ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ខ្មោច​ក្លែងក្លាយ​ចាំ​ជម្រិត​ទារ​លុយ​ពេល​ប្រជាពលរដ្ឋ​ដឹកឈើ

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ក្រុម​សមត្ថកិច្ច​កំពុង​បើកផ្លូវ​ឱ្យ​ក្រុម​ម៉ូតូ​ដឹកឈើ​រាប់រយ​គ្រឿង​សម្រុក​ដឹក​ជញ្ជូន​យ៉ាង​គំហ៊ុក​បន្ទាប់​ពី​មាន​ក្រុម​អ្នក​ដែល​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយ​ចំនួន​ស្ថិត​នៅ​តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី (​ច្រក​អូរ​សា​ថី​)​ហៅ​ផា តាម​ផ្ទុះ​កំហឹង​តវ៉ា​ឱ្យ​សមត្ថកិច្ច​បញ្ចុះ​ថ្លៃបង់​សេ​វ៉ា​ដឹកឈើ ។ ក្រុម​ប្រជាពលរដ្ឋ​ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ​នោះ​ក៏​កំពុង​មានការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ហើយ​ប្រមូលគ្នា​រាប់​សិប​នាក់​មក​តវ៉ា​ជាមួយ​ពួក​ក្រុម​ដែល​ដាក់កុង​ត្រូវ​ជជុះ​មួយ​កន្លែង​ដែល​មាន​ដល់​ទៅ​១២​ស្ថាប័ន​ឯណោះ​ក្នុងភូមិ​តាំង​លោម…

ខេត្តរតនគិរី ៖ ក្រុម​សមត្ថកិច្ច​កំពុង​បើកផ្លូវ​ឱ្យ​ក្រុម​ម៉ូតូ​ដឹកឈើ​រាប់រយ​គ្រឿង​សម្រុក​ដឹក​ជញ្ជូន​យ៉ាង​គំហ៊ុក​បន្ទាប់​ពី​មាន​ក្រុម​អ្នក​ដែល​រកស៊ី​ដឹកឈើ​តាម​ម៉ូតូ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រករបៀង​មួយ​ចំនួន​ស្ថិត​នៅ​តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី (​ច្រក​អូរ​សា​ថី​)​ហៅ​ផា តាម​ផ្ទុះ​កំហឹង​តវ៉ា​ឱ្យ​សមត្ថកិច្ច​បញ្ចុះ​ថ្លៃបង់​សេ​វ៉ា​ដឹកឈើ ។

ក្រុម​ប្រជាពលរដ្ឋ​ប្រកប​របរ​ដឹកឈើ​តាម​ម៉ូតូ​នោះ​ក៏​កំពុង​មានការ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​ហើយ​ប្រមូលគ្នា​រាប់​សិប​នាក់​មក​តវ៉ា​ជាមួយ​ពួក​ក្រុម​ដែល​ដាក់កុង​ត្រូវ​ជជុះ​មួយ​កន្លែង​ដែល​មាន​ដល់​ទៅ​១២​ស្ថាប័ន​ឯណោះ​ក្នុងភូមិ​តាំង​លោម ដែល​ការ​ផ្ទុះ​កំ​​ហឹ​ង​នោះ​បាន​កើតឡើង​តាំងពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៨ មក​ដែល​មាន​ប្រជាពលរដ្ឋ​ប្រកប​របរ​នេះ​នៅ​ភូមិ​តាំង​លោម ភូមិ​តាំង​ម្លូ ភូមិ​ញ៉ា​ង ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី ។

ក្រុម​ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​នោះ​បានឱ្យ​ដឹង​ដូច​ៗ​គ្នា​ថា ក្រុម​សមត្ថកិច្ច​ដាក់កុង​ត្រូល​ជជុះមាន​១២​ស្ថា​ប​ន័​នោះ​យក​លុយ​ពី​ពួក​គាត់​ក្នុង​មួយ​ស្ថាប័ន​ជម្រិត​ទារប្រាក់​ពី​ពួក​គាត់​បី​ម៉ឺន​រៀល សរុប​ទាំងអស់​ស្មើនឹង​៣៦០០០០៛ ។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​ក្រុម​កុងត្រូលជជុះ​ទាំងនោះ​មាន​ដូច​ជា​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដែល​គេ​ស្គាល់​ហៅ​ត​ៗ​គ្នា​ថា ឈ្មោះ តា​សក់ស និង​កម្លាំង​ទាំង​បី​ប្រភេទ​របស់​ប៉ុស្តិ៍ ស្រុក ខេត្ត ប៉េ​អិ​ម នគ​បាល និង​យោធា​…​។​ល​។ ដែល​ពួក​គេ​តែ​នៅ​ប្រចាំការ​នៅ​ទីនោះ​ជា​ប្រចាំ​ថែម​ទាំង​មាន​ពេល​ខ្លះ​តែ​ម្នាក់ឯង​យក​ឱ្យ​ពីរ​ឬ​បី​ស្ថាប័ន​ក៏​មាន​ដែរ ។

ទាក់ទិន​នឹង​ការ​ដឹក​ជញ្ជូន​ឈើ​តាម​ម៉ូតូ​ហើយ​មាន​សមត្ថកិច្ច​១២​ស្ថា​ប​ន័យ​ក​លុយ​ច្រើន​នោះ លោក ទូច ហ៊ីង នាយ​ប៉ុស្តិ៍​នគ​បាល​ការពារ​ព្រំដែន​លេខ​507(​អូរ​សេ​ថី​)​ឬ​ផា​តាម ស្ថិត​ក្នុងភូមិ តាំង​លោម ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ថា​ពាក់ព័ន្ធ​រឿង​កុងត្រូលជជុះ​ចាំ​ជម្រិត​ទា​លុយ​ពី​ម៉ូតូ​នោះ លោក​ក៏​តឹងទ្រូង​ណាស់​ដែរ​ព្រោះ​ក្រុម​កុងត្រូលជជុះ​ទាំងនោះ​ជា​ស្ថាប័ន​មាន​ទាំង​ថ្នាក់​ខេត្ត​ចូលរួម​ផង​ដេរ ។

ឯ​លោក ឃេ​ន សានិ​ត អភិបាលស្រុក​អណ្តូង​មាស​វិញ​ក៏​បាន​ប្រាប់​ក្រុម​អ្នក​ព័ត៌មាន​ថា សមត្ថកិច្ច​ដែល​ក្លែងបន្លំ​ខាងលើ​ទាំងនេះ​លោក​នឹង​មាន​វិធានការ​បង្ក្រាប​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ