ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​មហា​ធៀរ​ថា ​លោក​ចាស់​ណាស់​ហើយ​ពិបាក​រ៉ាប់រង

5 ឆ្នាំ មុន

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ​លោក​មហា​ធៀរ​មហា​ម៉ា​ដ ​អាយុ​៩៣​ឆ្នាំ ដែល​​វិល​មក​កាន់​អំណាច​វិញ​កាលពី​ខែឧសភា​ជា​មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​បំផុត​នៃ​ពិភពលោក​។ ​នា​ថ្ងៃ​ទី​១ ​វិច្ឆិកា ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ AFP​…

ប្រទេស​ម៉ា​ឡេ​ស៊ី ៖ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី ​លោក​មហា​ធៀរ​មហា​ម៉ា​ដ ​អាយុ​៩៣​ឆ្នាំ ដែល​​វិល​មក​កាន់​អំណាច​វិញ​កាលពី​ខែឧសភា​ជា​មេដឹកនាំ​វ័យ​ចំណាស់​ជាងគេ​បំផុត​នៃ​ពិភពលោក​។ ​នា​ថ្ងៃ​ទី​១ ​វិច្ឆិកា ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ AFP​ នាទី​ក្រុង​ពូ​ត្រា​ហ្សា​យ៉ា លោក​អះអាង​ថា​ លោក​ចាស់​ជ្រុល​ហើយ ពិបាក​ក្នុង​ការ​ប្រឈម​មុខ​នឹង​ភារកិច្ច​ធ្ងន់​របស់​លោក​។

ក្នុង​បទ​សម្ភាសន៍​នោះ​លោក​និយាយ​កំប្លែង​ថា តាម​ពិត​ទៅ​ខ្ញុំ​អាច​ស្លាប់​ក្នុង​ម៉ោង​នេះ​ក៏​ថា ​បាន​។ ​ជា​អតីត​គ្រូពេទ្យ​ម្នាក់​លោក​មហា​ធៀរ ​ចាប់ផ្ដើម​ហក់​ចូល​នយោបាយ​តាំងពី​ឆ្នាំ​១៩៦៤​មក ហើយ​ដឹកនាំ​ប្រទេស​ម៉ា​ឡេ​ស៊ីលើក​ដំបូង​ក្នុង​កណ្ដាប់ដៃ​ដែក​រយៈពេល​២២​ឆ្នាំ មុន​ពេល​វិល​មក​កាន់​អំណាច​គួរ​ភ្ញាក់ផ្អើល​វិញ នា​ខែឧសភា​ក្រោយ​ជ័យជម្នះ​របស់​គណ​បក្សប្រឆាំង​ក្នុង​ការ​បោះ​ឆ្នោត​សភា ក្នុង​ប្រទេស​មាន​ប្រជាជន​៣១​លាន​នាក់​នោះ។

លោក​មាន​បញ្ហា​សុខភាព​ច្រើន​ចាប់តាំងពី​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​។ ​វា​ពុំ​មែន​ជា​ការ​ងាយ​ស្រួល​ទេ ​ចាប់តាំងពី​កម្ចាត់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ណា​ជីប​រ៉ា​ហ្សា​ក់ អតីត​មនុស្ស​ជំនិត​​របស់​លោក​ដែល​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ពុក​រលួយ និង​មានរឿង​អាស្រូវ​ទាក់​ទិន​នឹង​មូលនិធិ​វិនិយោគ​របស់ ​1MDB ​មក​។ ​លោក​ណា​ជីប ​ពេល​នេះ​នៅ​មាន​សេរីភាព​ក្រោម​ការ​បង់ប្រាក់​ធានា​។ ​ចំណែក​អតីត​មេដឹកនាំ​ច្រើន​រូប ត្រូវ​ចាប់ខ្លួន​ពី​ខែឧសភា​មក​ពី​បទ​ពុក​រលួយ​។

លោក​មហា​ធៀរ ​ក៏​ប្រឈម​មុខ​ដែរ​ចំពោះ​បំណុល​ជាតិប្រមាណ​២៥០​ពាន់​លាន​ដុល្លារ ហើយ​​ក៏​ប្រឈម​មុខ​គ្រោះថ្នាក់ ដែល​លោក​លុប​ចោល​កុងត្រា​ហេដ្ឋារចនាសម្ព័ន្ធ​ធំ​៣​ដែល​​ចុះហត្ថលេខា​ដោយ​លោក​ណា​ជីប​ជាមួយ​ចិន មាន​ទឹកប្រាក់​សរុប​ដល់​ទៅ​ប្រមាណ​​ជា​២២​ពាន់​លាន​ដុល្លារ​។​លោក​ថា​លោក​ពុំ​អាច​ទទួលយក​កុងត្រា​ទាំងនេះ​បាន​ឡើយ តែ​លោក​អះអាង​ថា ​ទំនាក់ទំនង​នានា​ជាមួយ​ចិន​នៅ​តែ​ល្អ​ប្រសើរ​។

លោក​បន្ត​ថា​និយាយ​ដោយ​ត្រង់​ទៅ​ខ្ញុំ​ហត់​ខ្លាំង​ណាស់​។​លើក​នេះ​ខ្ញុំ​ត្រូវ​បំពេញការងារ​ច្រើន​ជាង​កាលពី​ពេល​ខ្ញុំ​ធ្វើ​នាយក​រដ្ឋមន្ត្រី​ដំបូង​។​មន្ត្រី​ច្រើន​រូប​នៃ​អតីត​រដ្ឋាភិបាល ប្រមុខ​​ធនាគារកណ្ដាល​រហូត​ដល់​អគ្គ​រដ្ឋ​អាជ្ញា ត្រូវ​ប្ដូរ​ចេ​ញ្​។

លោក​មហា​ធៀរ​ក៏​ប្រឈម​មុខ​ដែរ​ចំពោះ​ការ​សន្យា​របស់​លោក ពី​ការ​ផ្ទេរតំណែង​ឲ្យ​ដល់​លោក​អាន​វ៉ា​អ៊ី​ប្រា​ហ៊ី​ម ដែល​ធ្លាប់​ជា​គូប្រឆាំង​លោក កាល​លោក​ជា​នាយក​រដ្ឋមន្ត្រី​លើក​ទី​មួយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ