រាជធានីភ្នំពេញ៖អតីតតារាសម្តែងអ្នកនាង ខៀវ សុខារ៉ាវី បានធ្វើឲ្យមហាជន ជាពិសេសអ្នកលេងហ្វេសប៊ុកភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីនាងបានបង្ហោះរូបភាពរៀបការជាមួយនឹងបុរសបរទេស ។
រូបភាពមួយសន្លឹកបង្ហាញពីឈុតរៀបការតាមបែបបស្ចិមប្រទេសត្រូវអតីតតារាសម្តែងខៀវ សុខារ៉ាវី បង្ហោះកាលពីថ្ងៃទី២៧ ខែតុលា ២០១៨ ជាមួយឃ្លាភ្ជាប់ថា «ទីបំផុតពួកយើងក៏បានរៀបការជាមួយគ្នា»បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ យ៉ាងណាក៏ដោយ រូបភាពមួយសន្លឹកនេះបានទទួលការអបអរសាទរយ៉ាងខ្លាំងពីប្រិយមិត្តអ្នកគាំទ្រ មិត្តភក្តិ និងក្រុមគ្រួសាររបស់នាង បើទោះបីជាពិធីមង្គលការនោះបានរៀបចំនៅប្រទេសក្រៅក៏ដោយ ។
ជាការកត់សម្គាល់ខៀវ សុខារ៉ាវី មិនបានឆ្លើយតបអ្វីវែងឆ្ងាយស្តីពីធីមង្គលការរបស់នាង ក្រៅពីការអរគុណ ប៉ុន្តែនាងបានបញ្ជាក់ដោយខ្លីថា នាងនឹងចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសក្រៅ ។
អតីតតារាសម្តែងអ្នកនាងខៀវ សុខារ៉ាវី បានសម្ងំរស់នៅយ៉ាងស្ងៀមស្ងាត់ បន្ទាប់ពីមង្គលការរបស់នាង និងអតីតតារាសម្តែងលោក ស៊ុក សុភា បានរំសាយចោលយ៉ាងតក់ក្រហល់កាលពីច្រើនឆ្នាំកន្លងមក ។ បន្ទាប់ពីមានរឿងរ៉ាវនេះកើតឡើង នាងបានដើរចេញយ៉ាងឆ្ងាយស្ទើរហៅមិនលឺពីវិថីសិល្បៈ បើទោះបីជាមានកម្មវិធីអ្នកសិល្បៈដូចគ្នានាងកម្រនឹងបង្ហាញវត្តមានណាស់ ។
យ៉ាងណាក្តីការរស់នៅក្នុងជីវិតដ៏ស្ងៀមស្ងាត់នេះខៀវ សុខារ៉ាវី ត្រូវបានគេអះអាងថា នាងកំពុងសម្ងំរស់នៅយ៉ាងមានសេចក្តីសុខ ជាមួយបុរសម្នាក់ដែលមានឋានៈខ្ពស់មួយរូបក្នុងភូមិគ្រឹះមួយក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ ការរស់នៅក្នុងជីវិតគ្រួសារជាមួយបុរសដែលមានឋានៈធំ និងមានកូនម្នាក់នោះបានធ្វើឲ្យ ខៀវ សុខារ៉ាវី ហ៊ានបញ្ចេញសកម្មភាពនានាក្នុងជិវិតប្រចាំថ្ងៃ បង្ហោះតាមហ្វេសប៊ុកជាហូរហែ ។
ទោះជាយ៉ាងណាក្តី បន្ទាប់ពីសកម្មភាពទាំងអស់នោះបានប្រែទៅជាបាត់ស្ងាត់ឈឹងទៅវិញនោះ ស្រាប់អតីតតារាសម្តែងរូបនេះបង្ហោះរូបភាពរៀបការតាមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើលជាថ្មីពីមហាជន ។
អតីតតារាសម្តែងធ្លាប់ល្បីឈ្មោះកាលពីអំឡុងឆ្នាំ២០០៥ ដល់២០០៨ អ្នកនាងខៀវ សុខារ៉ាវី បានទម្លាក់ការងារសិល្បៈចោលទាំងស្រុង បន្ទាប់ពីបរាជ័យមង្គលការជាមួយលោកស៊ុក សុភា កាលពីថ្ងៃទី១ មករា ២០០៨ ៕
ចែករំលែកព័តមាននេះ