ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុកម្ម​ប្រឆាំង​លោក​ត្រាំ​នៅ​ក្រុង​PITTSBURGH

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៣០ ​តុលា​បាន​ទៅ​កាន់​ព្រះ​វិហារ​ជ្វី​វ​ក្រុង ​PITTSBURGH ជា​កន្លែង​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​សម្លាប់​សាស​និក​​ជ្វី​វ​១១​នាក់​។ ​បាតុករ​ប្រមាណ​ជា​ជាង​១៥០០​នាក់​បាន​លើកគ្នា​ប្រឆាំង​ទស្សនកិច្ច​នោះ​របស់​លោក​។ ដោយ​ស្ងៀមស្ងាត់​ពួក​បាតុករ​បាន​លើកគ្នា​ហែ​ក្បួន​ដោយ​លើក​ប៉ង់​កាត​នានា ប្រឆាំង​នយោ​បាយ​របស់​លោក​ត្រាំ​។​លើ​ប៉ង់​កាត​សេ​សេរ​ថា…

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៣០ ​តុលា​បាន​ទៅ​កាន់​ព្រះ​វិហារ​ជ្វី​វ​ក្រុង ​PITTSBURGH ជា​កន្លែង​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​សម្លាប់​សាស​និក​​ជ្វី​វ​១១​នាក់​។ ​បាតុករ​ប្រមាណ​ជា​ជាង​១៥០០​នាក់​បាន​លើកគ្នា​ប្រឆាំង​ទស្សនកិច្ច​នោះ​របស់​លោក​។

ដោយ​ស្ងៀមស្ងាត់​ពួក​បាតុករ​បាន​លើកគ្នា​ហែ​ក្បួន​ដោយ​លើក​ប៉ង់​កាត​នានា ប្រឆាំង​នយោ​បាយ​របស់​លោក​ត្រាំ​។​លើ​ប៉ង់​កាត​សេ​សេរ​ថា «​ត្រាំ​:​ឈប់​ភូត​កុហក​ទៀត​ទៅ​ ​គ្មាន​​ការ​ចងកំហឹង គ្មាន​អាវុធ គ្មាន​ត្រាំ​»​។​ អ្នក​រៀបចំ​បាតុកម្ម​ម្នាក់​និយាយ​ថា អំពើ​ហិង្សា​ថ្ងៃ​ទី​២៧​តុលា​ ជា​ផលវិបាក​ដោយ​ផ្ទាល់​នៃ​ឥទ្ធិពល​របស់​លោក​ត្រាំ​។ ​ប្រធានាធិបតី​ត្រាំ លោក​ពុំ​ត្រូវ​បាន​ស្វាគមន៍​ឡើយ​នៅ​ក្រុង​PITTSBURGH បើ​ដរាបណា​លោក​ពុំ​បោះបង់​ចោល​លទ្ធិ​ជាតិនិយម​ស្បែក​ស​ទេ​នោះ​។

អមដំណើរ​ដោយ​ភរិយា​លោកស្រី​មី​ឡា​នី​ញ៉ា កូនស្រី​នាង​អ៊ី​វ៉ា​ន់​កា​និង​កូនប្រសា​លោក​JARED KUSHNER លោក​ត្រាំ​មក​កាន់​ទីក្រុង​PITTSBURGH​ដើម្បី​សម្ដែង​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​អា​មេ​រិ​ក​នៅ​ទីក្រុង​នេះ ហើយ​លោក​បាន​ទៅ​ដុត​ទៀន​ក្នុង​ព្រះ​វិហារ​ជ្វី​វ​ដែល​មានការ​បាញ់ប្រហារ​សម្លាប់​មនុស្ស​យ៉ាង​សាហាវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ