ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាស់​ដី​កំពុង​ក្តៅ​គគុក​នៅ​ខេត្តកំពង់ឆ្នាំង

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដីស្រែ​ប្រាំង នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​ក្លាយ​រឿង​ក្តៅ​គគុក ដោយសារ​កន្លង​ទៅ មានការ​ទិញ​លក់​រវាង​ប្រជាពលរដ្ឋ និង​អតីត​លោក​មេឃុំ​ចាស់ ដោយសារ​គ្មាន​ឯកសារ​ច្បាស់លាស់…

ខេត្តកំពង់ឆ្នាំង ៖ ដីស្រែ​ប្រាំង នៅ​ក្នុង​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​ក្លាយ​រឿង​ក្តៅ​គគុក ដោយសារ​កន្លង​ទៅ មានការ​ទិញ​លក់​រវាង​ប្រជាពលរដ្ឋ និង​អតីត​លោក​មេឃុំ​ចាស់ ដោយសារ​គ្មាន​ឯកសារ​ច្បាស់លាស់ ត្រឹមត្រូវ លុះ​ពេល​ក្រុមហ៊ុន​ដែល​ជា​ម្ចាស់​លុយ​ទៅ​ពិនិត្យ​ជាក់ស្តែង​គឺ​គ្មាន​ដី​ពិតប្រាកដ​ស្មើនឹង​ចំនួន​ទឹកប្រាក់​របស់​ក្រុមហ៊ុន ទើប​ឈាន​ដល់​ការ​អនុវត្ត​តាម​ផ្លូវច្បាប់ ។ ប៉ុន្តែ​រឿង​មួយ​នេះ​ថ្វីបើ​យូ​រ​ឆ្នាំ​បន្តិច​មែន​ប៉ុន្តែ បាន​អូស​បន្លាយ​ដល់​បច្ចុប្បន្ន ។

ជាក់ស្តែង កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ចំនួន ៥៥​គ្រួសារ​រស់នៅ​ក្នុង ភូមិ​ធ្នុង​កំបុត ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ បាន​លើកគ្នា​មក​សាលាឃុំ​ស្វាយ​ជ្រុំ ដើម្បី​ស្នើ​សុំ​អោយ អាជ្ញាធរ​និង មន្ត្រី​ជំនាញ ធ្វើការ​ចុះ​វាស់​លើ​ផ្ទៃដី របស់​ពួក​គាត់​ចំនួន​១០៥​ហិ​កតា ដែល​ពួក​គាត់​មាន​លិខិត​ពាក្យសុំ​កាន់​កាប់​តាំងពី​ឆ្នាំ​១៩៨៤​មក​ម្លេះ តែ​ពេល​នេះ​មាន​ក្រុមហ៊ុន​មួយ​កំពុង​តែ​រំលោភ​យក ​។

ប្រជាពលរដ្ឋ​ដែល​មក​តវ៉ា​បាន លើក​ឡើង​ចោទប្រកាន់​ថា ដី​គាត់​មិន​បាន​លក់​អោយ ក្រុមហ៊ុន​ទេ តែ​ពេល​នេះ​ក្រុមហ៊ុន​បាន​ឈូស​លើក​ព្រំ​ដី​បំពាន​យក​ជា​បណ្តើ​រហើយ ។​ចំណែក​ខ្លះ​ទៀត​ថា ក្រុមហ៊ុន​បាន​និយាយ​ថា បើ​មិន​លក់​ដី​អោយ​គេ​ទេ គង់តែ​គេ​យក​ដដែល ហើយ​ខ្លះ​ទៀត​ថា ក្រុមហ៊ុន​បាន​បង្ខំ​លក់​ដី​ទៅ​អោយ​ក្រុមហ៊ុន​ក្នុង​តម្លៃ​ថោក ។ ដូច្នេះ​ពួក​គាត់​ស្នើ​សុំ​ឲ្យ​អាជ្ញាធរ​ឃុំ ស្រុក ជួយ​ទប់ស្កាត់ និង​ស្នើ​សុំ​ដល់​ស្ថា​ប​័នសុរិយោដី​ខេត្ត ជួយ​វាស់វែង​ចេញ​ប​ណ្ឌ័​កម្មសិទ្ធិ​ជូន​ពួក​គាត់​ផង​។

​ក្នុង​រឿង​នេះ​ដែរ ជំទប់​ទី​១​ឃុំ​ស្វាយ​ជ្រុំ លោក ម៉ែ​ន នួន បាន​បញ្ជា​ក់ថា លោក​សូម​គាំទ្រ​ចំពោះ​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ដែល​សុំ​អោយ​ចុះ​វាស់វែង​បញ្ជាក់​ពី​ភាព​ពិតប្រាកដ​របស់​ម្ចាស់​ដី ។ ចំណែក​រឿង​ក្រុមហ៊ុន​បង្ខំ​អោយ​ប្រជាពលរដ្ឋ លក់​ដី​ក្នុង​តម្លៃ​ថោក លោក​គ្រាន់តែ​ឮ​ពី​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ ហើយ​បើ​ពិតជា​មាន​មែន គឺជា​ការ​បង្ខិតបង្ខំ​ហើយ​លោក​មិន​គាំទ្រ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ