ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​បក្ខពួក​ជា​ផ្សេង​ទៀត​នៅផ្ទះ​សំណាក់​១​កន្លែង

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នារី​បម្រើ​ហាង​ខារ៉ាអូខេ និង​ភ្ញៀវ​ស្ទាវ​ៗ៧​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ថៅកែ​ស្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​មេខ្លោង​ជួញដូរ​ម្នាក់​ទៀត ត្រូវជា​កូនប្រុស បង្កើត​ម្ចាស់ផ្ទះ​សំណាក់ និង​ខារ៉ាអូខេ…

ខេត្តកំពង់ស្ពឺ ៖ នារី​បម្រើ​ហាង​ខារ៉ាអូខេ និង​ភ្ញៀវ​ស្ទាវ​ៗ៧​នាក់​ជា​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន និង​ថៅកែ​ស្រី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ចំណែក​មេខ្លោង​ជួញដូរ​ម្នាក់​ទៀត ត្រូវជា​កូនប្រុស បង្កើត​ម្ចាស់ផ្ទះ​សំណាក់ និង​ខារ៉ាអូខេ កំពុង​រត់គេច​ខ្លួន សមត្ថកិច្ច​ក៏​កំពុង​ស្រាវជ្រាវ​ចាប់ខ្លួន​ដែរ​។ ប្រតិបត្តិការ​នេះ​បាន​ធ្វើ​នៅ​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅផ្ទះ​សំណាក់ យីហោ ម៉ី​ម៉ី ស្ថិត​ក្នុងភូមិ​ធម្ម​ទ័យ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល ស្រុក បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​បើក​ប្រតិបត្តិការ​នេះ សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់​ដែល​បាន​ទិញ​ថ្នាំ​ញៀន​ពី​កូនប្រុស​ម្ចាស់ផ្ទះ​សំណាក់ យីហោ ម៉ី​ម៉ី ហើយ​ជិះ​ម៉ូតូឌុប​គ្នា​ចេញ​មក​វិញ ដល់​ផ្លូវលំ​១​កន្លែង ស្ថិត​ក្នុងភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។ ប្រភព​ដដែល​បន្ត​ថា ជនសង្ស័យ​ទី​១-​ឈ្មោះ ឃឹម ឃុ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​,​ទី​២-​ឈ្មោះ ផ​ន វាសនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។ ពួក​គេ​ទាំង​២​នាក់ រស់នៅ​ភូមិ​ភ្លើង​ឆេះ ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ​។ ពេល​សមត្ថកិច្ច ឆែកឆេរ​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​គ្រឿងញៀន​ចំនួន​២​កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​១​គ្រឿង​។

ក្រោយ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ថ្នាំ​ញៀន​នេះ​បាន​ទិញ​ពី​ឈ្មោះ សេ​ម យ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវជា​កូនប្រុស​បង្កើត​ម្ចាស់ផ្ទះ​សំណាក់ និង​ខារ៉ាអូខេ​យីហោ ម៉ី​ម៉ី​។ ក្រោយ​ទទួល​បាន ចម្លើយ​សារភាព​នេះ លោក​អធិការ​បាន​ស្នើ​សុំ​យោបល់​ពី​លោក សម សា​មួន ស្នងការ​នគរបាល ដើម្បី​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ត្រូវជា​កូន​ម្ចាស់ផ្ទះ​ខាងលើ​។សមត្ថកិច្ច​បន្ត​ថា នៅ​ពេល​សមត្ថកិច្ច​ចុះ​ឆែកឆេរ ជនសង្ស័យ​ឈ្មោះ សេ​ម យ៉ា ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន បាន​រត់គេច​ខ្លួន តែ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន​១៤​នាក់ នាំ មក​ពិនិត្យ​រក​សារធាតុ​ញៀន​ដោយ​ក្នុង​នោះ​មាន​ស្រី​ខារ៉ាអូខេ​៨​នាក់ និង​ម្នាក់​ទៀត​ជា​ថៅកែ​។

នៅ​ពេល​ពិនិត្យ​សារធាតុ​ញៀន មនុស្ស​៨​នាក់ លទ្ធផល​វិជ្ជមាន និង​៦​នាក់​អវិជ្ជមាន​។ អ្នកមាន​សារធាតុ​ញៀន​ទី​១-​ឈ្មោះ​នឿ​ន ស្រី​លក្ខណ៍ ភេទ​ស្រី អាយុ​២៦​ឆ្នាំ​,២.​ឈ្មោះ សុខ ពេញ ភេទ​ស្រី អាយុ​២៥​ឆ្នាំ ៣.​ឈ្មោះ ឈិ​ត ដា ភេទ​ស្រី អាយុ​៣០​ឆ្នាំ​។ អ្នក​ទាំង​០៣​ស្នាក់​នៅផ្ទះ​ឈ្មោះ សេ​ម យ៉ា ខាងលើ​។ ៤.​ឈ្មោះ វ័យ សុខ​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​រុងរឿង ស្រុក​ថ្ពង​។ ៥.​ឈ្មោះ​ធួ​ក សេង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។ ៦.​ឈ្មោះ ផ​ន មិថុនា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​រលាំង​ថ្លើង ឃុំ​រុងរឿង ស្រុក​ថ្ពង​។ ៧.​ឈ្មោះ សៀន ម៉ៅ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ជុំ ឃុំ​យុទ្ធ​សាមគ្គី ស្រុក​ឧដុង្គ​។ ៨.​ឈ្មោះ ហៀ​ង ចាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ស្វាយ ឃុំ​មាន​ជ័យ ស្រុក​ឧដុង្គ​។

ចំណែក​នារី​ខារ៉ាអូខេ​៥​នាក់ និង​ស្ត្រី​ថៅកែ​ផ្ទះសំណាក់​ឈ្មោះ អៀម ច្រឹប ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មិន​មាន​សារធាតុ​ញៀន​ទេ​។ នៅ​ពេល​ឆែកឆេរ សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​០៤​គ្រឿង និង​ទូរ​សព្ទ័​០២​គ្រឿង​។
បច្ចុប្បន្ន​ជនសង្ស័យ​សរុប​១០​នាក់ និង​ថៅកែ​ម្នាក់ រួម​ទាំង​វត្ថុ​តាង សមត្ថកិច្ច កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​គ្រឿងញៀន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​។ ចំណែកឯ​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេ​ម យ៉ា ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ត្រូវជា​កូនប្រុស​បង្កើត​ម្ចាស់ផ្ទះ​សំណាក់ និង​ខារ៉ាអូខេ​យីហោ ម៉ី​ម៉ី ដែល​កំពុង​រត់គេច​ខ្លួន​នោះ សមត្ថកិច្ច​ជំនាញ​កំពុង​តាម​ប្រមាញ់​ចាត់ការ​តាម​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ