ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាយ​បង្កង បង្កប់​ដាយ​ត្រី កំពុង​បង្ក​ផល​លំបាក​ដល់​ប្រជា​នេសាទ​នៅ​ស្រុក​ព្រះស្តេច

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ដាយ​បង្កង​១​កន្លែង​ដែល​គេ​កំពុង​ដាក់​នៅ​ក្នុង​ដង​ទន្លេតូច​ត្រង់​ចំណុច​ក្បែ​ផ្សារ​ដីក្រហម ស្ថិត​ក្នុង​ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​អះ​អាង​ថា បាន​បង្ក​នូវ​ផល​លំបាក​ដល់​ពួក​គាត់​ជា​ខ្លាំង​ទាំង​ការ​នេសាទ និង​ការ​ធ្វើ​ចរាចរ​ណ៌​តាម​ផ្លូវទឹក…

ខេត្តព្រៃវែង ៖ ដាយ​បង្កង​១​កន្លែង​ដែល​គេ​កំពុង​ដាក់​នៅ​ក្នុង​ដង​ទន្លេតូច​ត្រង់​ចំណុច​ក្បែ​ផ្សារ​ដីក្រហម ស្ថិត​ក្នុង​ឃុំ​រា​ធរ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវ​បាន​ប្រជាពលរដ្ឋ និង​ប្រជា​នេសាទ​អះ​អាង​ថា បាន​បង្ក​នូវ​ផល​លំបាក​ដល់​ពួក​គាត់​ជា​ខ្លាំង​ទាំង​ការ​នេសាទ និង​ការ​ធ្វើ​ចរាចរ​ណ៌​តាម​ផ្លូវទឹក ។

ប្រជាពលរដ្ឋ​ទាំងនោះ​បានអោយ​ដឹង​ថា ដាយ​បង្កង​នៅ​ចំណុច​ខាងលើ​នេះ​គេ​បាន​ដាក់​រាល់​ឆ្នាំ​មក​ហើយ សម្រាប់​ឆ្នាំ​នេះ​គេ​បាន​ចាប់​ដាក់​តាំងពី​ដើមខែ​តុលា​មក​ម្ល៉េះ ហើយ​តាំងពី​គេ​ដាក់​មក​គេ​បាន​ហាមឃាត់​មិន​អោយ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​នេសាទ​ត្រី​នៅ​ខាង​មុខ ឬ​នៅ​ជិត​ៗ​ដាយ​ដែល​គេ​ដាក់​នោះ​ទេ បើ​អ្នក​ណា​ហ៊ាន​ទៅ​នេសាទ​ជិត​នោះ គេ​នឹង​ចេញ​ចាប់​ភ្លាម ។

លើស​ពី​នេះ​ទៅ​ទៀត​បើ​មាន​ទូក​ប្រជាពលរដ្ឋ​ណា​បើក​ទៅ​ក្បែរ​ទាក់​ដាច់​ដាយ​គេ​តែ​បន្តិច គេ​នឹង​ចាប់​ទារ​អោយ​សងការ​ខូចខាត​ម្តង​ៗ​រាប់​សែន​រៀល​ឯណោះ ជា​ហេតុ​ធ្វើ​អោយ​មានការ​លំបាក​ដល់​ពួក​គាត់​ជា​ប្រជាពលរដ្ឋ​ជា​ខ្លាំង ។

ចំពោះ​បញ្ហា​ខាងលើ​នេះ​ត្រូវ​បាន​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​រា​ធរ​ម្នាក់​បញ្ជាក់​អោយ​ដឹង​ថា ទីតាំង​ដាក់​ដាយ​ខាងលើ​នេះ​គេ​បាន​ច្បាប់​ពី​ជំនាញ​ជលផល​ខេត្ត​អោយ​ដាក់​ដាយ​បង្កង ដែល​ម្ចាស់​ដាយ​ដេញថ្លៃ​បាន​ពី​ខេត្ត​ឈ្មោះ ម៉ៅ សុផល អតីត​ជា​ប្រធាន​ជលផល​ខេត្តព្រៃវែង ប៉ុន្តែ​លោក​បាន​ប្រគល់​ទៅ​អោយ​ប្រពន្ធ​ទី​២​របស់​លោក ជា​ជនជាតិ​វៀតណាម​ជា​អ្នក​ធ្វើ​ដូច្នេះ​ហើយ​ទើប​អ្នក​ធ្វើ​ទាំងអស់​ជា​ជនជាតិ​វៀតណាម​ពុំ​មាន​ខ្មែរ​ទេ ។

ប្រភព​ដដែល​នេះ​បាន​បន្ត​ទៀត​ថា បើ​តាម​ផ្លូវច្បាប់​គេ​អនុញ្ញាតិ​អោយ​ដាក់ ទំហំ​តែ​៨០%​នៃ​ផ្ទៃ​ទន្លេ​ប៉ុណ្ណោះ គឺ​ត្រូវ​ទុក​២០% សម្រាប់​អោយ​អ្នកស្រុក​អាច​ធ្វើ​ចរាចរ​ណ៌​ឆ្លងកាត់​បាន ហើយ​ជំរៅ​នៃ​ដាយ​ត្រឹមតែ​២,៥​ម៉ែត្រ​ប៉ុណ្ណោះ ពី​ផ្ទៃ​ទឹក​ខាងលើ​ចុះ​ទៅ​ក្រោម ព្រោះ​បង្កង​វា​ដើរ​នៅ​ខាងលើ​ទឹក ។

ប៉ុន្តែ​ជាក់ស្តែង គេ​ដាក់​ជំរៅ​រហូត​ដល់​បាតទន្លេ​តែ​ម្តង ដែល​ជា​ខ្នាត​របស់​ដាយ​ត្រី មិនមែន​ដាយ​បង្កង​ទេ ហើយ​ពេល​ដាក់​គេ​ក៏​មិន​ប្រាប់​មក​ខាង​អាជ្ញាធរ​អោយ​បានដឹង​ដែរ ដូច្នេះ​ការ​ដាក់​នេះ​ដាយ​នេះ គឺ​លួច​បង្កប់​ដាយ​ត្រី​ក្នុង​រូបភាព​ដាយ​បង្កង គឺ​មាន​ន័យ​ថា គេ​ចាប់​ប្រមូល​យក​ទាំង​ត្រី​ទាំង​បង្កង ដែល​ខុស​ពី​ច្បាប់​ដែល​បាន​អនុញ្ញាតិ​។

ពាក់​ព​ន្ធ័​ការ​លើក​ឡើង​ខាងលើ​នេះ ត្រូវ​បាន​លោក អូន ស៊ី​ណាត ប្រធាន​ជលផល​ខេត្តព្រៃវែង បញ្ជាក់​អោយ​ដឹង​ថា ទីតាំង​ដាយ​បង្កង​ខាងលើ​នេះ គឺ​ពិតជា​របស់​លោក ម៉ៅ សុផល មែន​ប៉ុន្តែ​រឿង​ឃើញ​ធ្វើ​សុទ្ធតែ​ជនជាតិ​វៀតណាម​នោះ អាច​ជា​កម្មករ​ដែល​គេ​ជួល​ប៉ុណ្ណោះ​។ រីឯ​រឿង​ដាយ​ត្រី​បង្កប់​ក្នុង​ដាយ​បង្កង​នោះ អាច​មិនមែន​ដូច​គេ​លើក​ឡើង​នោះ​ទេ ធម្មតា​គេ​ដាក់​ដាយ​បង្កង​មែន តែ​វា​មិនមែន​ចូល​តែ​បង្កង​ទេ វា​ច្បាស់​ជា​ចូល​ទាំង​ត្រី​បែប​នេះ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ