ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណៈការ​ខេត្តព្រៃវែង​ចុះ​ឈូស​ឆាយ​ចិញ្ចើមថ្នល់​ផ្លូវជាតិ​លេខ​១​ដើម្បី​អោយ​ធំ​ទូលាយ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​សហការ​ជា​មួយ​​អាជ្ញាធរ​ស្រុក​ពាមរ​ក៌​បាន​ចុះ​ឈូស​ឆាយដី​ចំណី​ផ្លូវ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​តំបន់​ទីប្រជុំជន​អ្នក​លឿង និង​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អ្នកដំណើរ…

ខេត្តព្រៃវែង ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង​សហការ​ជា​មួយ​​អាជ្ញាធរ​ស្រុក​ពាមរ​ក៌​បាន​ចុះ​ឈូស​ឆាយដី​ចំណី​ផ្លូវ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ត្រង់​តំបន់​ទីប្រជុំជន​អ្នក​លឿង និង​បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អ្នកដំណើរ ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ ។

លោក អ៊ុ​ន សុធា ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បាន​មាន​ប្រសា​ស​ន៌​ថា នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​តំបន់​ទីប្រជុំជន​អ្នក​លឿង​នេះ ប្រជាពលរដ្ឋ​មួយ​ចំនួន​ដែល​រស់នៅ​អម​សងខាង​ផ្លូវ បាន​នាំ​គ្នា​ចាក់​ដី ចាក់សាប​ចូល​លើ​ដី​ចំណី​ផ្លូវ លើ​ចិញ្ចើមថ្នល់ និង​ខ្លះ​ទៀត​ដាក់​តុល​ក់លើ​ថ្នល់​តែ​ម្តង ដូច្នេះ​ហើយ​ទើប​មន្ទីរ​សាធារណៈការ សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ចុះ​ឈូស​ឆាយ​រៀបចំ​សណ្តាប់ធ្នាប់​ឡើង​វិញ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក អ៊ុ​ន សុធា ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ក្រោយ​ពេល​គ្រឿងចក្រ​ឈូស​ឆាយ និង​រៀបចំ​សណ្តាប់ធ្នាប់​បាន​ស្អាត​ល្អ​ឡើង​វិញ​ហើយ សូម​មេត្តា​កុំ​នាំ​គ្នា​ចាក់​ដី ចាក់សាប រំលោភ​មក​លើ​ដី​ចំណី​ផ្លូវ​ទៀត ចំណែក​បងប្អូន​អ្នក​លក់ដូរ​ក៏​ដូច្នេះ​ដែរ សូមកុំ​នាំ​គ្នា​យក​ទំនិញ​មក​ដាក់​លក់​លើ​ចិញ្ចើមថ្នល់​ទៀត ព្រោះ​វា​នាំ​អោយ​កកស្ទះ​ចរាចរ​ណ៌ កើត​មាន​គ្រោះថ្នាក់​ចរាចរ​ណ៌ និង​ធ្វើ​អោយ​បាត់បង់​សោ​ភ​ណ្ឌ័​ភាព​ដងផ្លូវ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ