ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សម្នាក់បានបាត់បង់ជីវិត ខណៈ​ជួប​គ្រោះ​អកុសល​តាម​ផ្លូវ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​៖ ក្មេង​ស្រី​វ័យ​ជំទង់​ជា​សិស្សសាលា​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​ដើមឈើ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​២​នាក់ ហើយ​បាន​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ប្រឡាយ​រំដេង ឃុំ​រំលេច ស្រុក​បាកាន កាលពី​វេលា​ម៉ោង​​៩​ព្រឹកថ្ងៃ​ទី​១ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​។…

ខេត្តពោធិ៍សាត់​៖ ក្មេង​ស្រី​វ័យ​ជំទង់​ជា​សិស្សសាលា​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ទៅ​បុក​ដើមឈើ​បណ្ដាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​២​នាក់ ហើយ​បាន​ស្លាប់​ម្នាក់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​កៅស៊ូ​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​ប្រឡាយ​រំដេង ឃុំ​រំលេច ស្រុក​បាកាន កាលពី​វេលា​ម៉ោង​​៩​ព្រឹកថ្ងៃ​ទី​១ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ ​។

ជន​រង​គ្រោះ​ទាំង​២​នាក់ អ្នកបើកបរ​មូ​តូ​ឈ្មោះ យ៉េ​ត អា​លី​ហ្សា ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ខ្នាចរមាស ឃុំ​បឹង​ខ្នារ ស្រុក​បាកាន បាន​រង​របួសធ្ងន់ ចំណែក​អ្នក​រួម​ដំណើរ​ឈ្មោះ ឆែម ភា​រី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ចំការលើ ឃុំ​បឹង​ខ្នារ ស្រុក​បាកាន រង​របួសធ្ងន់​ហើយ​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១១ គ្មាន​ស្លាក​លេខ​។

​សមត្ថកិច្ច​មូលដ្ឋាន​ឲ្យ​ដឹង​ថា នៅ​វេលា​កើតហេតុ ក្មេង​ស្រី​វ័យ​ជំទង់​២​នាក់​បាន​ជិះ​ម៉ូតូឌុប​គ្នា​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​ផ្លូវ​កោង​ខ្លាំង បត់​មិន​ទាន់​ក៏​​ជ្រុល​ទៅ​បុក​ដើមឈើ​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​សន្លប់​បាត់ស្មារតី និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ទាំង​២​នាក់ លុះ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក៏​ស្លាប់​ម្នាក់​។

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​បឹង​ខ្នារ រីឯ​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ