ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម យន្ត មីន អះអាង​ថា យ៉ាង​យូរ​ពាក់​កណ្តាលខែ​១២​ពុំ​មាន​កង្វះ​ទឹក​ទេ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ទៅ​កាន់​បណ្តាញសារព័ត៌មាន​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៨ ក្នុងឱ​កាស​ចុះ​ពិនិត្យ​ទីតាំង​ការដ្ឋាន​សាងសង់​ស្ថានីយ​ផលិត​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ក្នុង​តំបន់​ក្បាលឆាយ ក្រុងព្រះសីហនុ ឯកឧត្តម​យន្ត មីន…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែង​ទៅ​កាន់​បណ្តាញសារព័ត៌មាន​ថ្ងៃ​ទី​៣១ តុលា ឆ្នាំ​២០១៨ ក្នុងឱ​កាស​ចុះ​ពិនិត្យ​ទីតាំង​ការដ្ឋាន​សាងសង់​ស្ថានីយ​ផលិត​ទឹក​ស្អាត​របស់​ក្រុមហ៊ុន​អាន​កូ ក្នុង​តំបន់​ក្បាលឆាយ ក្រុងព្រះសីហនុ ឯកឧត្តម​យន្ត មីន អភិបាលខេត្ត​ព្រះ​សីហ​នុ​អះអាង​ថា យ៉ាង​យូរ​ពាក់កណ្តាល​១២ បញ្ហា​កង្វះ​ទឹកនឹង​ពុំ​មានការ​ខ្វះខាត​ទៀត​នោះ​ទេ ។

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ក៏​បាន​បញ្ជាក់​ដោយ​សង្កត់ធ្ងន់​ថា ខណៈ​ពេល​នេះ ទាំង​រដ្ឋបាល​ខេត្ត ទាំង​រដ្ឋាករទឹក​ក៏​ដូច​ជា ក្រុមហ៊ុន​អាន​កូ​បាន​នឹង​កំពុង​ដុតដៃដុតជើង​យ៉ាង​ខ្លាំង ជុំវិញ​បញ្ហា​ការ​ខ្វះខាត​ទឹក​នេះ ឯកឧត្តម សូម​ទទួលស្គាល់​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់​នេះ​ពិតជា​សំខាន់​ខ្លាំង​ណាស់ បើ​អត់​ភ្លើង​យើង​អុច​ទៀន ឬ​បញ្ឆេះ​ម៉ាស៊ីន​បាន តែបើ​អត់​ទឹក​វិញ គឺ​ចប់​ហើយ ប៉ុន្តែ​ធ្វើ​យ៉ាងម៉េច បើ​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ នា​ពេល​នេះ​សន្ទុះ​នៃ​ការ​អភិ​វ​ឌ្ឌ្យ​វា​គំហុក​ខ្លាំង ដែល​យើង​មិន​នឹក​ស្មាន​ដល់ ហេតុនេះ​គ្មាន​អ្វី​ក្រៅ​អំពី​សុំ​ការ​យោគយល់​នឹង​អធ្យាស្រ័យ​អំពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នោះ​ទេ ។

រដ្ឋបាល​ខេត្ត​សូម​ធានា​ថា​យ៉ាង​យូរ​ដំណាច់ខែ​១២​ខាង​មុខ​នេះ ទឹក​ពិតជា​លែង​ខ្វះ​ទៀត​ហើយ បន្ទាប់​ពី​ស្ថានីយ​ផលិត​ទឹក​ស្អា​តទី​០២ របស់​ក្រុមហ៊ុន​អាន​កូ បញ្ចប់​នៅ​បំណាច់​ខែ​១១ ដើមខែ​១២​នេះ ព្រោះ​ស្ថានីយ​ទី​០២​នេះ​អាច​ផលិត​ទឹកបាន​រហូត​ដល់​៦​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ដូច្នោះ​បូក​ទាំង​ស្ថានីយ​ទី​០១ និង​ទី​០២ ក្រុមហ៊ុន​អាន​កូ អាច​ផលិត​រហូត​ដល់​១០​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ ដែល​តាម​ទូរលេខ​នៃ​អ្នក​ប្រើប្រាស់​សរុប នា​ពេល​បច្ចុប្បន្ន​ចន្លោះ​ពី​៥​ទៅ​៦​ម៉ឺន​ម៉ែត្រគូប​ក្នុង​មួយ​ថ្ងៃ​ឯការ​ផលិត​ទឹក​បច្ចុប្បន្ន​បាន​ត្រឹមតែ​៤​ម៉ឺន​ម៉ែត្រគូប តែ​ប៉ុណ្ណោះ ។

ឯកឧត្តម​បន្ត​ថា យោង​តាម​ការ​បញ្ចា​ក់​លោក​អគ្គនាយក​ក្រុមហ៊ុន​អាន កូ បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​ស្ថានីយ​ទី​០២​នេះ​រួចរាល់​ហើយ ក្រុមហ៊ុន និង ចាប់ផ្តើម​សាងសង់​ស្ថានីយ​ទី​០៣​បន្ថែម​ទៀត ដើម្បី​ការពារ​និរន្ត​ភាព​នៃ​ការ​កើនឡើង​របស់​អ្នក​ប្រើប្រាស់​នៅ​ឆ្នាំ​២០២០ ទៅ​២០២១​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ