ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ជាតិ​អប្សរា ចុះ​អនុស្សរណៈ​ជាមួយ​វិទ្យាស្ថាន KICT

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ស្រប​ពេល​ដែល​រមណីយដ្ឋាន​អង្គរ​កំពុង​តែ​ទទួល​បាន​នូវ​កំណើន​ទេសចរ​ជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​គិតគូរ​ដល់​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រប់គ្រង​លំហូរ​ចរាចរ​ឲ្យ​បាន​ល្អ ប្រសើរ ដើម្បី​លើកកម្ពស់​បទ​ពិសោធន៍​ទស្សនា​របស់​ភ្ញៀវ​ទេសចរ ការពារ​នូវ​តម្លៃ​លេចធ្លោ​របស់​រមណីយ ដ្ឋា​ន​អង្គរ ព្រមទាំង​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​។…

ខេត្តសៀមរាប ៖ ស្រប​ពេល​ដែល​រមណីយដ្ឋាន​អង្គរ​កំពុង​តែ​ទទួល​បាន​នូវ​កំណើន​ទេសចរ​ជា​រៀង​រាល់​ឆ្នាំ អាជ្ញាធរ​ជាតិ​អប្សរា​ក៏​បាន​គិតគូរ​ដល់​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​គ្រប់គ្រង​លំហូរ​ចរាចរ​ឲ្យ​បាន​ល្អ ប្រសើរ ដើម្បី​លើកកម្ពស់​បទ​ពិសោធន៍​ទស្សនា​របស់​ភ្ញៀវ​ទេសចរ ការពារ​នូវ​តម្លៃ​លេចធ្លោ​របស់​រមណីយ ដ្ឋា​ន​អង្គរ ព្រមទាំង​សម្រួល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​។ ក្នុង​ន័យ​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​វិទ្យាស្ថាន​កូរ៉េ​សម្រាប់​វិស្វកម្ម​សំណង់ និង​បច្ចេកវិទ្យា KICT (Korea Institute of Civil Engineering and Building Technology) នា​រសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក សុខ សង្វារ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​បណ្ឌិត Junhwa Jung អនុប្រធាន​នៃ​វិទ្យាស្ថាន​KICT​។

ពិធី​ចុះហត្ថលេខា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​លោក​ជំទាវ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​កាន់​សាធារណរដ្ឋ​កូរ៉េ កាលពី​ចុងខែ​តុលា កន្លង​ទៅ​ថ្មី​ៗ​នេះ​។ គោលបំណង​ចម្បង​នៃ​អនុស្សរណៈ​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​សិក្សា​រួម​គ្នា​អំពី ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​គ្រប់គ្រង​ចរាចរ​ក្នុង​រមណីយដ្ឋាន​អង្គរ ឲ្យ​បាន​ល្អ​ប្រសើរ ក្នុង​ន័យ​ត្រៀមខ្លួន​សម្រាប់​កំណើន​ទេសចរ​ជា​រៀង​រាល់​ឆ្នាំ​។ លោក Junhwa Jung អនុប្រធាន នៃ​វិទ្យាស្ថាន KICT បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដែល​បាន​ចូលរួម​សហការ ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការងារ​រៀបចំ​ចរាចរ​ក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​អង្គរ​។

KICT ធ្លាប់​បាន​រៀបចំ​ដោយ​ជោគជ័យ​នូវ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​លំហូរ​ចរាចរ​ក្នុង​ប្រទេស​កូរ៉េ​ក៏​ដូច​ជា បណ្តា​ប្រទេស​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​។ យើង​សង្ឃឹមថា កិច្ចសហការ​នេះ​នឹង​ចូលរួម​លើក​ស្ទួយ​តម្លៃ បេតិកភណ្ឌ​ពិភពលោក ក៏​ដូច​ជា​រួមចំណែក​ជាមួយ​ពលរដ្ឋ​ខ្មែរ​ក្នុង​កិច្ច​ការពារ​រមណីយដ្ឋាន​អង្គរ​។ មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ លោក សុខ សង្វារ អគ្គនាយករង នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងអំណរគុណ​ចំពោះ​វិទ្យាស្ថាន KICT ដែល​បាន​គាំទ្រ​ចំពោះ​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍ​ក្នុង​រមណីយដ្ឋាន​អង្គរ​តាម​រយៈ​កិច្ចសហការ​ដែល​ឈាន​មក​ដល់​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នៅ​ថ្ងៃនេះ​។

លោក​បាន​បញ្ជាក់​ថា អនុស្សរណៈ​នេះ​គឺជា​លទ្ធផល​មួយ​យ៉ាង​ល្អ ក្រោយ​ពី​ក្រុម​ទាំង​ពីរ​បាន​ធ្វើការ​ជាមួយ​គ្នា​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​មក​។ លោក សង្ឃឹមថា កិច្ចសហការ​រវាង​ស្ថាប័ន​ទាំង​ពីរ​នឹង​កាន់តែ​រឹង​មាំ​ថែម​ទៀត និង​សម្រេច​បាន​នូវ​លទ្ធផល យ៉ាង​ល្អ​ប្រសើរ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ជា​ពិសេស គឺ​ការ​រៀបចំ​លំហូរ​ចរាចរ​ក្នុង​តំបន់​អង្គរ​បាន​ល្អ​ប្រសើរ ដែល​អាច​កាត់​បន្ថយ​នូវ​ផល​ប៉ះពាល់​ទាំង​ផ្នែក​បរិស្ថាន និង​បេតិកភណ្ឌ​ក្នុង​តំបន់​អង្គរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ