ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​ទៅ​លេង​ដល់​ក្នុង​ព្រៃ​ហើយ នៅ​តែ​សមត្ថកិច្ច​រក​ឃើញ​ទៀត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លួច​ទៅ​លេង​ដល់​ក្នុង​ព្រៃ​ហើយ នៅ​តែ​រក​ឃើញ​ទៀត​សូម​សរសើរ​ប៉ូលិស​ស្រុក​ពួក មែន ដែល​បាន​ប្រមាញ់​បំបែកសម្បុក​បទល្មើស​ល្បែងស៊ីសង​ជល់​មាន់ លួចលាក់​ក្នុង​ព្រៃ ស្រាប់តែ​ក្រឡេក ឃើញ​សមត្ថកិច្ច​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត នៅ​សល់​តែ​អ្នក​មើល​រត់​មិន​រួច​ចំនួន​២​នាក់…

ខេត្តសៀមរាប ៖ លួច​ទៅ​លេង​ដល់​ក្នុង​ព្រៃ​ហើយ នៅ​តែ​រក​ឃើញ​ទៀត​សូម​សរសើរ​ប៉ូលិស​ស្រុក​ពួក មែន ដែល​បាន​ប្រមាញ់​បំបែកសម្បុក​បទល្មើស​ល្បែងស៊ីសង​ជល់​មាន់ លួចលាក់​ក្នុង​ព្រៃ ស្រាប់តែ​ក្រឡេក ឃើញ​សមត្ថកិច្ច​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត នៅ​សល់​តែ​អ្នក​មើល​រត់​មិន​រួច​ចំនួន​២​នាក់ និង វត្ថុ​តាង​មួយ​ចំនួន​ធំ ត្រូវ​បាន​យក​មក​អធិការ​នគរបាល​ស្រុក​ពួក ធ្វើការ​អប់រំ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ ហេតុការណ៍​ឃាត់​ល្បែងស៊ីសង ជល់​មាន់​នោះ​បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១៥ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ដីគោក​១​កន្លែង ក្នុងភូមិ​ស្វា​ហួល ឃុំ​មុខ​ប៉ែន ស្រុក​ពួក ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​មក​អធិការ​នគរបាល​ស្រុក​ពួក​ភ្លាម ទើប​លោក​ឱ្យ​កម្លាំង​អធិការ​ស្រុក ចុះ​បង្ក្រាប​ករណី​បទល្មើស​ជល់​មាន់ លួចលាក់​នៅ​តាម​ព្រៃ ស្រាប់តែ​ឃើញ​សមត្ថកិច្ច​យើង​ទៅ​ដល់ នាំ​គ្នា​រត់​បាត់​អស់ នៅ​សល់​អ្នក​ឈរ​មើល​ចំនួន​២​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ​។ លោក​បាន​បញ្ជាក់​ថា មនុស្ស​២​នាក់ ជា​អ្នក​ឈរ​មើល ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មាន​៖ ១-​ឈ្មោះ ហ៊ាន ឃឿ​ត ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ជ្រាស់ ឃុំ​ល្វា ស្រុក​ពួក មុខរបរ​ធ្វើស្រែ ២-​ឈ្មោះ ខឿន វុ​ធ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​ខ្ជាយ ឃុំ​សសរស្តម្ភ ស្រុក​ពួក​។

លោក​បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​ឃាត់ខ្លួន បាន​អ្នកលេង​២​នាក់ កម្លាំង​យើង​បាន​ធ្វើការ​ដកហូត​វត្ថុ​តាង រួម​មាន​៖ សង្វៀន​ជល់​មាន់​២ , ខ្ទះ​ស្អំ​មាន់​១ , ជ​ញ្ចី​ង​ថ្លឹង​១, នាឡិកា​១, ធុង​ទឹកកក​២, តង់​កៅស៊ូ​១, ឡា​ម​១​ប្រអប់ អំបោះ​២​ដុំ សត្វ​មាន់​ឈ្មោល​២​ក្បាល , ដីខ្សាច់​ទ្រចាន​អាប៉ោង​១ -​ម៉ូតូ​ចំនួន​៥​គ្រឿង (១​គីឡូ​ទុក​នៅ​វាលស្រែ និង​៤​គីឡូ​ផ្ញើ​ទុក​ក្រោមផ្ទះ​ប្រជាពលរដ្ឋ​) ចំពោះ​សង្វៀន​យើង​បាន​ដុត​កម្ទេច​ចោល​នៅ​នឹង​កន្លែង​។ ចំណែក​ម៉ូតូ​៥​គ្រឿង​កំពុង ស្រាវជ្រាវ​រក​ម្ចាស់​បន្ត​។ បច្ចុប្បន្ន​អ្នក​ឈរ​មើល​ជល់​មាន់​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការ​នគរបាល​ស្រុក​ពួក បាន​សុំ​គោលការណ៍​ថ្នាក់ ដើម្បី​ឱ្យ​អ្នក​ទាំង​២​នាក់ ធ្វើ​កិច្ចសន្យា​អប់រំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​។ រីឯ​វត្ថុ​តាង ម៉ូតូ​ដែល​នៅ​សល់ កម្លាំង​ជំនាញ​កំពុង​ផ្សព្វផ្សាយ​ស្វែង រក​ម្ចាស់​មក​ទទួលយក​វិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ