ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យស បូ​វណ្ណៈ ជិតមក​កម្ពុជា​ចូលរួម​សម្តែង​ជា​ថ្មី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារាភាពយន្ត​លោក យស បូ​វណ្ណៈ នឹង​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់ថៅកែ​ផលិតកម្ម​មហាហង្ស​ឲ្យ​លោក​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ។ លោក​យស…

រាជធានី​ភ្នំពេញ​៖ អតីត​តារាភាពយន្ត​លោក យស បូ​វណ្ណៈ នឹង​មក​កម្ពុជា​នៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០១៨ ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់ថៅកែ​ផលិតកម្ម​មហាហង្ស​ឲ្យ​លោក​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ។

លោក​យស បូ​វណ្ណៈ បាន​សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​សម្តែង​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​ឃ្លាត​ពី​សិល្បៈ​សម្តែង និង​បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ។ ការ​មក​កាន់​ប្រទេស​កម្ពុជា​ពី​អតីត​តារា​សម្តែង​រូប​នេះ ក្រៅពី​ការ​ថត​ភាពយន្ត​នោះ លោក​ក៏​នឹង​យក​ឱកាស​នេះ​ជួបជុំ​សាច់ញាតិ និង​ជួប​ជាមួយ​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​រូប​លោក​ផង​ដែរ ។

លោក​យស បូ​វណ្ណ កាលពី​ពេល ថី្ម​ៗ​កន្លង​មក​បាន​សម្តែង​ក្តី​សប្បាយ​រីករាយ​ចំពោះ​ការ​បាន​វិល​មក​កាន់​មាតុប្រទេស​វិញ ជា​ពិសេស​បាន​ចូលរួម​សម្តែង​ជា​ថ្មី បន្ទាប់​ពី​លោក​មាន​បំណង​នេះ​យូរ​មក​ហើយ​ដែរ ។ លោក​និយាយ​ថា ដំបូង​ឡើយ​លោក​នៅ​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្តែង​នេះ​ដែរ ដោយសារ​តែ​លោក​ខ្លាច​ប៉ះពាល់​ការងារ​នៅ​អា​មេ​រិ​ក ។ ប៉ុន្តែ​ដោយសារ​មានការ​ទទូច​ពី​ម្ចាស់​ផលិតកម្ម​មហាហង្ស ហើយ​ការ​ថត​នោះ​មាន​រយៈពេល​ខ្លី​មិន​ប៉ះពាល់​ការងារ ទើប​លោក​សម្រេច​ក្នុង​ការ​ចូលរួម​ថត​នេះ ។

លោក​យស បូ​វណ្ណៈ និយាយ​ថា បច្ចុប្បន្ន​បើ​ទោះបីជា​លោក​បាន​ឃ្លាតឆ្ងាយ​ពី​មាតុ​ប្រទេស​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​មិន​បាន​បោះបង់​ភាព​អ្នកសិល្បៈ​ឡើយ ពោល​នៅ​សហរដ្ឋអាមេរិក​លោក​ក៏​មានការ​ងារ​សិល្បៈ​ផ្នែក​សម្តែង និង​ច្រៀង​រាំ​ជូន​ជនរួមជាតិ​ខ្មែរ​នៅ​ទីនោះ​។ លោក​តែងតែ​ចិញ្ចឹមចិត្ត​ចង់​ចូលរួម​សម្តែង​ជា​ថ្មី​ឡើង​វិញ ដូច​អ្នក​នាង​អម្ពរ ទេវី ដែរ ព្រោះ​លោក​យល់​ថា ទស្ស​និក​ខ្មែរ​នៅ​តែ​និយម​ចូល​ចិត្ត​មើល​ការ​សម្តែង​តារា ចាស់​ៗ​ដដែល ។

លោក​យស បូ​វណ្ណៈ បញ្ជាក់​ថា បើ​ទោះបីជា​ពេល​នេះ​ពួក​លោក​មាន​វ័យ​កាន់តែ​ជ្រេ​បន្តិច​ក្តី ប៉ុន្តែ​នៅ​តែ​អាច​សម្តែង​បាន ឬ​ក៏​អាច​សម្តែង​ជា​តួ​ឪពុក ឬ​តួ​ផ្សេង​ទៀត​តាម​ការ​ចង់បាន​ពី​ម្ចាស់​ផលិតកម្ម ។

លោក​យស បូ​វណ្ណៈ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា និង​បាន​សាង​ជីវភាព​ថ្មី​នៅ​ទឹកដី​អា​មេ​រិ​ក​ជា​ច្រើន​ឆ្នាំ ខណៈ​ពេល​បច្ចុប្បន្ន​លោក​បាន​រៀប​អាពាហ៍ពិពាហ៍ និង​មានកូន​ស្រី​ចំនួន​៣​នាក់ ក្នុង​នោះ​កូនស្រី​២​នាក់​របស់​លោក​ក្រៅពី​ការ​សិក្សា ក៏​ជា​អ្នក​រាំ​របាំ​បុរាណ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ