អ៊័រម៉ូនជាច្រើនប្រហែលជាប៉ះពាល់ដល់សុខភាពមាត់ធ្មេញរបស់ស្ត្រីអស់មួយជីវិត ។ ដូច្នេះហើយខាងក្រោមនេះគឺជាឧទាហរណ៍ ខ្លះៗអំពីអ័រម៉ូនរបស់ស្ត្រី៖
១-ក្នុងពេលពេញវ័យ អ៊័រម៉ូនជាច្រើនអាចធ្វើឲ្យហូរឈាម ក្រហម និងហើមអញ្ចាញធ្មេញ។
២-ជារៀងរាល់ខែក្នុងពេលមករដូវ ស្ត្រីម្នាក់ប្រហែលជាត្រូវធ្លាក់ឈាម និងហើមអញ្ចាញធ្មេញ ហើមក្រពេញទឹកមាត់ ឬពងបែកមាត់ ។អាការទាំងនេះគួរតែស្រាកស្រាន្តទៅវិញនៅពេលឈប់មករដូវ
៣-ស្ត្រីខ្លះដែលប្រើថ្នាំពន្យាកំណើតទំនងជាងាយនឹងស្ងួតជើងធ្មេញក្រោយពីវះកាត់នៅមាត់រួច ។
៤-ការរលាកអញ្ចាញធ្មេញរួមទាំងហើមធ្មេញ ឈឺតឹងធ្មេញ និងការឡើងក្រហមអញ្ចាញធ្មេញ គឺជារឿងដែលអាចនឹងកើតឡើងក្នុងពេលមានផ្ទៃពោះទាំងអស់ ។
៥-ការដុសសម្អាតធ្មេញជាប្រចាំ ការប្រើប្រាស់អំបោះសម្អាតធ្មេញ និងទៅជួបពេទ្យធ្មេញអាចជួយដោះស្រាយបញ្ហាទាំងនេះបាន (ប្រភពពី៖ Health.com.kh) ៕
ចែករំលែកព័តមាននេះ