ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ ជនសង្ស័យ​ក្នុង​អំពើ​ប្លន់​ហាង​មាស​ជាប់​ផ្សារ​រុង​ក្លឿ ត្រូវ​បាន​នាំ​ទៅ​ធ្វើ​ត្រាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើរ​ប្លន់​ហាង​លក់​មាស​យីហោ G99 ជិត​ធនាគារ​កសិករ​ជាប់​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ដែលបានប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ក្នុង​អំពើរ​ប្លន់​ហាង​លក់​មាស​យីហោ G99 ជិត​ធនាគារ​កសិករ​ជាប់​ផ្សារ​រុង​ក្លឿ ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ដែលបានប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ​២០១៨ ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​បាន​ហើយ ការ​ពិត​ជនសង្ស័យ​ខាងលើ​នោះ​គឺជា​ជនជាតិ​ថៃ និង​ជា​អ្នកស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ​នេះ​បើ​យោង​តាម​ប្រភព​ខាង​ភាគី​ថៃ​។

ជនសង្ស័យ​ត្រូវ​បានសមត្ថកិច្ច​យក​ទៅ​ធ្វើ​ត្រាប់​ក្នុង​អំពើ​ប្លន់​នៅ​កន្លែង​កើតហេតុ​នា​រសៀល​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០១៨  នេះ​ (​នៅ​ហាង G99 ជាប់​ផ្សារ​រុង​ក្លឿ​) ហើយ​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​ដែល​ឆ្លងកាត់​នាំ​គ្នា​មើល​ព្រោងព្រាត​។

សូម​បញ្ជាក់​ថា ក្រោយ​ពេល​កើត​មាន​អំពើ​ប្លន់​កាលពី​រសៀល​ថ្ងៃ​ទី​១ វិច្ឆិកា ឆ្នាំ​២០១៨ កន្លងមក ត្រូវ​បាន​គេ​និយាយ​ត​គ្នា​ៗ​មិន​យក​ជា​ផ្លូវការ​ បាន​លើក​ឡើង​ថា ជនសង្ស័យ​អាច​ជា​ខ្មែរ ព្រោះតែ​ជន​នោះ​បាន​លោត​ចូល​អូរ​ព្រំដែន​នៃ​ប្រទេស​ទាំង​២​។

តែ​អ្វី​ដែល​ជា​ភស្តុ​តាង​ជាក់ស្តែង​គឺ​ខុសស្រឡះ​ពី​ការ​ពិត ទីបំផុត​ជនសង្ស័យ​គឺជា​ជនជាតិ​ថៃ​ និង​ជា​អ្នកស្រុក​វ៉ា​ត់​ថា​ណា​ណា​ក់​ខន ខេត្ត​ស្រះ​កែវ ដែល​មានឈ្មោះ​ស៊ុន​សាក់​សែន ឡឺត អាយុ​២៧​ឆ្នាំ ។​

យ៉ាងណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​ទាំងស្រុង​នោះ​ទេ ព្រោះ​សមត្ថកិច្ច​ថៃ​កំពុងធ្វើការ​បន្ត​នៅឡើយ​ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ