ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង​ក្នុង​ទស្ស​វត្ស​ន៍​​​៩០​ លោក​យស បូ​វ​ណ្ណះ នឹង​មក​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ ​អ​តី​តារា​សម្តែង​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០​ លោក យស បូ​វ​ណ្ណះ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ ឆ្នាំ​២០១៨…

រាជធានីភ្នំពេញ ៖ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ​នោះ ​អ​តី​តារា​សម្តែង​នា​ទស្ស​វត្ស​ន៍​ឆ្នាំ​៩០​ លោក យស បូ​វ​ណ្ណះ នឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ​ ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​១១​ និង​៣០​នាទី​ព្រឹក តាម
​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ។ ការ​វិល​មក​កាន់​ស្រុក​ខ្មែរ​វិញរបស​់​លោក​យស បូ​វ​ណ្ណះ នា​ពេលនេះ ​គឺ​ជា​ការ​ឆ្លើយ​តប​តាម​ការ​អញ្ជើញ​របស់​ថៅកែ​ផលិតកម្ម​ ដែល​មាន​​បំណង​ចង់​ឲ្យ​លោក​ចូលរួម​សម្តែង​នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ​។

អតីត​តារា​សម្តែង​លោក យស បូ​វ​ណ្ណះ បាន​សម្រេចចិត្ត​មក​ប្រទេស​កម្ពុជា​ ជាមួយនឹង​ការ​ចូលរួម​ជា​ថ្មី បន្ទាប់​ពី​លោក​បាន​ឃ្លាត​ពី​សិ​ល្បៈ សម្តែង​និង​បាន​ចេញ​ទៅ​រស់នៅ​សហរដ្ឋអាមេរិក​អស់​ជា​ច្រើន​ឆ្នាំ​។ យ៉ាង​ណា​ក៏​ដោយ​ ការ​មក​កាន់​ប្រទេស​កម្ពុជា​ ពី​អតីត​តារា​សម្តែង​រូប​នេះ ក្រៅពី​ការងារ​ថត​ភាពយន្ត​នោះ លោក​ក៏​នឹង​យក​​ឱកាស​នេះ ​បាន​ជួបជុំ​សាច់ញាត្តិ និង​ជួប​ជាមួយ​ប្រិ​យ​មិត្ត​ ដែល​ធ្លាប់​គាំទ្រ​រូប​លោក​ផង​ដែរ​។

លោក យស បូ​វ​ណ្ណះ បាន​អះអាង​ថា លោក​ពិតជា​មានការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​បាន​វិល​​កាន់​មាតុប្រទេស​វិញ ជា​ពិសេស​ បាន​ចូលរួម​សម្តែង​ជា​ថ្មី បន្ទាប់​ពី​លោក​មាន​បំណង​នេះ​ យូរហើយ​
ដែរ ​។ ​លោក​បញ្ជាក់​ថា ដំបូង​ឡើយ​ លោក​នៅ​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្តែង​នេះ​ដែរ ដោយសារ​តែ​លោក​​ខ្លាច​ប៉ះពាល់​ការងារ​នៅ​ទី​នេះ​។ ប៉ុន្តែ​ដោយសារ​មានការ​ទទូច​ពី​ម្ចាស់​ផលិតកម្ម​មហាហង្ស ហើយ​ការ​ថត​នោះ​មាន​រយះ​ពេល​ខ្លី​មិន​ប៉ះពាល់​ការងារ ទើប​លោក​សម្រេច​ក្នុង​ការ​ចូលរួម​ថត​នា​ពេល​នេះ​។

លោក​បន្ថែម​ថា បច្ចុប្បន្ន​ បើ​ទោះបីជា​លោក​បាន​ឃ្លាតឆ្ងាយ​ពី​មាតុប្រទេស​យ៉ាងណា​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​តែ​មិន​បាន​បោះបង់​ភាព​អ្នក​សិ​ល្បះ​ឡើយ ពោល​នៅ​សហរដ្ឋអាមេរិក​លោក​ក៏​មានការ​ងារ​សិ​ល្បះ​ផ្នែក​សម្តែង​និង​ច្រៀង​រាំ​ជូន​បងប្អូន​ខ្មែរ​នៅ​ទី​នេះ​ផង​ដែរ ​។

អត្ថបទសរសេរ ដោយ