ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​រឿងរ៉ាវ​កាយ​យក​អាចម៍ដី​លុប​អូរ និង​បឹង​ធម្មជាតិ​ពីរ​កន្លែង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​មហាជន អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បាន​ចុះ​ហាមឃាត់​គ្រឿងចក្រ របស់​អ្នកមាន អំណាច​ក្នុង​ជួរ​កង​វិស្វក​កម្ម​ម្នាក់ ដែល​បាន​បញ្ជា​ឲ្យ​កូនចៅ​កាយ​យក​អាចម៍ដី​លុប​អូរ និង​បឹង​ធម្មជាតិ​ពីរ​កន្លែង តាម​បណ្តោយ​ផ្លូវ​វាង​ក្រុង…

ខេត្តមណ្ឌលគិរី ៖ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពី​មហាជន អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ បាន​ចុះ​ហាមឃាត់​គ្រឿងចក្រ របស់​អ្នកមាន អំណាច​ក្នុង​ជួរ​កង​វិស្វក​កម្ម​ម្នាក់ ដែល​បាន​បញ្ជា​ឲ្យ​កូនចៅ​កាយ​យក​អាចម៍ដី​លុប​អូរ និង​បឹង​ធម្មជាតិ​ពីរ​កន្លែង តាម​បណ្តោយ​ផ្លូវ​វាង​ក្រុង ក្នុងភូមិ​ចម្ការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ នា​វេលា​ថ្ងៃ​ទី​ត្រង់ ថ្ងៃ​ទី​០៦ តុលា ២០១៨​។ លោក ឃន់ អូន អភិបាលរង​ក្រុង​សែន​មនោ​រម្យ ដែល​បាន​ដឹកនាំ​កម្លាំង​ចម្រុះ​នឹង​គ្រប់​មន្ត្រី​ជំនាញ​ចុះ​ទៅ​ហាមឃាត់​គ្រឿងចក្រ​ខាងលើ​បាន​ឲ្យ​ដឹង​ថា៖

​«​ក្រុមការងារ​ចម្រុះ បាន​ចុះ​ឃាត់​គ្រឿងចក្រ​ដែល​កំពុង​ចាក់​ដី​លុប​អូរ ស្ថិត​នៅ​ភូមិ​ចម្ការ​តែ សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ តាម​ការ​បំភ្លឺ​របស់ ឈ្មោះ ផែង សូ​រិ​យា ម្ចាស់​គ្រឿងចក្រ​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ជួល​ឲ្យ​ចាក់​ដី​នេះ​គឺ​ឈ្មោះ កែវ សា​រ៉ា​ន់​»​។ លោក​អភិបាលរង​ក្រុង​បាន​បន្ត​ថា «​លោក​បាន​ដាក់​បទបញ្ជា​បញ្ឈប់​គ្រឿងចក្រ​ជា​បន្ទាន់ និង​បាន​អប់រំ​ណែនាំ អញ្ជើញ​ម្ចាស់​គ្រឿងចក្រ​ទៅ​សាលាក្រុង​ធ្វើ​កំណត់ហេតុ​បញ្ជូន​ទៅ​ថ្នាក់ដឹកនាំ​ខេត្ត​នា​រសៀល​ថ្ងៃ​ដដែល​»​។ លោក ឃន់ អូន បាន​បញ្ជាក់​ថា «​បើ​និយាយ​ពី​រឿង​ច្បាប់​ភូមិបាល រាល់​ដី​ចំណី​អូរ បឹង ធម្មជាតិ ត្រូវ​មាន​ចម្ងាយ​យ៉ាងតិច​ក៏​ចាប់ពី​២០​ម៉ែត្រ ទៅ​៥០​ម៉ែត្រ ឯណោះ​…​ដូច្នេះ​សកម្មភាព​ខាងលើ​គឺ​ផ្ទុយ​នឹង​ច្បាប់​ហើយ​…»​។

ទោះជា​យ៉ាងណា​ករណី​ខាងលើ អាជ្ញាធរ​បាន​ត្រឹម​ហៅ​ម្ចាស់​គ្រឿងចក្រ ទៅ​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​ដឹក​ដី​លុប​អូរ និង​បឹង បើ​មិន​ព្រម​ថ្ងៃក្រោយ​នឹង​ចាត់វិធានការ​តាម​ច្បាប់​។ គិត​ត្រឹម​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល កោះសន្តិភាព មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក កែវ សា​រ៉ា​ន់ បាន​ទេ​។ មជ្ឈដ្ឋាន​នានា​បាន​លើក​ឡើង​ពី​សកម្មភាព​ក្រុម​អ្នកមាន​អំណាច មាន​លុយ នៅ​ខេត្តមណ្ឌលគិរី តែង​ប្រើប្រាស់​អំណាច​របស់​ខ្លួន វាតទី​យក​ដី​រដ្ឋ​ជាក​ម្មសិ​ទ្ឋ​ផ្ទាល់ខ្លួន​។

ដែល​ករណី​ខ្លះ​មាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ ក៏​គេ​បញ្ឈប់​កណ្តាល​ទី តែ​ករណី​ខ្លះ​គ្មាន​ការ​តវ៉ា​ពី​អ្នកស្រុក​ក៏​ចេះ​តែ​សម្ងំ រំលោភ​បំពាន​ស្រេច់​នឹង​ចិត្ត​។ ម្យ៉ាងវិញទៀត​នោះ​ទោះជា​អាជ្ញាធរ​ចុះ​ធ្វើការ​ហាមឃាត់ និង​ទប់ស្កាត់​បែប​ណា ក៏​គេ​មិន​ដែល​ឃើញ មន្ត្រី​ជំនាញ​អនុវត្តន៍​ផ្លូវច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​លើ​បុគ្គល​បំពាន​ច្បាប់​ទាំងនោះ​ដែរ បាន​ត្រឹម​ឲ្យ​គេ​ដកថយ​គ្រឿងចក្រ​ពី​តំបន់​ដី​ដែល​រង​គ្រោះ​ប៉ុណ្ណោះ​៕


https://www.youtube.com/watch?v=7l-OEHttCHQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ