ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​ធ្លាក់​ចុះ ខណៈ​ទស្សនវិស័យ​សេដ្ឋកិច្ច​កាន់តែ​អាប់​អូ

5 ឆ្នាំ មុន

ទីក្រុង​ឡុ​ង​ដ៍ ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ខណៈ​ដែល​កង្វល់​ពី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជំរុញ​តម្លៃ​ប្រេង​ឲ្យ​ខិត​ជិត​ទៅ​រក​ការ​ធ្លាក់​ចុះ​ប្រចាំឆ្នាំ​ច្រើន​ជាងគេ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​មក ។ តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​ធ្លាក់​ចុះ ៥៨​សេន…

ទីក្រុង​ឡុ​ង​ដ៍ ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ ខណៈ​ដែល​កង្វល់​ពី​សេដ្ឋកិច្ច​ពិភពលោក​កំពុង​ជំរុញ​តម្លៃ​ប្រេង​ឲ្យ​ខិត​ជិត​ទៅ​រក​ការ​ធ្លាក់​ចុះ​ប្រចាំឆ្នាំ​ច្រើន​ជាងគេ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៦​មក ។

តម្លៃ​ប្រេង​ឆៅ​របស់ Brent បាន​ធ្លាក់​ចុះ ៥៨​សេន មក​ស្មើនឹង​៧៧,០៤​ដុល្លារ​ក្នុង​មួយ​ធុង ខណៈ​ដែល​តម្លៃ​ប្រេង​ឆៅ​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​៦៣​សេន មក​ស្មើនឹង​៦៦,៩៦​ដុល្លារ​ក្នុង​មួយ​ធុង ។

បើ​ទោះជា​ទណ្ឌកម្ម​អា​មេ​រិ​កលើ​ការ​នាំ​ចេញ​ប្រេង​អុ​ី​រ៉​ង់ នឹង​ចាប់​មាន​ប្រសិទ្ធិ​ភាព​នៅ​អំឡុង​ពេល​មួ​យស​ប្តា​ហ៍​ទៀត​ពិតមែន​ក្តី តម្លៃ​ប្រេង​បាន​ធ្លាក់​ចុះ​ជិត​៧%​ទៅ​ហើយ​ក្នុង​ខែ​នេះ ដែល​ជា​ការ​ធ្លាក់​ចុះ​ច្រើន​ជាងគេ តាំងពី​ខែកក្កដា​ឆ្នាំ ២០១៦​មក ។

ផលិតផល​ឧស្សាហកម្ម​ដូច​ជា​ប្រេង​ឆៅ និង​ស្ពាន់​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ព្រោះតែ​កង្វល់​ពី​ប្រាក់​ចំណូល​ក្រុមហ៊ុន ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​នៃ​ភាព​តានតឹង​ពាណិជ្ជកម្ម​លើ​ការ​លូតលាស់​សេដ្ឋកិច្ច និង​កំណើន​តម្លៃ​ប្រាក់​ដុល្លារ​ជាដើម ។

លោក Stephen Brennock អ្នក​យុទ្ធសាស្ត្រ​នៅ​សមាគម PVM Oil Associates បាន​និយាយ​ថា ៖« ក្រៅពី​សម្ពាធ​ក្នុង​ការ​លក់​ហើយ នៅ​មាន​កង្វល់​ពី​ការ​ផ្គត់ផ្គង់​លើសលប់​ទៀត ។ អា​រ៉ា​ប៊ី​សា​អូឌីត និង​រុ​ស្ស៊ី​កំពុង​តែ​នាំមុខ​ក្នុង​ការ​ខិតខំ​រក្សា​ការ​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ប្រេង ខណៈ​ដែល​ទស្សនវិស័យ​តម្រូវការ​ប្រេង​កាន់តែ​អាប់អួ​»​។

លើស​ពី​នេះ​ទៀត គេហទំព័រ​ព័ត៌មាន​របស់​ក្រសួង​ប្រេង​បាន​រាយការណ៍​មក​ដែរ​ថា អ៊ី​រ៉​ង់​បាន​ចាប់ផ្តើម​លក់​ប្រេង​ឆៅ​របស់​ពួក​គេ​ទៅ​ក្រុមហ៊ុន​ឯកជន​តាម​រយៈ​ការ​ទិញ​លក់​ក្នុង​ស្រុក​ជា​លើក​ដំបូង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ