ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ី​រ៉​ង់ បើ​ទោះជា​អា​មេ​រិ​ក​ដាក់​ទណ្ឌកម្ម

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក នេះ ប្រទេស​ចិន​បាន​ហៅ​ការ​ដាក់​ទណ្ឌ កម្ម​ថ្មី​របស់​អា​មេ​រិ​កលើ​ប្រេង និង​វិស័យ​ហិរញ្ញវត្ថុ​អ៊ី​រ៉​ង់​ថា ជា​ការ​កាត់ទោស​ប្រទេស​ដទៃ និង​បាន​សន្យា​នឹង​បន្ត​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹង​ប្រទេស​អ៊ី​រ៉​ង់ ។…

ទីក្រុង​ប៉េ​កាំ​ង ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក នេះ ប្រទេស​ចិន​បាន​ហៅ​ការ​ដាក់​ទណ្ឌ កម្ម​ថ្មី​របស់​អា​មេ​រិ​កលើ​ប្រេង និង​វិស័យ​ហិរញ្ញវត្ថុ​អ៊ី​រ៉​ង់​ថា ជា​ការ​កាត់ទោស​ប្រទេស​ដទៃ និង​បាន​សន្យា​នឹង​បន្ត​ការ​ធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹង​ប្រទេស​អ៊ី​រ៉​ង់ ។

ការ​ដាក់​ទណ្ឌកម្ម​ខាងលើ​បាន​ចាប់​មាន​ប្រសិទ្ធភាព​កាលពី​ថ្ងៃ​ចន្ទ​ដើម​ស​ប្ដា​ហ៍​នេះ និង​ស្រប​ទៅ​នឹង​ការ​សម្រេចចិត្ត​របស់​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ (Donald Trump) ក្នុង​ការ​បោះបង់​ចោល​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ជាមួយនឹង​​អ៊ី​រ៉​ង់ បន្ទាប់​ពី​លោក​អះអាង​ថា​វា​មាន​ចន្លោះ​ខ្វះខាត​ច្រើន និង​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទប់ស្កាត់​អ៊ី​រ៉​ង់ ។

ទណ្ឌកម្ម​ទាំងនេះ​មាន​គោលដៅ​កាត់​បន្ថយ​ការ​នាំ​ចេញ​ប្រេង​របស់​អ៊ី​រ៉​ង់ ដែល​បាន​ធ្លាក់​ចុះ​ប្រមាណ​១​លាន​ធុង​ក្នុង​១​ថ្ងៃ​មក​ហើយ​តាំងពី​ខែឧសភា​មក រួម​ទាំង​កាត់​ផ្តាច់​អុ​ី​រ៉​ង់​ចេញពី​ហិរញ្ញវត្ថុ​អន្តរជាតិ​ថែម​ទៀត ។

យ៉ាងណា​ក្តី សហរដ្ឋអាមេរិក​បាន​អនុគ្រោះ​ដល់​ប្រទេស​ចំនួន ៨ ដែល​រួម​មាន ឥណ្ឌា ជប៉ុន និង​តួ​ក​គី​ផង​ដែរ ឲ្យ​បន្ត​ទិញ​ប្រេង​ដើម្បី​ទប់ស្កាត់​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ពួក​គេ និង​ដល់ទី​ផ្សារ​ពិភពលោក ។

ពេល​ដែល​សួរ​ថា​ប្រទេស​ចិន​ត្រូវ​បាន​អនុគ្រោះ​ឬទេ ? អ្នកនាំពាក្យ​លោក Hua Chunying របស់​ក្រសួងការបរទេស​ចិន បាន​និយាយ​ថា ប្រទេស​ចិន​នៅ​តែ​សហការ​ជា​ធម្មតា​ជាមួយ​អ៊ី​រ៉​ង់​ក្រោម​ក្របខ័ណ្ឌ​ច្បាប់​អន្តរជាតិ ។

ប្រទេស​ចិន​ជា​សមាជិក​មួយ​នៃ​កិច្ចព្រមព្រៀង​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​ដែរ ដែល​រួម​មាន​ប្រទេស​អង់គ្លេស បារាំង អា​ល្លឺ​ម៉​ង់ និង​រុ​ស្ស៊ី ថែម​ទៀត ។ សមាជិក​ដែល​នៅ​សល់​គិត​ថា កិច្ចព្រមព្រៀង​នេះ​នៅ​មាន​ប្រសិទ្ធភាព និង​កំពុង​តែ​ទប់ស្កាត់​មិន​ឲ្យ​អ៊ី​រ៉​ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ