែ​ត្រ ។ ទឹកដី​ខេត្ត​ខាងកើត​ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ខាងលិច​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយ​មាន​ជ័យ ។ ខាងត្បូង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ខាងជើង​ជាប់​នឹង​ខេត្ត​៣​របស់​ព្រះរាជា​អាណា​ចក្រ​​ថៃ…

ខេត្តឧត្តរមានជ័យ ៖ ខេត្តឧត្តរមានជ័យ​មាន​ផ្ទៃដី​៦.៨៤០,៩២​គីឡូ​មែ​ត្រ​ក្រឡា បាន​លាតសន្ធឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ជួរ​ភ្នំ​ដងរ៉ែក​ប្រវែង​២២៤​គីឡូ​ម៉ែ​ត្រ ។ ទឹកដី​ខេត្ត​ខាងកើត​ជាប់​ព្រំប្រទល់​ខេត្តព្រះវិហារ ខាងលិច​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយ​មាន​ជ័យ ។

ខាងត្បូង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ខាងជើង​ជាប់​នឹង​ខេត្ត​៣​របស់​ព្រះរាជា​អាណា​ចក្រ​​ថៃ គឺ​ខេត្ត​បុរី​រ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ី​សាកេ​ត ។ ខេត្តឧត្តរមានជ័យ​បាន​ចែក​ចេញ​ជា​៤​ស្រុក ក្រុង​១​មាន​ប្រជាពលរដ្ឋ​រស់នៅ​៥៨.២៧៤​គ្រួសា​ស្មើ​មនុស្ស​២៤៣.១៩៧​នាក់ ស្រី​១២០.០៦០​នាក់ ។

ខេត្តឧត្តរមានជ័យ ជា​ខេត្ត​ជាយ​ដែន​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ហើយ​គេ​បាន​សង្កេត​ឃើញ​គម្រប​ព្រៃឈើ​ស្រោង​ស្ទើរតែ​ក្រឡេក​មើល​មេឃ​មិនឃើញ ដែល​ជា​ខេត្ត​មួយ​ពិតមែន​តូច ប៉ុន្តែ​ពោរពេញ​ទៅ​ដោយ​ភ្នំ​ដែល​តាម​ការ​ស្រាវជ្រាវ​មាន​ភ្នំ​ចំនួន​២៤​ផង​ដែរ ។

លោក ហាំ​ង ម៉េ​ង អភិបាលស្រុក​បន្ទាយ​អ​ម្ពឹ​ល​បានឱ្យ​ដឹង​ថា ស្រុក​នេះ​មាន​ភ្នំ​ចំនួន​៧​ដូច​ជា ភ្នំ​ចង្ក្រាន​យ​ក្យ ភ្នំ​កូន​សេក​ខាងជើង ភ្នំ​កូន​សេក​ខាងត្បូង ភ្នំ​វែង ភ្នំ​ដី និង​ភ្នំ​កំបោរ ។ សម្រាប់​ភ្នំ​កំបោរ​នៅ​រដូវ​បុណ្យ​ទាន​ម្តង​ៗ​តែងតែមាន​អ្នកស្រុក​នាំ​គ្នា​ទៅ​គោរព​បូជា​បន់ស្រន់​ដោយសារ​ជំនឿ​ត​គ្នា​ថា​ជា​ភ្នំ​មាន​បារមី ហើយ​ស្ថិត​នៅ​ជាប់​ភ្នំ​ដងរ៉ែក​ផង​ដែរ ។

លោក រិ​ទ្ធ តា​ប៉ាក់ អភិបាលស្រុក​ចុងកាល់​បានឱ្យ​ដឹង​ថា ស្រុក​ចុងកាល់​មាន​ភ្នំ​៩ ដូច​ជា​ភ្នំ​អា​តោ ភ្នំ​សេក​សរ ភ្នំ​កំបោរ ។ ភ្នំ​កំបោរ​នេះ​ក៏​មានឈ្មោះ​ជាន់​នឹង​ភ្នំ​ក្នុងស្រុក​បន្ទាយ​អ​ម្ពឹ​លហើយ​ក្រុមហ៊ុន​ចិន​កំពុង​បំផ្ទុះ​ថ្ម នៅ​ភ្នំ​មួយ​នេះ​យក​ធ្វើ​អាជីវកម្ម ។ ភ្នំ​រយ ភ្នំ​ក្រោល ភ្នំ​ល្អក់ ភ្នំ​អា​ម៉ី ភ្នំ​ដី ភ្នំ​តូច ។

មន្ត្រី​សាលាស្រុក​អន្លង់​វែង​បាន​អះអាង​ថា នៅ​ក្នុងស្រុក​អន្លង់​វែង​របស់​លោក​មាន​ភ្នំ​ចំនួន​​៨​ដូច​ជា​ភ្នំ​មាស​ស្រួយ ភ្នំ​គោក​សំព័រ ភ្នំ​អូរ​សូ​ភី ភ្នំ​ប្រជៀវ​ខាងលិច ភ្នំ​ប្រជៀវ​ខាង​កើត ។ ភ្នំ​មួយ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​បំផ្ទុះ​ថ្ម​រាបស្មើ​ទៅ​នឹង​ដី បាត់បង់​កេរ្តិ៍​ឈ្មោះ​បាត់​ទៅ​ហើយ ស្រករ​ក្រោយ​សង្ស័យ​លែង​ស្គាល់ ។ ភ្នំ​អណ្តូង ភ្នំ​រូង​ដែក នឹង​ភ្នំ​ដងរ៉ែក ។ ស្រុក​នេះ​ស្ថិត​នៅ​ជាប់ជើង​ភ្នំ​ដងរ៉ែក​ព្រំប្រទល់​កម្ពុជា​ថៃ ។

លោក នៅ សំ​ដា​រ៉ា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ​បានឱ្យ​ដឹង​ថា ស្រុក​របស់​លោក​មាន​ភ្នំ​២ គឺ​ភ្នំ​ពល និង​ភ្នំ​ដងរ៉ែក​ដែល​ជា​ជួរ​ភ្នំ​ដ៏​វែង​អន្លាយ​ជាប់​ព្រំប្រទល់​កម្ពុជា​-​ថៃ ។

គួរ​រំលឹក​ផង​ដែរ​ថា សម្បត្តិ​ធម្មជាតិ​ដូច​ជា​គម្រប​ព្រៃឈើ​វា​បាន​ប្រែ​ក្លាយទៅជា​ព្រៃ​រហោ​ឋាន​​ទៅ​ហើយ រួម​ទាំង​សត្វព្រៃ​រង​ការ​បរបាញ់​សម្លាប់​យក​សាច់​ធ្វើ​ជា​ម្ហូបអាហារ​ធ្វើ​អាជីវ​កម្ម​ស្ទើរតែ​ដាច់​ពូជ ។ ដោយឡែក​ភ្នំ​ថ្ម​ខ្លះ ជា​សម្បត្តិ​ធម្មជាតិ​ត្រូវ​បាន​រលាយ បាត់​បង់​ដោយ​​ស្នាដៃ​ក្រុមហ៊ុន​ទាំងនោះ​ផង​ដែរ ។

ទោះជា​យ៉ាងណា​ក្តី ការ​បំផ្ទុះ​យក​ថ្មភ្នំ ក៏​ព្រោះតែ​តម្រូវការ​អភិវឌ្ឍន៍ មិន​អាច​ចៀស​ផុត​ពី​ធ្វើ​អាជីវកម្ម ដើម្បី​សង្គម​បាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ