ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ប្រុស​ស្រី​៩​នាក់ លួច​ស្នាក់​នៅ និង​ធ្វើការ​ដោយ​ខុសច្បាប់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី ចំនួន​៩​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ចូល​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​។ ការ​ឃាត់​ខ្លួ​ជនជាតិ​វៀតណាម​នេះ​ធ្វើ​ឡើង…

រាជធានី​ភ្នំពេញ ៖ ជនជាតិ​វៀតណាម​ប្រុស​ស្រី ចំនួន​៩​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ឃាត់ខ្លួន ខណៈ​ពេល​ដែល​ចូល​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​។ ការ​ឃាត់​ខ្លួ​ជនជាតិ​វៀតណាម​នេះ​ធ្វើ​ឡើង នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ស្វាយប៉ាក និង​ភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ​។

ប្រតិបត្តិការ​នេះ​ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ឯក អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ និង​មានការ​ចូលរួម​សម្របសម្រួល​ពី​លោក សៀង សុខ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ​។

តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នោះ នគរបាល​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ រដ្ឋបាល​កន្លែង​ស្នាក់​នៅ របស់​និគម​ន៍​ជន​វៀតណាម ហើយ​បាន​រក​ឃើញ​ជនបរទេស​ចំនួន​៩​នាក់ ក្នុង​នោះ​ស្រី​៦​នាក់ ជា​ជនជាតិ​វៀតណាម បាន​លួច​មក​ស្នាក់​នៅ​គ្មាន​លិខិតឆ្លងដែន និង​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។ តាម​នគរបាល​បាន​ឲ្យ​ដឹង​ថា ជនបរទេស​ចំនួន​០៩​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​នាំ​ខ្លួន ទៅ​កាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ និង​ពិនិត្យ​ឯកសារ​តាម​នីតិវិធី​៕


https://www.youtube.com/watch?v=y7bxabINItw

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ