ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូជា​សាច់​ស្រស់ ឈាម​ស្រស់ មិនខ្លាចទាំង​លះបង់​​ជីវិត ធ្វើ​យ៉ាងណា​រំដោះប្រទេស​ជាតិ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អតីត​យុទ្ធ​ជន​គឺ​មានគុណ​បំណាច់​យ៉ាង​ធំធេង​ខ្លាំង​ណាស់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ដោយ​បាន​លះបង់​អាយុជីវិត បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​ការ​តស៊ូ​រំដោះប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូ​ច​សាសន៍ ប៉ុ​ល ពត…

ខេត្តកំពង់ឆ្នាំង ៖ អតីត​យុទ្ធ​ជន​គឺ​មានគុណ​បំណាច់​យ៉ាង​ធំធេង​ខ្លាំង​ណាស់​ចំពោះ​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ ដោយ​បាន​លះបង់​អាយុជីវិត បូជា​សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​ការ​តស៊ូ​រំដោះប្រទេស​ជាតិ​អោយ​រួច​ផុត​ពី​របប​ប្រល័យ​ពូ​ច​សាសន៍ ប៉ុ​ល ពត ។

ជាក់ស្តែង​ផ្ទះ​មួយ​ខ្នង​មាន​ទំហំ​៦x៤​ម៉ែត្រ ធ្វើ​ពី​ឈើ ប្រក់​សង្ក​សី ដែល​ទើប​សាងសង់​រួចរាល់​ដែល​​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​អតីត​​យុទ្ធ​ពិការ​ឈ្មោះ ស៊ិ​ន គា​លី ដែល​កំពុង​ខ្វះ​ទីជម្រក រស់នៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ក្រោ​ម​​អធិបតីភាព​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម អនុប្រធាន និង​ជា​អគ្គលេខាធិការ​សមាគម​ន៍​អតីត​យុទ្ធ​ជន​ពិការ​កម្ពុជា កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨ ។

ដោយឡែក ថ្នាក់ដឹកនាំ​សមាគម​ន៍ ត្រូវ​បន្ត​ស្រាវជ្រាវ​រក​អតីត​យុទ្ធ​ដែល​កំពុង​ជួប​ការ​លំបាក ខ្វះ​ទីជម្រក​ពិតប្រាកដ ត្រូវ​រាយ​ការ​ជា​បន្ទាន់​ដើម្បី​ជួយ​ពួក​គាត់​ទាន់​ពេលវេលា ហើយ​ជាមួយ​គ្នា​នេះ​ដែរ​លោក​ទេស​រដ្ឋមន្ត្រី គន់ គី​ម បាន​ផ្តាំផ្ញើ​ដល់​នាយ​ប៉ុស្តិ៍ នគរបាល​ទាំងអស់ ត្រូវ​យកចិត្តទុក​ដាក់​​ធ្វើ​បញ្ជី​គ្រប់គ្រង​អតីត​យុទ្ធ​ជន​អោយ​បាន​ត្រឹមត្រូវ ដោយ​ដាក់​រូបថត ដាក់​ឈ្មោះ និង​លេខ​ទូរស័ព្ទ ដើម្បី​ងាយ​ទំនាក់ទំនង​សាកសួរ​សុខទុក្ខ​គាត់ ក្រែង​គាត់​ជួប​ការ​លំបាក ឬ ត្រូវការ​អ្វី ត្រូវ​រាយ​ការ​ទៅ​ភូមិ​ឃុំ​បន្ទាន់ ដើម្បី​អោយ​សាក​សម​ថា អាជ្ញាធរ និង សមត្ថកិច្ច​មូលដ្ឋាន​ពិតជា​បាន​យកចិត្តទុកដាក់​ចំពោះ​អតីត​ពិតប្រាកដ​មែន មិនមែន​ថា​តែ​មាត់​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ