ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិច​ទូក​ដឹក​កម្មករ​នៅ​ចំណុច «​ពយ​អាវ​ខ្មោច​» ស្លា.ប់​ម្នាក់ និង​បាត់​ខ្លួន​ម្នាក់

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​កន្លង​មកនេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៨​កន្លង​មកនេះ មាន​ករណី​លិច​ទូក​ដឹក​កម្មករ​សំណង់​មួយ​គ្រឿង បណ្ដាល​ឲ្យ​កម្មករ​ម្នាក់​ស្លាប់ និង​កម្មករ​ម្នាក់​ទៀត​បាន​បាត់​ខ្លួន ខណៈពេល​​នេះ​សមត្ថកិច្ច​កំពុង​ព្យាយាម​តាម​ស្វែងរកជនរងគ្រោះ​ដែលប​ាត់ខ្លួន​​។

លោក​ឧត្តមសេនីយ៍ទោ​ស្នងការ បាន​បញ្ជាក់​ថា ករណី​លិច​ទូក​ដឹក​កម្មករ​សំណង់​នេះ បាន​កើតឡើង​នៅ​ចំណុច «​ពយ​អាវ​ខ្មោច​» ភូមិ​កោះ​រ៉ុ​ង​សន្លឹម សង្កាត់​កោះ​រ៉ុ​ង​សន្លឹម ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ធំ សា​រ៉ាត ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មានស្រុក​កំណើត​ភូមិ​ចាក់​អង្រែ​រលើ សង្កាត់​ព្រែក​តា​គង់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ដោយឡែក​ម្នាក់​ទៀត​ដែល​បាន​បាត់​ខ្លួន ឈ្មោះ ស៊ា​ប ភេទ​ប្រុស អាយុ​ប្រហែល​៣៣​ឆ្នាំ មុខរបរ​កម្មករ ជាមួយ​គ្នា មានស្រុក​កំណើត នៅ​ខេត្តកំពត​។

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​កើត​មាន​ឡើង​ករណី​លិច​ទូក​ដឹក​កម្មករ​សំណង់ ខាងលើ​នេះ ដោយសារ​តែ​ទូក​នេះ​ជា​ប្រភេទ​ទូក​កន្ទុយ​វែង និង​បាន​ដឹក​ចំនួន​មនុស្ស​រហូត​ដល់​ទៅ​១៣​នាក់​មិន​អាច​ទប់ទល់​និង​ទម្ងន់​ផ្ទុក​បាន ទើប​បណ្ដាល​ឲ្យ​មានការ​លិច​បែប​នេះ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ឲ្យ​ដឹង​ជា​ចុង​ក្រោយ ថា ក្នុង​ពេល​កើតហេតុ​បាន​ទូក​នេសាទ​ដែល​កំពុង​ចត​ក្បែរ​កន្លែង​កើតហេតុ​ចេញ​ទៅ​ជួយ​សង្គ្រោះ​ជា​បន្ទាន់ ដោយ​ស្រង់​បាន​ជន​រង​គ្រោះ​នៅ​លើ​ទូក​ចំនួន​១១​នាក់ ក្នុង​ចំណោម​១៣​នាក់ ក្នុង​នោះ​ស្លាប់​១​នាក់​ដែល​មានឈ្មោះ​ខាងលើ​និង​បាត់​ខ្លួន​១​នាក់ ពេល​នេះ​សមត្ថកិច្ច​នៅ​តែ​បន្ត​ស្វែងរក​ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ