ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Jack Ma ៖​ សង្គ្រាម​ពាណិជ្ជកម្ម​ជា​រឿង​ដែល​ឆ្គួ​ត​ជាងគេ​លើ​ពិភពលោក

5 ឆ្នាំ មុន

ទីក្រុង​សៀង​ហៃ ៖ មហាសេដ្ឋី​ចិន លោក Jack Ma ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Alibaba Group Holding…

ទីក្រុង​សៀង​ហៃ ៖ មហាសេដ្ឋី​ចិន លោក Jack Ma ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន Alibaba Group Holding Ltd បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន គឺជា​រឿង​ដែល​ឆ្គួ​ត​ជាងគេ​លើ​ពិភពលោក ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន​បាន​ដាក់​ពន្ធ​លើ​ផលិតផល​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រាប់​ប៊ី​លាន​ដុល្លារ ហើយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​គំរាម​ថា នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​៥០០​ប៊ី​លាន​ដុល្លារ​បន្ថែម​ទៀត ប្រសិនបើ​មិន​អាច​ដោះស្រាយ​ជម្លោះ​នេះ​បាន ។

លោក Ma បាន​និយាយ​នៅ​ឯ​ព្រឹត្តិការណ៍​ពិព័រណ៍​នាំ​ចូល​អន្តរ​ជាតិចិន ដែល​រៀបចំ​នៅ​ទីក្រុង​សៀង​ហៃ ថា ឱនភាព​ពាណិជ្ជកម្ម​របស់​អា​មេ​រិ​ក​ជាមួយនឹង​ប្រទេស​ចិន​បាន​ជួយ​បង្កើត​ការងារ​ក្នុង​សហរដ្ឋអាមេរិក ហើយ​បើ​មិន​មាន​វា​ទេ​នោះ សហរដ្ឋអាមេរិក​នឹង​មាន​បញ្ហា​ដ៏​ធំ ។

លោក​បាន​បន្ត​ថា ការ​ងាក​របស់​ប្រទេស​ចិន​ទៅ​កាន់ការ​នាំ​ចូល នឹង​ក្លាយទៅជា​ផល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​មួយ​សម្រាប់​អាជីវកម្ម​ជា​ច្រើន ប៉ុន្តែ​វា​នឹង​ក្លាយជា​ឱកាស​ដ៏​ល្អ​សម្រាប់​អតិថិជន​ជា​ច្រើន ។  លោក Ma បាន​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​មិន​គួរ​ព្រួយបារម្ភ​ពី​ការ​បង្កើត​ថ្មី​ទេ បើ​ទោះជា​វា​ផ្តល់​ការ​គំរាមកំហែង​ដល់​អត្ថប្រយោជន៍​ចាស់​ៗ​ពិតមែន​ក្តី ។

លោក Ma បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ៖«​ទស្សនៈ​របស់ខ្ញុំ​គឺ [​កុំ​ព្រួយ​ពី​បច្ចេកវិទ្យា​] ។ អ្នក​ដែល​ព្រួយ​ពី​បច្ចេកវិទ្យា​គឺ​ទី​មួយ មនុស្ស​ចាស់ ទី​ពីរ រដ្ឋាភិបាល និង​ទី​បី អ្នក​ដែល​ជោគជ័យ ពួក​គេ​ស្អប់​វា និង​ព្រួយ​ពី​វា »​។ លោក​បញ្ជាក់​ថា ៖« ខ្ញុំ​មិន​ដែល​ឃើញ​ក្មេង​ៗ ព្រួយ​ពី​បច្ចេកវិទ្យា​ទេ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ