ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សាកសព​អណ្តែត​ទឹក មាត់ទន្លេ​មេគង្គ

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ង‌ៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ក្នុងភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ…

ខេត្តកណ្ដាល ៖ នៅ​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ង‌ៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​មាត់ទន្លេ​មេគង្គ ក្នុងភូមិ​កោះ​ផុស ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ សាកសព អណ្ដែត​ទឹក​។ ជន​រង​គ្រ‌ោះ​ឈ្មោះ សុក វាស្នា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ល្វា ឃុំ​កំពង់​ឫស្សីស្រុក​ពារាំង ខេត្តព្រៃវែង ស្លៀកខោ​ខូ​វ​ប៊​យ​ពណ៌​ទឹក ប៊ិ​ច​ជើងវែង ពាក់ អាវយឺតរ​ងាដៃ​វែង ពណ៌​ប្រផេះ​មាន មួក​គ្រប​ក្បាល ពាក់​អាវយឺត ក្នុង​ពណ៌​ខ្មៅ​មាន​សញ្ញា​ទង់ជាតិ​អង់គ្លេស ពាក់​ខ្សែក្រវាត់​ពណ៌​ឈាម​ជ្រូក មាន​ក្បាល​អក្សរ H មុខរបរ លក់ដូរ​នៅ​ផ្សារ​ច្បារ​អំពៅ ។

សម្ភារ​ជាប់​ខ្លួន​មាន  អត្តសញ្ញាណ​ប​ណ្ណ័ សញ្ជាតិ​ខ្មែរ ០១​សន្លឹក លេខ ០៥១៤០៦០១១ និង​ទូរ​សព្ទ័​ដៃ​០១​គ្រឿង ម៉ាក​ខេ​ម​ហ្វូ​ន X3​មួយ​គ្រឿង​។ សមត្ថកិច្ច​បញ្ជាក់​ថា នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍ មក​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ដីឥដ្ឋ​ថា​៖

មាន​សាកសព​អណ្តែត​ទឹក​នៅ​ចំណុច​កើតហេតុ​ខាងលើ ក្រោយ ទទួល​បាន​ព័ត៌មាន​កម្លាំងជំនាញ​សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​អាជ្ញាធរ​មូលដ្ឋាន គ្រូពេទ្យ​ឃុំ​ចុះ​ពិនិត្យ​សាកសព និង​បាន​បញ្ជាក់​ថា សាកសព​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។ ក្រោយ​ពិនិត្យ​រួច​សព​បាន​ប្រគល់​ជូន ក្រុម​គ្រួសារ​យក​ទៅ​បុណ្យ​តាម​ប្រពៃណី​។ តាម​ការ​បំភ្លឺ​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ថា ជន​ជន​រង​គ្រោះ​បាន​បាត់​ពី​ផ្ទះ​រយៈពេល​០៣​ថ្ងៃ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ