ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​​​១១៨​ឆ្នាំអាយុ​វែង​បំផុតក្នុង​​ប្រទេស

5 ឆ្នាំ មុន

«AFP» ផ្សាយ​ថា លោកយាយ​Julia Flores បាន​ប្រារព្ធ​ខួបកំណើត​គម្រប់​១១៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៨ រួម​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្ដិ…

«AFP» ផ្សាយ​ថា លោកយាយ​Julia Flores បាន​ប្រារព្ធ​ខួបកំណើត​គម្រប់​១១៨​ឆ្នាំ កាលពី​ថ្ងៃ​ទី​២៦ តុលា ២០១៨ រួម​ជាមួយ​ក្រុម​គ្រួសារ មិត្តភក្ដិ និង​អាជ្ញាធរ​នៅ​ក្រុង Sacaba ភាគ​កណ្ដាល​ប្រទេស​បូ​លី​វី ។

លោកយាយ​Julia Flores​បាន​ចាប់កំណើត​នៅ​ឆ្នាំ​១៩០០ ក្នុង​អំបូរ​សមាជិក​អ្នកស្រុក​ម្ចាស់​ដី​ភាគ​ខាងត្បូង​ប្រទេស​បូ​លី​វី​ដែល​ពលរដ្ឋ​មាន​អាយុ​មធ្យម​ត្រឹម​៧១​ឆ្នាំ ប៉ុន្តែ​លើក​លែង​លោកយាយ​មាន​អាយុ​វែង​ជាងគេ ។ ប្រសិនបើ​មានការ​ធានា​ជា​ផ្លូវការ​លោក​យាយ​គឺជា​មនុស្ស​មាន​អាយុ​វែង​បំផុត​នៅ​ក្នុង​ប្រទេស បច្ចុប្បន្ន​នៅ​មិន​ទាន់​មានការ​ធានា​ជា​ផ្លូវការ​ពី​សៀវភៅ «Guinness World Record» ទេ ។

លោក​Juan Carvajal មន្ត្រី​នៅ​ក្រុង​សា​កា​បា​ថ្លែង​ថា «​នេះ​គឺជា​ថ្ងៃ​ចង​ចាំ​សម្រាប់​យើង​បាន​​ប្រារព្ធ​ខួបកំណើត​ដល់​លោកយាយ​មាន​អាយុ​ច្រើន​បំផុត​នៅ​ប្រទេស​បូ​លី​វី ដោយ​លោកយាយ​ស្ថិត​នៅ​ក្នុង​ឈុត​របស់​អ្នកស្រុក​ជំនាន់​ដើម មាន​លេង​ហ្គី​តា​នៅ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន រួម​ទាំង​មាន​សុខភាព​ល្អ ។ លោកយាយ​បាន​រស់នៅ​ក្នុងផ្ទះ​ដ៏​តូច​មួយ និង​មាន​កន្លែង​សម្រាប់​ច​ញ្ចឹ​ម​ឆ្កែ ឆ្មា និង​មាន់ ហើយ​ចៅស្រី​Augustina Verna អាយុ​៦៥​ឆ្នាំ​ជា​អ្នក​មើលថែ​» ។

អ្នក​ដែល​មាន​អាយុ​ច្រើន​បំផុត​នៅ​លើ​ពិភពលោក​ដែល​ទទួល​ការ​ចុះបញ្ជី​ក្នុង​សៀវភៅ​«​គី​ន​ណេ​ស​ប៊ុ​ក​»​គឺ​លោកយាយ​Jeanne Calment ជនជាតិ​បារាំង​មាន​អាយុ​១២២​ឆ្នាំ និង​១៦៤​ថ្ងៃ បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ឆ្នាំ​១៩៩៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ