ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​បងប្អូន​តាម​ខេត្ត​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ត្រជាក់​នា​ពេល​ខាង​មុខ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ត្រជាក់ ដែល​នឹង​អាច​ចូល​មក​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ​។ យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ជំនាញ​មួយ​នេះ បានឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​នាំ​មក​នូវ​ខ្យល់​ត្រជាក់​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ ដល់​៧…

រាជធានី​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ត្រជាក់ ដែល​នឹង​អាច​ចូល​មក​ប្រទេស​កម្ពុ​ជានា​ពេល​ខាង​មុខ​នេះ​។

យោង​តាម​ការ​ព្យាករណ៍​របស់​ក្រសួង​ជំនាញ​មួយ​នេះ បានឱ្យ​ដឹង​ថា កម្ពុជា​នឹង​ទទួល​រង​ឥទ្ធិពល​ពី​សមុទ្រ​ចិន​ខាងត្បូង ដែល​នាំ​មក​នូវ​ខ្យល់​ត្រជាក់​ក្នុង​អំឡុង​ពី​ថ្ងៃ​ទី​១ ដល់​៧ វិច្ឆិកា​ខាង​មុខ​នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​ទី​៣១ ខែតុលា​នេះ បាន​បញ្ជាក់​ថា ខ្យល់មូសុង​ឦ​សាន្ត នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចុះ​ត្រជាក់​ទៅ​តាម​តំបន់​ផ្សេង​ៗ​គ្នា ដោយ​ក្នុង​នោះ នៅ​តាម​បណ្តា​ខេត្ត​ក្នុង​តំបន់​ខ្ពង់
រាប​ដូច​ជា ខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និង​ខេត្តរតនគិរី នឹង​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​១៩ ទៅ​២១​អង្សា​សេ និង​អតិបរមា​ពី​២៩ ទៅ​៣១​អង្សា​សេ​។

ដោយឡែក ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស នឹង​មាន​សីតុណ្ហភាព​អប្បរ​មា​ពី​២៣ ទៅ​២៥​អង្សា​សេ និង​អតិបរមាពី​៣០ ទៅ​៣២​អង្សា​សេ​។ ក្រសួង​ធនធានទឹក និង​ឧត្តុនិយម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់​រូប​ទាំងអស់ ត្រៀមលក្ខណៈ ពិសេស​កុមារ និង​មនុស្ស​ចាស់​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​អាកាសធាតុ ដែល​នឹង​ត្រជាក់​នា​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ