ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុងភូមិ​គ្រប់​គ្នា​នរណា​ក៏​និយាយ​ដែរ​ថា​…

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំ​ដាក់​ថ្នាក់​នោះ​ក្នុងភូមិ​សង្គម​មាន​ជ័យ ឃុំ​មេមត់ ស្រុក​មេមត់ បាន​កំពុង​តែ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ធំ​ៗ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៧​រាប់រយ​ម៉ែត្រ ដើម្បី​រំដោះ​ទឹកភ្លៀង​កុំ​ឲ្យ​ហូរ​ជន់​លិច​កាត់​ផ្លូវ​លិច​តា​មុខ​ផ្ទះ​ពលរដ្ឋ ហើយនឹង​បាន​គិតគូរ​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឈ​ន៏​ភូមិ​ឃុំ​ឲ្យ​ផ្លូវថ្នល់​ពី​ផ្លូវ​ដី ទៅ​ផ្លូវ​កៅស៊ូ ឬ​ផ្លូវ​បេតុង​នោះ…

ខេត្ត​ត្បូងឃ្មុំ ៖ ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់​លំ​ដាក់​ថ្នាក់​នោះ​ក្នុងភូមិ​សង្គម​មាន​ជ័យ ឃុំ​មេមត់ ស្រុក​មេមត់ បាន​កំពុង​តែ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​ធំ​ៗ​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៧​រាប់រយ​ម៉ែត្រ ដើម្បី​រំដោះ​ទឹកភ្លៀង​កុំ​ឲ្យ​ហូរ​ជន់​លិច​កាត់​ផ្លូវ​លិច​តា​មុខ​ផ្ទះ​ពលរដ្ឋ ហើយនឹង​បាន​គិតគូរ​បន្ថែម​ទៀត​ដើម្បី​ធ្វើការ​អភិ​វ​ឌ្ឈ​ន៏​ភូមិ​ឃុំ​ឲ្យ​ផ្លូវថ្នល់​ពី​ផ្លូវ​ដី ទៅ​ផ្លូវ​កៅស៊ូ ឬ​ផ្លូវ​បេតុង​នោះ ។

លោក ធី ប៊ុ​ន​ធឿ​ន អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៣១ ខែតុលា ឆ្នាំ​២០១៨ ថា​គាត់​បាន​ផ្លាស់​លំនៅ​ឋាន​មក​រស់នៅ​ទី​នេះ​បាន​រយៈពេល​៣​ឆ្នាំ​ហើយ​មក​ទល់​នឹង​សព្វថ្ងៃ តាម​ផ្លូវ​មុខ​ផ្ទះ​ឲ្យ​តែ​មាន​ភ្លៀង​ធ្លាក់​មក​ម្តង​ៗ បែក​ភក់ និង​ទឹកភ្លៀង​ហូរ​កាត់​ថ្នល់ជាតិ​លេខ​៧ ទៅ​កន្លែង​ទាប​បណ្តាល​ឲ្យ​ដាច់​ដី​ក្រហេងក្រហូង​ផង​ដែរ ។

ប្រជាពលរដ្ឋ​រូប​នេះ​ប្រាប​បន្ត​ថា មក​ដល់​ក្នុង​ខែតុលា ឆ្នាំ​២០១៨ គាត់​បានឃើញ​មាន​គ្រឿងចក្រ​បាន​ដឹក​លូ​ធំ​ៗ​ជីកដី​ដាក់​លូ​ជា​បណ្តើរ​ៗ ហើយ​អ្វី​ដែល​ធ្លាប់តែ​ជួប​ការ​លំបាក​នោះ នឹង​ត្រូវ​បា​សម្រួល​ឲ្យ​បាន​ល្អ​លែង​ជា​បញ្ហារ​ចោទ​ទឹកភ្លៀង​ហូរ​មក​កាត់​តាម​មុខ​ផ្ទះ ដោយ​ទឹកភ្លៀង​នឹង​ហូរ​តាម​លូ​ចាក់​ទៅ​កន្លែង​ទាប​ចូល​ទៅ​តាម​អូរ​ឬ​ប្រឡាយ​ស្រែ​ជាដើម ។

ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​សង្គម​មាន​ជ័យ ជា​ច្រើន​គ្រួសារ​សុទ្ធសឹងតែ​បាន​បញ្ចេញមតិ​ដូច​ៗ​គ្នា​ថា ពួក​គាត់​ពិតជា​មាន​ក្តី​សប្បាយ​រីករាយ ដោយ​បានឃើញ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​យកចិត្តទុកដាក់​ជួយ​រៀបចំ​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកធំ​ៗ​នៅ​សងខាង​ផ្លូវជាតិ​លេខ​៧ ។

ហើយ​ក៏​ស្នើ​សុំ​ឲ្យ​ជួយ​ជួសជុល​ផ្លូវ​សំបុកមាន់​មាន​ក្រឡុក​តូច​ៗ​ឲ្យ​បាន​ល្អ​ដូច​ដើម ដើម្បី​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់តែ​ងាយស្រួល ជាមួយ​នោះ​សូម​ឲ្យ​ជួយ​ធ្វើ​ផ្លូវ​នៅ​តាម​ភូមិឋាន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ