ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​ម៉្លេះ! ២​នាក់​ឪពុក​-​កូន​សម្លា.ប់​មនុស្សស៊ី​សាច់​ជា​អាហារ

5 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​ក្រុង​សាប់​ទីវ​កា ប្រទេស​អ៊ុយ​ក្រែ​ន បាន​ចាប់ខ្លួន​ឪពុក និង​កូនប្រុស​ម្នាក់ ក្រោយ​ពី​ពួក​គេ​បាន​សម្លាប់​ប៉ូលិស​អាយុ​៤៥​ឆ្នាំ ស៊ី​សាច់​ជា​អាហារ ហើយ​លាក់​ទុក​ក្បាល​នៅ​ច្រករបៀង​នៃ​បន្ទប់​ស្នាក់​នៅ ។ ហេតុការណ៍​បាន​កើតឡើង…

សារព័ត៌មាន​បរទេស​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ប៉ូលិស​នៅ​ក្រុង​សាប់​ទីវ​កា ប្រទេស​អ៊ុយ​ក្រែ​ន បាន​ចាប់ខ្លួន​ឪពុក និង​កូនប្រុស​ម្នាក់ ក្រោយ​ពី​ពួក​គេ​បាន​សម្លាប់​ប៉ូលិស​អាយុ​៤៥​ឆ្នាំ ស៊ី​សាច់​ជា​អាហារ ហើយ​លាក់​ទុក​ក្បាល​នៅ​ច្រករបៀង​នៃ​បន្ទប់​ស្នាក់​នៅ ។

ហេតុការណ៍​បាន​កើតឡើង ក្រោយ​ពី​អ្នកស្រុក​បាន​រក​ឃើញ​សាកសព​គ្មាន​ក្បាល​របស់​ប៉ូលិស​លាក់​ទុក​ក្នុង​រណ្ដៅ​នៅ​ខាង​មុខទ្វារ​ច្រកចូល​បន្ទប់​ខាងក្រោម​ដី​នៃ​អគារ​មួយ​នៅ​ក្បែរ​នោះ​។ នៅ​ពេល​ប៉ូលិស​ត្រួតពិនិត្យ​ឃើញ​មាន​ស្នាម​កាត់​យក​សាច់​ត្រង់​ភ្លៅ និង​ឆ្អឹងជំនីរ ហើយ​ក៏​ស៊ើប​បន្ត​បាន​ប្រទះ​ឃើញ​ក្បាល​របស់​អ្នក​ស្លាប់​នៅ​ក្នុង​វ៉ា​លី​ស​ត្រង់​របៀង​នៃ​អគារ​ស្នាក់​នៅ​របស់​ឪពុក និង​កូន ។

កូនប្រុស​អាយុ​២០​ឆ្នាំ​បាន​ប្រាប់​ប៉ូលិស​ថា​ឪពុក​របស់​គេ​បាន​អារ​សាច់ និង​យក​ទៅ​ស្ងោរ​សម្រាប់​ទទួលទាន ។ ចំណែក​មូលហេតុ​ដែល​យក​ក្បាល​ទៅ​លាក់​ទុក​ក្នុង​វ៉ា​លី​ស ព្រោះ​ក្នុងអំឡុងពេល​នោះ​មាន​បងប្អូន​មក​ស្នាក់​នៅ ។

មេ​ប៉ុស្ដិ៍​នៅ​ខណ្ឌ​ខា​ខី​វ ប្រទេស​អ៊ុយ​ក្រែ​ន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ប្រទះ​ឃើញ​សាកសព​អត់​ក្បាល​ភ្លាម​ៗ ប៉ូលិស​ស៊ើប​អង្កេត​បន្ត​ទៅ​ដល់​ក្នុងផ្ទះ​រហូត​រក​ឃើញ​ក្បាល និង​តឹកតាង​ដទៃ​ទៀត ។

បច្ចុប្បន្ន​កំពុង​ស៊ើប​អង្កេត​បន្ថែម​ឲ្យ​កាន់តែ​មាន​ភាព​ប្រាកដប្រជា ប្រសិនបើ​អ្នក​ទាំង​២​មាន​កំហុស​អាច​ជាប់គុក​រយៈពេល​១០​ឆ្នាំ ឬ​អស់​មួយ​ជីវិត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ