ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សង្ឃឹម​នឹង​សម្រេច​កិច្ចព្រមព្រៀង​ល្អ​ជាមួយនឹង​ចិន

5 ឆ្នាំ មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​គិត​ថា​នឹង​មាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​ជាមួយនឹង​ប្រទេស​ចិន​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​លោក​បាន​ត្រៀម​ដាក់​ពន្ធ​រាប់​ប៊ី​លាន​ដុល្លារ​រួច​ហើយ…

ទីក្រុង​ប៉េ​កាំ​ង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​គិត​ថា​នឹង​មាន​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​ជាមួយនឹង​ប្រទេស​ចិន​ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​លោក​បាន​ត្រៀម​ដាក់​ពន្ធ​រាប់​ប៊ី​លាន​ដុល្លារ​រួច​ហើយ ប្រសិនបើ​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​នេះ​បាន ។

លោក​ប្រធានាធិបតី​រូប​នេះ​បាន​និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា លោក​ចង់​សម្រេច​កិច្ចព្រមព្រៀង​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្តែ​ប្រទេស​ចិន​មិន​ទាន់​ត្រៀមខ្លួន​រួច​នៅឡើយ​ទេ លោក​បាន​ត្រៀម​ដាក់​ពន្ធ​រាប់​ប៊ី​លាន​ដុល្លារ​ទៀត ។

សារព័ត៌មាន​មួយ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​មក​ថា សហរដ្ឋអាមេរិក​កំពុង​តែ​ត្រៀម​ខ្លួន​ក្នុង​ការ​ប្រកាស​ពី​ពន្ធ​លើ​ផលិតផល​នាំ​ចូល​ពី​ប្រទេស​ចិន​បន្ថែម​ដែល​នៅ​សល់​នៅ​ដើមខែ​ធ្នូ​ខាង​មុខ​នេះ ប្រសិនបើ​ការ​ចរចា​នៅ​ខែ​ក្រោយ​រវាង​លោក​ប្រធានាធិបតី​ត្រាំ និង​លោក​ស៊ី ជិន​ពីង (Xi Jinping) មិន​អាច​កាត់​បន្ថយ​ភាព​តានតឹង​នេះ​បាន ។

អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​របស់​ប្រទេស​ចិន លោក Lu Kang បាន​ឲ្យ​ដឹង​ដែរ​ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន​រក្សា​ការ​ទំនាក់ទំនង​ពី​ការ​ផ្លាស់​ប្តូរ​នៅ​គ្រប់​ថ្នាក់ ហើយ​អាច​នឹង​មាន​កិច្ចប្រជុំ​រវាង​អ្នកដឹកនាំ​ទាំង​ពីរ​នៅ​ប្រទេស​អា​ហ្ស​ង់​ទី​ន​ថែម​ទៀត ។

លោក​Lu បាន​បន្ថែម​ថា ប្រសិនបើ​សហរដ្ឋអាមេរិក​មិន​ព្រម​លើកតម្កើង​កិច្ច​សហ​ប្រតិ​បត្តិការ​បែប​ឈ្នះ​=​ឈ្នះ​ជាមួយនឹង​ប្រទេស​ចិន​ទេ​នោះ ប្រទេស​ចិន​ជឿជាក់​យ៉ាង​ច្បាស់​ថា​នឹង​អាច​បន្ត​ធ្វើ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ខ្លួនឯង​បាន ។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ​២៥០​ប៊ី​លាន​ដុល្លារ​ទៅ​ហើយ ខណៈ​ដែល​ប្រទេស​ចិន​បាន​ឆ្លើយ​តប​វិញ​ជាមួយនឹង​ការ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​អស់​១១០​ប៊ី​លាន​ដុល្លារ​វិញ ។

លោក​ត្រាំ​បាន​ឲ្យ​ដង​ដែរ​ថា ៖« ខ្ញុំ​មាន​២៦៧​ប៊ី​លាន​ដុល្លារ​ទៀត ប្រសិនបើ​ពួក​យើង​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​មួយ​បាន »​។

លោក​ប្រធានាធិបតី​ត្រាំ​បាន​គំរាម​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ដែល​នៅ​សល់ ប្រសិនបើ​ប្រទេស​ចិន​មិន​ជួបនឹង​តម្រូវការ​របស់​អា​មេ​រិ​ក​ក្នុង​ការ​កែទម្រង់​គោលនយោបាយ​ពាណិជ្ជ​កម្ម ការ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ឧស្សាហកម្ម​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ