ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្រាំង​ទន្លេ​កាន់​តែ​បាក់​ស្រុត​ថែម​ទៀត​ហើយ… ពិត​ជា​បារម្ភ​ណាស់ (មាន​វីដេអូ)

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំពង់​ចាម ៖ បើតាម​សេចក្តី​រាយ​ការណ៍បឋម​​បាន​ឱ្យ​ដឹងថា គ្រោះ​ធម្ម​ជាតិ​ដែល​បាន​បណ្តាល​ឱ្យ​បាក់ និង​ស្រុត​ច្រាំង​ទន្លេ​មុខ​សណ្ឋា​គារ​មេគង្គ​ និង​សណ្ឋា​គារ​របស់​ឧកញ៉ា​ខ្នា រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា ២០១៨​ នេះ…

ខេត្ត​កំពង់​ចាម ៖ បើតាម​សេចក្តី​រាយ​ការណ៍បឋម​​បាន​ឱ្យ​ដឹងថា គ្រោះ​ធម្ម​ជាតិ​ដែល​បាន​បណ្តាល​ឱ្យ​បាក់ និង​ស្រុត​ច្រាំង​ទន្លេ​មុខ​សណ្ឋា​គារ​មេគង្គ​ និង​សណ្ឋា​គារ​របស់​ឧកញ៉ា​ខ្នា រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​៥ វិច្ឆិកា ២០១៨​ នេះ ច្រាំង​ទន្លេ​សួន​ច្បារ​ត្រង់​រូប​សំណាក់​ក្បាល​​ដំរី​មុខ៤ បាន​ស្រុត​ចុះ​ក្រោម​ប្រវែង​ប្រមាណ​២​ម៉ែត្រ ដែល​បង្ក​ឱ្យ​មាន​ការ​ក្តី​កង្វល់ ដែល​ស្ថិត​ក្នុង​សង្កាត់​កំពង់​ចាម ក្រុង​កំពង់​ចាម ។

ដោយ​ឡែក​លោក​ចាន់ ផល្លី អភិ​បាល​ក្រុង​កំពង់​ចាម និង​សហ​ការី​បាន​ចុះ​ត្រួត​ពិនិត្យ​មើល​​ទំហំ​នៃ​ការ​ខូច​ខាត​ និង​រង់​ចាំ​ការវាយ​តម្លៃ​ ។ ជា​មួយគ្នា​​នោះ​ដែរ ផ្កា​ដែល​ដាំ​លំអ​នៅ​តាម​សួរ​ច្បារ​ត្រូវ​បាន​លោក​អភិ​បាល​ក្រុង បញ្ជា​ឱ្យ​កម្លាំង​កម្ម​ករ​ជា​ច្រើន​នាក់​ដក​យក​ទៅ​​ដាំ​នៅ​កន្លែង​ផ្សេង​​ផ្ស៊ាំ​ជា​បណ្តុះ​អាសន្ន​ ដើម្បី​រង់​ចាំ​ច្រាំង​ទន្លេ​​​ជួស​ជុល​រួច​រាល់​នឹង​យក​មក​ដាំ​វិញ​ក្នុង​​ពេល​ខាង​មុខនេះ។

​សូម​បញ្ជាក់​ផង​ដែរថា ទំហំ​នៃ​ការ​ខូច​ខាត​បាក់ស្រុត​ច្រាំង​ទន្លេ​ខាងលើ​​ នៅ​មិន​ទាន់​​វាយ​តម្លៃ​ពី​ទំហំ​នៃ​ការ​ខូច​ខាត​ ស្មើ​នឹង​ប៉ុន្មាន​នោះ​ទេ?

គួរ​រំលឹកថា ៖ អាង​រូប​ដំរី​ក្បាល​៤​ស្រុត​ផ្អៀង​ទ្រេត​នៅ​មាត់ទន្លេ​…​គិត​ទឹកប្រាក់​ទំហំ​ធំធេង (​មាន​វី​ដេ​អូ​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ