ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ ប្រឹង​សម្បើម​ដែរ តែ​បាន​ត្រឹម​ស្មើ​ជើង​ខ្លាំង​កីឡាករ​ថៃ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា​មុន​នេះ កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ ត្រូវ​គេ​ឃើញ​វាយ​ប្ដូរ​ស្ទើរតែ​មាន​គ្រោះថ្នាក់​ខ្លួនឯង​យ៉ាងណា​ក៏​ដោយ ក៏​លទ្ធផល​ចុង​ក្រោយ​នៅ​តែ​មិន​អាច យកឈ្នះ​លើ​កីឡាករ​ថៃ…

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​ការ​ប្រកួត​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​៤ វិច្ឆិកា​មុន​នេះ កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ ត្រូវ​គេ​ឃើញ​វាយ​ប្ដូរ​ស្ទើរតែ​មាន​គ្រោះថ្នាក់​ខ្លួនឯង​យ៉ាងណា​ក៏​ដោយ ក៏​លទ្ធផល​ចុង​ក្រោយ​នៅ​តែ​មិន​អាច យកឈ្នះ​លើ​កីឡាករ​ថៃ Phlay Noy តាម​ការ​ចង់បាន​នោះ​ទេ ដោយ​ទីបំផុត​លទ្ធផល​ដែល​បាន​ស្ដែង ឡើង​គឺ​បាន​ត្រឹម​ស្មើគ្នា​តែ​ប៉ុណ្ណោះ​។ តែ​យ៉ាងណា​ក៏​ចាត់​ទុក​ថា​គ្រាន់បើ​ជាង​មុន​ដែរ ដោយសារ​តែ​ការ ប្រកួត​ប៉ះ​គ្នា​ចំនួន​៤​លើក​កន្លង​មក គឺ ផា​ន់ គ្រាន់ បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​រូប​នេះ​២​ដង​រួច​មក​ហើយ​។

ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ កីឡាករ​កម្ពុជា ផា​ន់ គ្រាន់ ត្រូវ​គេ​ឃើញ​ប្រឹងប្រែង​ប្រកួត​យ៉ាង​ចាស់ដៃ​តាំង​ពេល​ប៉ះ​គ្នា​ក្នុង​ទឹក​ទី​១​តែ​ម្ដង ដោយសារ​តែ​លោក​ដឹង​ថា ការ​ប្រកួត​ពន្យា​ៗ​ស្ទាបស្ទង់​ៗ​កាលពី​២​លើក​មុន បាន​ត្រឹមតែ​ចាញ់​យ៉ាង​អាម៉ាស់​។ អ្នកគាំទ្រ​ភាគច្រើន បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​ចំពោះ​ជំនួប​ជា​ថ្មី​របស់​កីឡាករ​មួយគូ​នេះ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ទាំង​ពីរ ត្រូវ​បាន​គេ​គិត​ថា​ជា​គូ​សងសឹក ហើយ​កីឡាករ​កម្ពុជា​ក៏​ធ្លាប់​ចាញ់​ក្រោម​ដៃដល់​ទៅ​២​ដង​ទៅ​ទៀត ក្នុង​ពេល​កីឡាករ ផា​ន់ គ្រាន់ មិន​ទាន់​ខ្លាំង​ដូច​ពេល​នេះ​។

ម្នាក់​ៗ​យល់​ថា កាល​កីឡាករ​កម្ពុជា​មិន​ទាន់ ខ្លាំង គេ​ចាញ់​ក្រោម​ដៃ Phlay Noy ២​ដង អ៊ីចឹង​ហើយ​ទើប​ការ​ប្រកួត​លើក​នេះ ត្រូវ​អ្នកគាំទ្រ​ចាប់អារម្មណ៍ ភាគច្រើន ដើម្បី​ដឹង​ថា​ក្រោយ​ពី​ឡើង​កូដ​ស្មើនឹង​កីឡាករ​ថៃ Phlay Noy តើ​នៅ​ពេល​ប៉ះ​គ្នា​នឹង​ក្លាយជា យ៉ាងណា​។ អ្នកគាំទ្រ​ភាគច្រើន​រំពឹង​ថា​កីឡាករ​ថៃ​-​កម្ពុជា​នឹង​ឈ្នះ​ការ​ប្រកួត​សម្រាប់ ជំនួប​លើក​នេះ​ផង ជា​ពិសេស​បន្ទាប់​ពី​បើក​ឆាក​ទឹក​ទី​១ ហើយ​កីឡាករ ផា​ន់ គ្រាន់ មាន​សន្ទុះ​វាយលុក​លប់​លើ​កីឡាករ​ថៃ​។

ផ្ទុយ​ពី​ការ​រំពឹង​ទុក កីឡាករ​កម្ពុជា បាន​ត្រឹមតែ​ចៀស​ផុត​អាម៉ាស់ ប៉ុន្តែ​មិន​អាច​ស្ដារ​ភាព​អាម៉ាស់​ដែល ធ្លាប់​កើតឡើង​នោះ​ទេ ដោយសារ​តែ​ប្រឹង​ចំណាយ​អស់​៥​ទឹក ដោយ​មិន​ខ្ចី​ទុក​កម្លាំង​សន្សំ​ទៅ​ផ្ទះ បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​។ កីឡាករ ផា​ន់ គ្រាន់ និយាយ​ថា​ខ្លួន​នឹង​ត្រៀមខ្លួន​សាក​កណ្ដាប់ដៃ​ជាមួយ​កីឡាករ Phlay Noy ម្ដងទៀត ដោយ​លោក​រំពឹង​ថា​ការ​ប៉ះ​គ្នា​លើក​ក្រោយ គឺ​លោក​នឹង​ធ្វើ​ឲ្យ​ល្អ​ជាង​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ