ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ចំណោម​ស្មា​ត​ហ្វូ​ន​ទាំងអស់​មាន​តែ Apple ទេ​ដែល​ខុស​គេ​លើ​រឿង​១​នេះ

5 ឆ្នាំ មុន

លទ្ធផល​នៃ​កំណើន​តម្លៃ​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ចាប់​លេច​ចេញ​ឡើង​ហើយ ខណៈ​ដែល​ទិន្នន័យ​ពី​សហរដ្ឋអាមេរិក​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់ iPhone នឹង​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ​យូរ​ជាង​មុន មុន​នឹង​ប្តូរ​ចេញ ។ សម្រាប់​Apple វា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ល្អ​មួយ ព្រោះ​ការ​បង្កើន​តម្លៃ​ទូរស័ព្ទ​នៅ​ល្អ​ជាង​ផល​ប៉ះពាល់​លើ​ការ​លក់​ស្មា​ត​ហ្វូ​ន…

លទ្ធផល​នៃ​កំណើន​តម្លៃ​ស្មា​ត​ហ្វូ​ន​កំពុង​តែ​ចាប់​លេច​ចេញ​ឡើង​ហើយ ខណៈ​ដែល​ទិន្នន័យ​ពី​សហរដ្ឋអាមេរិក​បង្ហាញ​ឲ្យ​ដឹង​ថា អ្នក​ប្រើប្រាស់ iPhone នឹង​ប្រើ​ទូរស័ព្ទ​របស់​ពួក​គេ​យូរ​ជាង​មុន មុន​នឹង​ប្តូរ​ចេញ ។

សម្រាប់​Apple វា​ជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ដ៏​ល្អ​មួយ ព្រោះ​ការ​បង្កើន​តម្លៃ​ទូរស័ព្ទ​នៅ​ល្អ​ជាង​ផល​ប៉ះពាល់​លើ​ការ​លក់​ស្មា​ត​ហ្វូ​ន ប៉ុន្តែ​វា​បង្ក​ជា​បញ្ហា​ទៅ​វិញ​សម្រាប់​ក្រុមហ៊ុន​ដែល​ផលិត​ទូរស័ព្ទ Android ដែល​អាច​ទាញ​អត្ថប្រយោជន៍​បាន​តិច​ជាង​ពី​កំណើន​តម្លៃ​ទូរស័ព្ទ ។

ក្រុមហ៊ុន​ Hyla​ បាន​ចេញ​ទិន្នន័យ​ដែល​ពួក​គេ​បាន​ប្រមូល​នៅ​សហរដ្ឋអាមេរិក ដោយ​បង្ហាញ​ថា រយៈពេល​មធ្យម​ដែល​អតិថិជន​ប្រើ​ទូរស័ព្ទ​មុន​នឹង​ប្តូរ​ទូរស័ព្ទ​ថ្មី​កំពុង​តែ​កើនឡើង ។ រយៈពេល​សម្រាប់​ទូរស័ព្ទ iPhone គឺ​យូរ​ជាងគេ ព្រោះ​វា​មានគុណ​ភាព​ខ្ពស់ និង​មាន​តម្លៃ​ខ្ពស់​ជាងគេ​ផង​ដែរ ។

កាលពី​ត្រីមាស​ទី​៤​នា​ឆ្នាំ​២០១៦ រយៈពេល​អ្នក​ប្រើ​ទូរស័ព្ទ​មុន​នឹង​ប្តូរ​សម្រាប់ iPhone ស្មើ​២,៥១​ឆ្នាំ ខណៈ​ដែល​សម្រាប់​ទូរស័ព្ទ​ប្រើ Android ស្មើ​តែ​២,០២​ឆ្នាំ​ប៉ុណ្ណោះ ។ ដោយឡែក​កាលពី​ត្រីមាស​ទី​៣​នា​ឆ្នាំ​២០១៨​វិញ រយៈពេល​សម្រាប់ iPhone បាន​កើនឡើង ១៦,៣% មក​ស្មើនឹង​២,៩១​ឆ្នាំ ខណៈ​ដែល​សម្រាប់​ស្មា​ត​ហ្វូ​ន​ដទៃ​បាន​កើនឡើង​៣២%​មក​ស្មើ​២,៦៦​ឆ្នាំ ។

Apple បាន​នាំមុខ​ក្រុមហ៊ុន​ដទៃ​ក្នុង​ផ្នែក​តម្លៃ ដែល​បាន​ចូល​ដល់​កម្រិត​ថ្មី បន្ទាប់​ពី​មានការ​ចេញ​លក់​iPhone X ដែល​មាន​តម្លៃ​ចាប់ពី​៩៩៩​ដុល្លារ​ឡើង​ទៅ ។ តាំងពី​នោះ​មក ក្រុមហ៊ុន Samsung និង Huawei បាន​ដើរ​តាម Apple ប៉ុន្តែ​ទិន្នន័យ​បង្ហាញ​ឲ្យ​ដឹង​ថា មិន​មាន​អតិថិជន​ច្រើន​ទេ​ដែល​ប្តេជ្ញា​ទិញ​ក្នុង​តម្លៃ​ខ្ពស់ ។ នៅ​ត្រីមាស​ទី​២​នា​ឆ្នាំ​២០១៨ តម្លៃ​លក់​មធ្យម​របស់ iPhone ស្មើនឹង​៧២៤​ដុល្លារ ឬ​ច្រើន​ជាង​ឆ្នាំ​មុន​១៩% ដែល​ស្មើ​តែ​៦០៦​ដុល្លារ​ប៉ុណ្ណោះ ។

កំណើន​តម្លៃ​ទូរស័ព្ទ​បាន​បង្កើន​ដល់​រយៈពេល​នៃ​ការ​ប្រើ​ទូរស័ព្ទ​មុន​នឹង​ប្តូរ ប៉ុន្តែ​កំណើន​តម្លៃ​ដែល​ស្មើ​១៩%​នៅ​តែ​ខ្ពស់​ជាង​កំណើន​រយៈពេល​ដែល​ស្មើ​១៦%​។ ដូច្នេះ Apple អាច​ទាញ​អត្ថប្រយោជន៍​ពី​នេះ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ