ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូ​ម៉ា និង​ម៉ៅ គី​ម​ធីតា កាន់តែ​ផ្អែមល្ហែម​នឹង​គ្នា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មក​ដល់​ពេល​នេះ​ចំណង​ស្នេហ៍​រវាង​តារាចម្រៀង​លោក​គូ​ម៉ា និង​តារា​សម្តែង​វ័យក្មេង​កញ្ញា​ម៉ៅ គី​ម​ធីតា បាន​បង្ហាញ​សញ្ញា​កាន់តែ​រឹង​មាំ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បើកចំហ​ស្នេហា​ជា​សាធារណៈ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ ទាំង​លោក​គូ​ម៉ា និង​ម៉ៅ គី​ម​ធីតា…

រាជធានី​ភ្នំពេញ​៖ មក​ដល់​ពេល​នេះ​ចំណង​ស្នេហ៍​រវាង​តារាចម្រៀង​លោក​គូ​ម៉ា និង​តារា​សម្តែង​វ័យក្មេង​កញ្ញា​ម៉ៅ គី​ម​ធីតា បាន​បង្ហាញ​សញ្ញា​កាន់តែ​រឹង​មាំ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បើកចំហ​ស្នេហា​ជា​សាធារណៈ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ ។ ទាំង​លោក​គូ​ម៉ា និង​ម៉ៅ គី​ម​ធីតា ហាក់​មិន​មានកា​លាក់លៀម​ពី​ចំណងស្នេហា​របស់​ពួក​គេ​ឡើយ បើ​ទោះបីជា​ពេល​នេះ​ភាគី​ទាំង​ពីរ​កំពុង​តែ​ខិតខំ​បង្កើន​ប្រជាប្រិយភាព​នៅ​ក្នុង​វិស័យ​សិល្បៈ​ដូច​គ្នា​ក៏​ដោយ ។

ជារឿយ​ៗ​គេ​តែងតែ​ឃើញ​គូស្នេហ៍​មួយគូ​នេះ​មាន​ភាព​ស្អិតរ​មួ​ត​ខ្លាំង​ក្នុង​ជីវិត​ក្រៅ​សិល្បៈ ហើយ​ជា​បន្តបន្ទាប់​អ្នក​ទាំង​ពីរ​តែងតែ​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជាមួយ​គ្នា​តាម​ហ្វេ​ស​ប៊ុ​ក​ស្ទើរ​មិន​ដាច់​រយៈ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​តារាចម្រៀង​ក្នុង​ផលិតកម្ម​ថោ​ន​លោក គូ​ម៉ា បាន​បង្ហោះ​រូបភាព​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ជាមួយ​តារា​សម្តែង​ម៉ៅ គី​ម​ធីតា ជាមួយនឹង​ពាក្យពេចន៍​ដ៏​មាន​អត្ថន័យ ។ «​ឆ្លង​ផុត​ការ​ឈឺចាប់ និង​ឧបសគ្គ​ទើប​យើង​អាច​មក​ជួបនឹង​ស្នាមញញឹម​» ។

នេះ​ជា​អ្វី​ដែល​ម្ចាស់​បទ «​មនុស្ស​ដែល​បង​ស្រឡាញ់​ជាងគេ​គឺ​អូន​» លោក​គូ​ម៉ា បាន​សរសេរ​បង្ហោះ​ជាមួយ​រូបថត​ដ៏​ស្និទ្ធស្នាល​ជាមួយ​ម៉ៅ គី​ម​ធីតា ។ តាម​រយៈ​ខ្លឹមសារ​មួយ​នេះ​មាន​ន័យ​ថា ចំណង​ស្នេហ៍​របស់​ពួក​គេ​ទាំង​ពីរ​បាន​បង្ហាញ​នូវ​សញ្ញា​ដ៏​រឹង​មាំ​មួយ បើ​ទោះបីជា​រហូត​មក​ដល់​ពេល​នេះ​អ្នក​ទាំង​ពីរ​នៅ​មិន​ទាន់​កំណត់ពេល​ច្បាស់លាស់​ណាមួយ ដើម្បី​ចូល​រោងការ​ក៏​ដោយ ។

កន្លង​មក​ទាំង​គូ​ម៉ា និង​ម៉ៅ គី​ម​ធីតា បាន​សារភាព​ថា​ពួក​គេ​ទាំង​ពីរ​ចាប់ផ្ដើម​ស្នេហា​ជាមួយ​គ្នា​នៅ​អំឡុង​ដើមឆ្នាំ​២០១៧ ហើយ​បើ​គិត​មក​ដល់​ឆ្នាំ​២០១៨ នេះ​មាន​រយៈពេល​ជាង​១​ឆ្នាំ​ហើយ ។

តារា​សម្តែង​វ័យក្មេង​កញ្ញា​ម៉ៅ គី​ម​ធីតា ធ្លាប់​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​នាង​គ្មាន​អ្វី​ត្រូវ​លាក់បាំង​តទៅ​ទៀត​ទេ​ចំពោះ​ស្នេហា​ជាមួយ គូ​ម៉ា ព្រោះ​នាង និង​គូ​ម៉ា​ពិតជា​ស្រលាញ់​​គ្នា​មែន ហើយ​កំពុង​តែ​សិក្សា និង​មើលចិត្ត​ថ្លើម​គ្នា​ទៅ​វិញ​ទៅ​មក​មុន​ឲ្យ​ចាស់​ទុំ​ទាំង​សង្ខាង​ដឹង​ឮ ។ ចំណុច​ដែល​ធ្វើ​ឲ្យ​ម៉ៅ គី​ម​ធីតា ស្រលាញ់​គូ​ម៉ា ដោយសារ​តែ​តារាចម្រៀង​រូប​នេះ​មាន​សំឡេង​ពីរោះ ចេះ​យល់ចិត្ត​ខ្លួន​គ្រប់​បែប​យ៉ាង ។ ពេល​នៅ​ជាមួយ​គ្នា គូ​ម៉ា តែងតែ​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍ល្អ សប្បាយ​ច្រើន​ជាង​កើតទុក្ខ ។

ចំណែកឯ​គូ​ម៉ា វិញ​ធ្លាប់​បាន​បង្ហាញ​អារម្មណ៍​ពេញចិត្ត​ចំពោះ​ម៉ៅ គី​ម​ធីតា ថា​នាង​គឺជា​ក្មេង​ស្រី​ម្នាក់​ដែល​គួរ​ឲ្យ​ស្រលាញ់​ខ្លាំង​បំផុត ជាមួយ​ភាពរួស​រាយ​រាក់ទាក់ និង​កាយវិការ​ក្រមិចក្រមើម ធ្វើ​ឲ្យ​អ្នក​នៅ​ជុំវិញ​ខ្លួន​មាន​អារម្មណ៍​សប្បាយ​រីករាយ​ពេលធ្វើការ​ជាមួយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ