ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ជំរុញវិស័យ​ឯកជន​អភិវឌ្ឍន៍លំនៅ​ឋាន​តម្លៃ​សមរម្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន ចូលរួម​កសាង​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម និង​ចំណូល​ទាប ។…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ជំរុញ​ដល់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន ចូលរួម​កសាង​លំនៅ​ឋាន​តម្លៃ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​មធ្យម និង​ចំណូល​ទាប ។

ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅ​ឋាន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា ​កន្លង​មក នៅ​ក្រុង​សិរី​សោភ័ណ លោក ឆាន់ សា​ផា​ន រដ្ឋលេខាធិការ​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ថា រាជរដ្ឋាភិបាល​កម្ពុជា មាន​គោល​នយោ​បាយ​លើកទឹកចិត្ត និង​ការ​បង្កើត​កម្មវិធី​ជាតិ​សម្រាប់​អភិវឌ្ឍន៍​លំនៅ​ឋាន​តម្លៃ​សមរម្យ ដោយ​បាន​បង្កើត​អគ្គនាយកដ្ឋាន​លំនៅ​ឋាន ដែល​មាន​តួនាទី​ជា​សេនាធិការ​ជូន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​ការ​សិក្សា​អំពី​ស្ថានភាព តម្រូវការ និង​ផ្គត់ផ្គង់​លំនៅ​ឋាន ការ​រៀបចំ​យុទ្ធសាស្ត្រ និង​គោលនយោបាយ សម្រាប់​លើក​ស្ទួយ និង​អភិវឌ្ឍន៍​វិស័យ​នេះ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង តាម​រយៈ​សហការ​ជាមួយ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍​សង្គម​ស៊ី​វិល វិស័យ​ឯកជន​នានា ។

លោក​រដ្ឋលេខាធិការ​បាន​បញ្ជាក់​ថា ៖« អគ្គនាយកដ្ឋាន​លំនៅ​ឋាន មាន​ភារកិច្ច​ក្នុង​ការ​សិក្សា​អំពី​ស្ថានភាព​បច្ចុប្បន្ន​នៃ​លំនៅ​ឋាន តម្រូវការ​លំនៅ​ឋាន ការ​ផ្គត់ផ្គង់​លំនៅ​ឋាន និង​ការ​រៀបចំ​ដី​សម្រាប់​លំនៅ​ឋាន​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត ពិសេស​ចូលរួម​លើ​ស្ទួយ​ដល់​គ្រួសារ​ដែល​មាន​ប្រាក់​ចំណូល​មធ្យម ចំណូល​ទាប និង​ក្រុម​ជន​ងាយ​រង​គ្រោះ»​។

អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​លោក ង៉ោ ម៉េ​ង​ជ្រួ​ន បាន​លើក​ឡើង​ថា តាម​រយៈ​គោលនយោបាយ​ដីធ្លី ធ្វើ​ខេត្តបន្ទាយមានជ័យ​ដែល​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ មានការ​អភិវឌ្ឍ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ ពិសេស​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ដោយ​មាន​ក្រុមហ៊ុន​កសាង​លំនៅ​ឋាន និង​ក្រុមហ៊ុន​ពុះ​ដី​ឡូត៍​លក់ កំពុង​ដំណើរការ​យ៉ាង​សកម្ម ហើយ​ហាងឆេង​ដីធ្លី​ក៏​មាន​តម្លៃ​កើនឡើង​ខ្លាំង​ផង​ដែរ ។

លោក​អភិបាលរង​ខេត្ត​បញ្ជាក់​ថា ៖« ការ​រីក​ចម្រើន​នេះ ដោយសារ​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ធ្វើ​ឲ្យ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ៍​រីក​ចម្រើន​គ្រប់​វិស័យ​នៅ​កម្ពុជា »​។

បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ​ឋាន​ជា​ច្រើន​បាន​ងាក​មក​សាងសង់​លំនៅ​ឋាន​តម្លៃ​សមរម្យ ដែល​កំពុង​មាន​តម្រូវការ​ខ្ពស់ ។ ការ​វិនិយោគ​លើ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ នេះ គឺជា​ការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​លំនៅ​ឋាន​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ