ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ងាក​មក​មើល​៩​ខែ​ដើមឆ្នាំ​២០១៨​នេះ​កម្ពុជា​យ៉ាងណា​ដែរ?

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​៧% ឆ្នាំ​នេះ ហើយ​៩​ខែ​ដើមឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​បរទេស​ហូរ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​នានា និង​តាម​ជើង​អាកាស​មាន​ចំនួន​៤​លាន​កន្លះ​កើនឡើង​ជិត​១០% ប៉ុន្តែ​កម្ពុជា​ក៏​ទទួល​ពលករ​ខុសច្បាប់​បញ្ជូន​ពី​ថៃ​ចំនួន​ជាង​២​ម៉ឺន​នាក់​ដែរ ។ នេះ​បើ​យោង​តាម​ប្រសាសន៍​លោកនាយ​ឧត្ត​សេនីយ​គៀត…

ខេត្តបន្ទាយមានជ័យ ៖ សេដ្ឋកិច្ច​កម្ពុជា​ងើបឡើង​៧% ឆ្នាំ​នេះ ហើយ​៩​ខែ​ដើមឆ្នាំ​២០១៨ ភ្ញៀវ​ទេសចរ​បរទេស​ហូរ​ចូល​កម្ពុជា​តាម​ច្រក​អន្តរជាតិ​នានា និង​តាម​ជើង​អាកាស​មាន​ចំនួន​៤​លាន​កន្លះ​កើនឡើង​ជិត​១០% ប៉ុន្តែ​កម្ពុជា​ក៏​ទទួល​ពលករ​ខុសច្បាប់​បញ្ជូន​ពី​ថៃ​ចំនួន​ជាង​២​ម៉ឺន​នាក់​ដែរ ។

នេះ​បើ​យោង​តាម​ប្រសាសន៍​លោកនាយ​ឧត្ត​សេនីយ​គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​នគរបាល​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ​ថ្លែង​ក្នុង​ពិធី​ជំនួប​ប្រជុំ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ជាមួយ​លោក​ឧត្តមសេនីយទោ ស៊ុ​រ៉ា​ឆេ​ត​ហាក់​ផា​ន អគ្គស្នងការ​រង​ស្តីទី​នគរបាល​អន្តោប្រវេសន៍​ថៃ​នៅ​សណ្ឋាគារ​ឥណ្ឌូចិន ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ នា​រសៀល​ថ្ងៃ​ទី​៣១ តុលា ២០១៨ ក្រោយ​ជួប​ចាប់ដៃ​គ្នា​ជា​មិត្តភាព​លើ​ស្ពាន​ព្រំដែន​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក ។

លោកនាយ​ឧត្ត​សេនីយ៍​ថ្លែង​ថា សភាព​ការ​ក្នុង​ប្រទេស​បច្ចុប្បន្ន​កាន់តែ​ល្អ​ប្រសើរ​ឡើង​បទល្មើស​ក៏​ថយ​ចុះ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ថា ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទៅ​កម្សាន្ត និង​ស្នាក់​នៅ​ខេត្តសៀមរាប​បាន​វាយតម្លៃ​ថា កម្ពុជា​ជា​កន្លែង​មាន​សន្តិសុខ និង​សុវត្ថិ​ភាពល្អ ។ លោក​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​នេះ​កើនឡើង​៧% ហើយ​៩​ខែ​ដើម ឆ្នាំ​២០១៨ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ ៤​លាន​កន្លះ កើនឡើង​១០% ក្នុង​នោះ​ភ្ញៀវ​ចិន​នាំមុខ​គេ ៣៦% ភ្ញៀវ​វៀតណាម​ប្រហែល​២០% ភ្ញៀវ​ឡាវ១៤% ភ្ញៀវ​ថៃ​ចំនួន​៧% នៃ​ចំនួន​ភ្ញៀវ​សរុប ។

លោក​បន្ត​ថា សភាពការណ៍​ដែល​កត់សម្គាល់​នៅ​កម្ពុជា​កើនឡើង​យ៉ាង​គំហុក គឺ​អ្នកទេសចរ​ពាណិជ្ជករ និង​វិនិយោគ ។ ហើយ​ថា ចិន​បោះទុន​វិនិយោគ និង​នាំ​កម្មករ​ជំនាញ​មាន​ទាំង​បុគ្គលិក​ចូល​ក៏​ច្រើន​ដែរ ។ ទន្ទឹម​នឹង​កំណើន​ភ្ញៀវ​ទេសចរ​បរទេស​កើនឡើង​នេះ លោកនាយ​ឧត្តមសេនីយ​ថ្លែង​ថា កម្ពុជា​ក៏​កាន់តែ​ពង្រឹង​ការងារ​ផ្នែក​សន្តិសុខ និង​សណ្តាប់ធ្នាប់​ឲ្យ​កាន់តែ​ប្រសើ​ឡើង​ថែម​ទៀត ព្រោះ​ភ្ញៀវ​បរទេស​ខ្លះ​ចូល​មក​ប្រព្រឹត្ត​បទល្មើស​ថ្នាំ​ញៀន ខ្លះ​លួច​បើក​ហ្គេ​ម​អន​ឡាញ និង​ខ្លះ​ប្រព្រឹត្ត​ខុសច្បាប់​ប៉ុន្តែ​ចាប់​បាន​ជិត​១០០​នាក់ និង​ថ្នាំ​ញៀន​ជា​ច្រើន​ផង​ដែរ ។ លោក​បន្ត​ថា ៩​ខែ​ដើមឆ្នាំ​២០១៨ បង្ក្រាប​នគរបាល​អន្តោ​ប្រវេ​ស​បង្ក្រាប​៣៣៣ លើក ឃាត់ខ្លួន​ជាង​៧០០​នាក់ ។ ជាមួយ​គ្នា​នេះ លោកនាយ​ឧត្តមសេនីយ​ក៏​ថ្លែង​ឲ្យ​ដឹងផង​ដែរ​ថា ៩​ខែ​ដើមឆ្នាំ​២០១៨ កម្ពុជា​ទទួល​ពលករ​ខុសច្បាប់​ពី​ភាគី​ថៃ​ចំនួន​១៧៥​លើក ស្មើនឹង​២០៩០០​នាក់ (​ពីរ​ម៉ឺន​ប្រាំបួន​រយ​នាក់​) ផង​ដែរ ។

គួរ​បញ្ជាក់​ថា ក្នុង​ជំនួប​ទ្វេភាគី​នៃ​នាយ​នគរបាល​អន្តោប្រវេសន៍​កម្ពុជា​-​ថៃ​ខាងលើ ភាគី​ទាំង​២​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ប្រសើ​ឡើង ហើយ​ថ្លែងអំណរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​ពី​ការងារ​កន្លង​មក ដែល​ភាគី​កម្ពុជា​ជួយ​ចាប់​ជនសង្ស័យ​ថៃ​រត់​មក​ពួន​នៅ​ស្រុក​ខ្មែរ និង​ជួយ​បញ្ជូន​ជនជាតិ​ថៃ​៣​នាក់ ស្នាក់​នៅ​ខុសច្បាប់​ទៅ​ថៃ​វិញ ។ ខាង​កម្ពុជា​ក៏​អរគុណ​ភាគី​ថៃ​ដែល​បាន​សហការ​ចាប់​ជនសង្ស័យ​ជា​ខ្មែរ​ដែលរ​ត់ទៅ​ពួន​នៅ​ប្រទេស​ថៃ​បញ្ជូន​ឲ្យ​កម្ពុជា​វិញ​ដែរ ។ សូម​បញ្ជាក់​ផង​ដែរ​ថា អ្វី​ដែល​ភាគី​ថៃ​ស្នើរ​ឲ្យ​កម្ពុជា​ជួយ​២៧​ករណី កម្ពុជា​បាន​ជួយ​រួច​ហើយ ១៨​ករណី​នៅ​៩​ករណី​កំពុង​បន្ត​ជួយ​ទៀត ។ ភាគី​ថៃ​បាន​ជួយ​កម្ពុជា​២​ករណី​ដែរ​កន្លង​មកនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ